រថយន្តកាមរីឆ្លាមបុកគោយន្តពីក្រោយ ស្លាប់ស្ត្រីឆ្មបបុរាណម្នាក់ និងរងរបួសធ្ងន់ស្រាល៦នាក់
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងមនុស្ស៦នាក់ទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុនៅងករណីគ្រោះថ្នាក់ចរាចរណ៍មួយខណៈជនរងគ្រោះទាំងអស់ជិះគោយន្ត ត្រូវរថយន្ត ការីឆ្លាមបុកពីក្រោយពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី១០ខែសីហា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ក្នុង ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៌បានអោយដឹងថា៖ ស្រី្តរងគ្រោះបានស្លាប់មាន ឈ្មោះផាន ហួត អាយុ៦៩ឆ្នាំ ជាឆ្មបបុរាណ មានទីលំនៅ ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ខេត្តកំពង់ឆ្នាំង។ មុនពេលកើតហេតុ ជនរងគ្រោះ មានគ្នា ៧នាក់ ដែលភាគច្រើនមនុស្សចាស់ បានជិះគោយន្តដែលបើកបរដោយបុរសឈ្មោះ តុល សុខណាង អាយុ៣៥ឆ្នាំ ចេញពីបុណ្យគេនៅ ភូមិស្វាយគយ សំដៅទៅផ្ទះនៅភូមិក្បាលដំរី ដោយមានស្ត្រី រងគ្រោះ ឈ្មោះ ផាន ហួត អង្គុយនៅកៀនគេកាន់ពិលបំភ្លឺបញ្ចាំងទៅក្រោយផងដែរ។
លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកាមរីមួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក លេខ បន្ទាយមានជ័យ 2A.1458 បើកបរដោយជនពុំស្គាល់ឈ្មោះ បានបើកមកបុក និងកៀរគោយន្ត ពីក្រោយ បណ្តាលអោយអ្នកជិះលើគោយន្តទាំង៧នាក់បានរងរបួសធ្ងន់ និងស្រាលចំណែកស្ត្រី ឈ្មោះ ផាន ហួត ដែលអង្គុយកៀនគេបានស្លាប់នៅក្នុងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះដែល រងរបួសទាំង ៦នាក់ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកបរិបូរណ៌ ក្នុងនោះ៤នាក់បានរង របួសធ្ងន់ បានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
ដោយឡែកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅលំនៅ ដ្ឋានស្ត្រីរងគ្រោះ ចំណែកគោយន្ត និងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកមក រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកបរិបូរណ៌ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីដោះស្រាយតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1P6jcE1