កំលោះឡើងកម្នាក់ចាប់រំលោភកូនស្រីគេ នៅគំនរចំបើងម្តាយគេមកទាន់សម្រួលមិនត្រូវគ្នា ប្តឹងសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ឆ្នាំង៖ កំលោះឡើងកម្នាក់ត្រូវបាន នគរបាល ស្រុកបរិបូរណ៌ចាប់ឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កាលពីរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៥ បន្ទាប់ពីមានបណ្តឹងពីម្តាយនារីរងគ្រោះប្តឹងថា បានចាប់កូនស្រីគាត់រំលោភកាលពីម៉ោង៧ និង៤០ នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ នៅដីភូមិមួយកន្លែង ក្នុងឃុំផ្សារ ស្រុកបរិបូរណ៌ ។ #សមត្ថកិច្ចនគរបាល ស្រុកបរិបូរណ៌បាននិយាយអោយដឹងថា៖ ជនសង្ស័យរូបនោះមានឈ្មោះ ថោ ធួន អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកនារីរងគ្រោះមានអាយុ២១ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។
សមត្ថកិច្ចបានស្រង់សំដីក្នុងពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយនារីរងគ្រោះប្តឹងថា៖ មុនពេលកើតហេតុគាត់ ជាម្តាយបានប្រើកូនស្រីគាត់អោយទៅមើលកណ្តាប់សំណាបនៅក្នុងស្រែដែលមានចម្ងាយជាង៥០ម៉ែត្រពីផ្ទះ។ ប៉ុន្តែនៅពេលកូនស្រីទៅបាត់យូរពេក ម្តាយក៏ទៅតាមរក ស្រាប់តែជិតដល់ជន្លង់ចំបើង មាន ចម្ងាយ ជាង៣០ម៉ែត្រពីផ្ទះ ស្រាប់តែឃើញកូនស្រីគាត់រត់ទាំងអាក្រាតមករកគាត់ជាម្តាយ ដោយយំប្រាប់ ថា៖ ឈ្មោះធួន ចាប់នាងរំលោភ ពេលនោះគាត់ជាម្តាយបានឃើញឈ្មោះធួន រត់គេចខ្លួនបាត់ទៅ។
ស្ត្រីជាម្តាយនារីរងគ្រោះ ដែលបាននិយាយអោយអ្នកសារព័ត៌មានយើងដឹងថា៖ មូលហេតុនាំអោយ មាន ការយឺតយ៉ាវក្នុងការប្តឹង គឺមកពីដោយសារជនសង្ស័យជាអ្នកស្រុកអ្នកភូមិជាមួយគ្នា មិនចង់អោយវែង ឆ្ងាយ គាត់បានហៅមកសម្របសម្រួលគ្នាដោយអោយខាងប្រុសទទួលខុសត្រូវ និងរៀបចំទុកដាក់ជា ប្តីប្រពន្ធតែខាងប្រុសមិនព្រមយក ហើយក៏ឈានដល់ការចរចារគ្នាសំណងជាប្រាក់ ដែលដំបូងឡើង គាត់ទារ៥ពាន់ដុល្លារ ហើយក៏បានចរចាគា្នត្រូវត្រឹមសំណង២ពាន់ និងបានសន្យាប្រគល់ប្រាក់នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥ លុះដល់ថ្ងៃកំណត់ប្រគល់ប្រាក់ស្រាប់តែខាងប្រុងប្រាប់ថា៖ គ្មានប្រាក់ទេ ប្តឹងដល់ណាប្តឹងទៅ។ ដោយសារតែហេតុនេះហើយទើបគាត់សម្រេចប្តឹងអោយផ្តន្ទាទោសតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ជនសង្ស័យរូបនោះបានសារភាពថា៖ ខ្លួនបានស្គាល់នារីរងគ្រោះជាង១ខែមកហើយ មុនពេលកើតហេតុខ្លួនបានទូរសព្ទហៅនាងមកជួប និងបានស្រឡាញ់គ្នាដោយពុំមានការចាប់បង្ខំឡើយ ប៉ុន្តែពេលម្តាយនាងមកទាន់នាងបែរជាយំស្រែកប្រាប់ ម្តាយនាងថា ខ្លួនចាប់រំលោភនាងទៅវិញ។ ចំពោះការសងប្រាក់ខ្លួនមានតែ១ពាន់ដុល្លារយកទៅសង ដោយសន្យាថា២ទៅ៣ថ្ងៃទៀតនឹងអោយបង្គ្រប់ តែម្តាយខាងស្រីមិនព្រមទើមានការប្តឹងផ្តល់តែម្តងទៅ។
លោក ឌុច ចំរើន នាយការិល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត អោយដឹងថា៖ តាមចម្លើយជន សង្ស័យ និងការប្តឹងរបស់ម្តាយនារីរងគ្រោះ សាច់រឿងមិនស៊ីសង្វាក់គ្នាឡើយ។ ករណីនេះសមត្ថកិច្ចបាន កសាងសំណុំរឿងបញ្ជូនរឿងទៅតុលាការខេត្ត ចាត់ការតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1DJzIZV