Insurance

728x90

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រតិកម្ម​ទៅនឹង​ការសាងសង់​របង​ចូល​សមុទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ដែរ​អាជ្ញាធរខេត្ត​នេះ​កំពុងតែ​គាំទ្រ​

​ខេត្ត​ព្រះសីហនុ​៖ ទីតាំង​សំណង់​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ី​ហ៊ូ​អ៊ិន​ធឺ​ណេ​ស្សិ​នណល​ហូ​តែ​ល​ ​មួយកន្លែង និង​អាជ្ញាធរខេត្ត​ព្រះសីហនុ​កំពុង​រង​ការរិះគន់​យ៉ាងខ្លាំង ជុំវិញ​ការសាងសង់​របង​ចូលដល់​ផ្ទៃសមុទ្រ ដែលជា​ទ្រព្យសម្បត្តិ​របស់​សាធារណៈ ព្រោះ​កន្លងមក​គេ​ពុំដែល​បានឃើញ​ក្រុមហ៊ុន​ណាមួយ ឬ​បុគ្គល​ណាមួយ​ហ៊ាន​សាងសង់​បែបនេះ​ទេ​។ ទោះយ៉ាងណា​ពលរដ្ឋ​ព្រឺក្បាល​នឹង​អំពើ​លោភលន់​នេះ ដែល​គេ​លើកឡើងថា នៅឯ​ភ្នំពេញ​អ្នកមានអំណាច​អាជ្ញាធរ​បាន ឃុបឃិត​ជាមួយ​ឈ្មួញ​លុប​បឹង​លុប​ទន្លេ​ព្រែក តែ​អំពើ​នេះ​បាន​មកដល់​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​ទៀតហើយ​គឺ​លុប​សមុទ្រ​ដណ្តើមយក​ដី​យ៉ា​អនាធិបតេយ្យ​។

លោក សីលា ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ដ៏ទៃទៀត បាន​សំដែង​ទស្សនៈ​ថា​៖ វា​ជា​លើក​ទី​១ ហើយក៏​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ខេត្ត​ទេសចរណ៍​មួយ​នេះដែរ ដែល​អាជ្ញាធរខេត្ត​ហាក់​ពុំ​ខ្វល់​ទៅនឹង​ទង្វើ រំលោភបំពាន​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ឈ្មោះ​ស៊ី​ហ៊ូ​អ៊ិន​ធឺ​ណេ​ស្សិ​នណល ហូ​តែ​ល មាន​ទីតាំង​ស្ថិតនៅ​ភូមិ​០១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ដ៏​មាន​ឥទ្ធិពល​មួយ​ដោយសារ​អ្នកមានអំណាច​អង្គុយ​គង​អន្ទាក់ខ្លា​នៅ​ពីក្រោយ​។

បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ​បាន​នឹង​កំពុង​ជាន់ឈ្លី​ច្បាប់រដ្ឋធម្មនុញ្ញ​ខ្មែរ​យ៉ាង​គឃ្លើន​ដោយ​ពួកគេ​បាន​ចាក់ដី​លប់​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត សាងសង់​របង​ព័ទ្ធ​ដី​ឆ្នេរ​រហូតដល់​ក្នុង​ទឹកសមុទ្រ ដែលជា​របស់​រដ្ឋ និង​ជា​របស់​ជនជាតិខ្មែរ​ទាំ​ង​មូល​។ ផ្ទុយទៅនឹង​ច្បាប់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ចែងថា បឹង ទន្លេ ភ្នំ សមុទ្រ ឆ្នេរ កោះ និង​សម្បត្តិ​ធម្មជាតិ​មួយចំនួន ជា​របស់​សម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​ករណី​រំលោភ​នេះ​ត្រូវ​កើតឡើង​យ៉ាង​ចំហរ​នៅពេលនេះ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង អាជ្ញារ​ធ​ខេត្ត​ព្រះសីហនុ​ហាក់​ធ្វើ​ពុំ​ដឹង​ពុំ​ឮ​ទៅវិញ ដែល​គេ​សង្ស័យថា​អាច​ម្នាក់​ទទួលបាន​លាភសក្ការៈ​សើម​មាត់​សើ​មក​ទៅហើយ​។

ពលរដ្ឋ​រិះគន់​ពេញមាត់​ថា​៖ នេះ​ជា​រូបភាព​បង្ហាញ​ពី​ភាព កម្សោយ​របស់​អាជ្ញាធរ​ខេត្ត លើសពីនេះ​ធ្វើអោយមាន​ការសង្ស័យថា​ជាការ ឃុ​ប ឃិត ជា​លក្ខណៈ​ប្រព័ន្ធ ចាប់តាំងពី​ថ្នាក់ក្រោម​រហូត​ថ្នាក់លើ បំផ្លាញ​ទ្រព្យសម្បត្តិ​ធម្មជាតិ​ខ្មែរ​ដ៏​ធ្ងន់ធ្ងរ ដែល​គួរតែមាន​វិធានការ​តាមផ្លូវ​ច្បាប់​មិនត្រូវ​អត់ឱន​ឲ្យ​។​

ជុំវិញ​ការរិះគន់​នេះដែរ លោក ឈិ​ត សេង ងួន អភិបាលរង​ទទួលបន្ទុក​បាន​ឆ្លើយថា វា​ជាការ​ត្រឹមត្រូវ​ហើយ​ដែល​ការដ្ឋាន​សាងសង់​មួយ​ចាំបាច់​ត្រូវតែ​ធ្វើ​ហ៊ុំ​ព័ន្ធ​យ៉ាង​នេះនោះ បើ​ពុំ​មានការ​ហ៊ុំ​ព័ន្ធ​នោះទេ​វា​អាច​បង្ករ​ហានិភ័យ​ដល់​អ្នករស់នៅ​ជិតខាង​។ ឯ​ចំពោះ​ការ​ហ៊ុំ​ព័​ទ្ឋ ខុស​លក្ខណៈ​បច្ចេកទេស​យ៉ាងណា​នោះ លោក​បានអោយ​ក្រុមការងារ​ជំនាញ និង ថ្នាក់ក្រុង​ចុះទៅ​ធ្វើ​ត្រួត​ពិន​ត្យ​ហើយ ចំពោះ​ការចាក់ដី​លប់​លើ​ឆ្នេរ​ខ្សាច់​នោះ វា​គឺជា​លក្ខណៈ​បច្ចេក​របស់​វិស្វករ​សំណង់ ដែល​គ្រោង​សាងសង់​អាង​ហែល​ទឹក​សាធារណៈ និង អាង​ចំរោះ​ទឹកស្អាត​នៅ​កន្លែង​នោះ វា​ពុំបាន​ធ្វើអោយប៉ះពាល់​អ្វី​នោះទេ​៕ សមុទ្រ​ខៀវ​ ​

KA-10-08-2015-07 KA-10-08-2015-08 KA-10-08-2015-09 KA-10-08-2015-10 KA-10-08-2015-11 KA-10-08-2015-12


http://ift.tt/1IUKybv
ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រតិកម្ម​ទៅនឹង​ការសាងសង់​របង​ចូល​សមុទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ដែរ​អាជ្ញាធរខេត្ត​នេះ​កំពុងតែ​គាំទ្រ​ ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ប្រតិកម្ម​ទៅនឹង​ការសាងសង់​របង​ចូល​សមុទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ចិន​ដែរ​អាជ្ញាធរខេត្ត​នេះ​កំពុងតែ​គាំទ្រ​ Reviewed by yim PH on 7:59 AM Rating: 5

Entertainment

ads
Powered by Blogger.