ទឹកជនលិចផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ អាជ្ញាធរខេត្តរងការរិះគន់ពីប្រជាពលរដ្ឋ
ខេត្តព្រះសីហនុ៖ នៅតាមបណ្តោយផ្លូវសំខាន់ៗជាច្រើនក្នុងក្រុងទេសចរណ៍ខេត្តព្រះសីហនុ កំពុងរងនៅលិចលង់ទឹកយ៉ាងខ្លាំង បង្កអោយយានយន្តមួយចំនួនពុំអាចធ្វើចរាចរណ៍បាន បន្ទាប់ពីខេត្តទេសចរណ៍ដ៏សំខាន់មួយនេះរងនូវឥទ្ឋិពលខ្សល់ម៉ូស្សុងរដូវវស្សា លាយឡំភ្លៀងខ្លាំងរយៈពេល២ថ្ងៃជាប់ៗគ្នារួចមក។
យោងតាមការអះអាងពីលោកអុំ វី សុភា មានមុខរបររត់ម៉ូតូកង់បីបានបញ្ជាក់ថា ដោយសារតែអាកាសធាតុភ្លៀងធ្លាក់ជាប់ៗគ្នា បានបង្កអោយអ្នករកស៊ីនៅក្នុងក្រុងព្រះសីហនុមានការលំបាកយ៉ាងខ្លាំងព្រោះតែនៅតាមបណ្តាផ្លូវខំខាន់មួយចំនួនត្រូវទឹកជន់លិចមិនអាចធ្វើដំណើរបានឡើយ ត្រូវរងចាំរយៈពេលចន្លោះពី១ម៉ោងទៅ២ម៉ោងទើបទឹកស្រុកបន្តិចអាចធ្វើចរាចរណ៏៍បាន។ ជុំវិញបញ្ហាទឹកជនលិចផ្លូវខុសប្លែកពីធម្មតា បណ្តាឆ្នាំមុនៗ។
លោកអុំបានបន្ត ដោយបានហាក់ធ្វើការស្តីបន្តោសទៅលើអាជ្ញាធរថា៖ ចំពោះមូលហេតុដែល បណ្តាលអោយទឹកមានការជនលិចផ្លូវសំខាន់ៗនេះ ព្រោះតែនៅឆ្នាំនេះ នៅតាមបណ្តោយ អូររំដោះទឹកក្នុងក្រុងជាច្រើនកន្លែង ត្រូវបានអាជ្ញាធរបណ្តោយអោយប្រជាពលរដ្ឋមួយក្តាប់តូចចក់ដីលប់ចូលទៅក្នុងអូរ នៅសល់ទំហំរួមតូច។ ជាក់ស្តែងនៅចំណុច អូរទី០១ ក្នុងភូមិ០១សង្កាត់លេខ០៤ ចំនុចអូរសំអាត ស្ថិតក្នុងភូមិ៣ សង្កាត់លេខ០៣ព្រំប្រទល់ភូមិ១ សង្កាត់លេខ២ និង នៅចំនុចអូរជាប់ដីលោកប៉េង ជា ស្ថិតនៅក្បែរក្លឹបកំសាន្តអិលវី ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហន និងនៅទីកន្លែងមួយចំនួនទៀត។
លោកអុំបានបន្តទៀតថា ប្រសិនបើអាជ្ញាធរមិនមានវិធានការណ៍ក្តៅចំពោះប្រជាពលរដ្ឋខិលខូចមួយក្តាប់ តូចនោះទេ នៅថ្ងៃខាងមុខក្រុងទេសចរណ៍មួយនេះ នឹងទទួលហានិភ័យ ដោយទឹកជំនន់ខ្លាំងជាង នេះទ្វេរដងជាក់ជាពុំខាន។
ដោយឡែក លោក ហេង សោភ័ណ្ឌរិទ្ឋ អនុប្រធានមន្ទីធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា ចំពោះអាកាសធាតុយភ្លៀងជាប់ៗគ្នារយៈពេល២ថ្ងៃនេះ មិនមែនជាការទទួលឥទ្ធិ ពលព្យុះពីប្រទេសណានោះទេ ព្រោះកន្ទុយព្យុះដែលកម្ពុជាទទួលរងឥទ្ធិពលនោះវាផុតទៅហើយតាំងពីល្ងាចទី០៩ និងព្រឹកថ្ងៃទី១០មកម្ល៉េះ។ ឯភ្លៀងបង្កអោយជនលិចក្រុងព្រះសីហនុនាពេលនេះ វាគឺជាភ្លៀវរដូវវស្សារតែប៉ុណ្ណោះ វាពុំបានបង្ររំខានដល់ការចេញនេសាទរបស់ប្រជានេសាទនោះទេ៕ សមុទ្រខៀវ
http://ift.tt/1DMvyAi