Insurance

728x90

យុវជន ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​ក្នុង​បញ្ជូនទៅ​តុលាការ​កាត់ទោស​

​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​ចំនួន​៥​នាក់ ត្រូវបាន​នគរបាល​ស្រុក និង​ខេត្ត សហការគ្នា​ធ្វើតាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​៧ និង​ទី​៨ ខែសីហា ឆ្នាំ​២០១៥ នៅ​កន្លែង​២​ផ្សេងគ្នា ក្នុងស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ដកហូត​ថ្នាំញៀន​២​កញ្ចប់​។ ​ ​ ​

សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន របស់​ស្នងការ​នគរបាល​ខេត្ត​បាន​និយាយ​ ​អោយដឹងថា​៖ នៅ​រសៀល​ថ្ងៃទី​០៧ ខែសីហា សមត្ថកិច្ច​នគរបាល បាន​ចាប់​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ ​កន្លែង​លេង​អ៊ី​ន​ធឺ​ណែ​ត​មួយកន្លែង នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ដែល​អ្នក​ទាំង​ ​នោះ​មាន​១,​ឈ្មោះ ស កា​នុ​ន អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ២,​ឈ្មោះ មឿ​ន ឌី​នោ​រ៉ា​អាយុ​ ១៦​ឆ្នាំ ៣,​ឈ្មោះ សាំង គឹម​ឆាយ អាយុ​២៤​ឆ្នាំ ទាំងពីរ​នាក់​នេះ​នៅមាន​ទីលំនៅ ភូមិ​តា​អត ឃុំ​ពា​នី និង​ ៤​ឈ្មោះ ដួង សុ​ភុ​ត អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ។​

​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​ល្ងាច​ថ្ងៃទី​០៨ ខែសីហា សមត្ថកិច្ច​នគរបាល​បាន​ស្រាវជ្រាវ​និង​ចាប់បាន អ្នក​ចែកចាយ​ដ៏​សកម្ម​ម្នាក់ទៀត​ឈ្មោះ ឈុន រ៉ា អាយុ​២៦​ឆ្នាំ ឈ្មោះ​នេះ​ចាប់​នៅផ្ទះ​ក្នុង ភូមិ​បឹង​លាជ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ។ ជនសង្ស័យ​ម្នាក់នេះ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ធ្លាប់ជា​ប់ព​ន្ឋ​នាគារ និង​ទើប​រួចខ្លួន​បាន​ជាង​១​ខែ​ប៉ុណ្ណោះ​។ ចំណែក​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ថ្នាំ​៖ ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​ធំ និង​១​កញ្ចប់​តូច ម៉ូតូ​១​គ្រឿង ទូរស័ព្ទដៃ​២​គ្រឿង និង​ឧ​បករ​ណ៏​សម្រាប់​ប្រើប្រាស់​មួយចំនួនទៀត​។ ​ ​

ជនសង្ស័យ​ទាំង​៥​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ការិយាល័យ​ប្រឆាំង​គ្រោះ​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​តាម​និតិ​វិធី បញ្ជូនទៅ​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ ​

KA-10-08-2015-17 KA-10-08-2015-18 KA-10-08-2015-19


http://ift.tt/1huW6MK
យុវជន ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​ក្នុង​បញ្ជូនទៅ​តុលាការ​កាត់ទោស​ យុវជន ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​៥​នាក់ ត្រូវ​នគរបាល​ចាប់ខ្លួន​ក្នុង​បញ្ជូនទៅ​តុលាការ​កាត់ទោស​ Reviewed by yim PH on 2:07 PM Rating: 5

Entertainment

ads
Powered by Blogger.