Insurance

728x90

នគរបាល​ខេត្តកំពង់ឆ្នាំង​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​| និង​ប្រើប្រាស់​ថ្នាំញៀន​៣​ករណី ចំនួន ៨​នាក់​ដល​ហូត​ថ្នាំញៀន​បាន​៦៣​កញ្ចប់​

​ខេត្តកំពង់ឆ្នាំង​៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ បាន​បង្ហាញមុខ​ជនសង្ស័យ​ជា​អ្នកជួញដូរ និង​ប្រើប្រាស់​ថ្នាំញៀន ដែល​ចាប់បាន​ក្នុង​៣​ករណី ចំនួន​៨​នាក់ ជាមួយនឹង​វត្ថុតាង ថ្នាំញៀន​ចំនួន​៣​កញ្ចប់​ធំ និង​៥៩​កញ្ចប់​តូច​រួម​និង​សម្ភារៈ​មួយចំនួនទៀត ដែល​ចាប់បាន​នៅក្នុង​ស្រុក​កំពង់ត្រឡាច និង​ស្រុក​រលាប្អៀរ កាលពី​ថ្ងៃទី​២២ និង​២៣ ខែសីហា ឆ្នាំ​២០១៥ មុននឹង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​កំពង់ឆ្នាំង​។

​លោក ជុន ថា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស បាន​មាននិយាយ​អោយដឹងថា​៖ ជនសង្ស័យ​ទាំង​៨​នាក់ ជា​អ្នក​ចែកចាយ​រក្សាទុក និង​ប្រើប្រាស់​ថ្នាំញៀន ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្ត សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន ចាប់បាន​នៅក្នុង​៣​ករណី ផ្សេងៗ គ្នា​។​គឺ​នៅ​ថ្ងៃទី​២២ ខែសីហា សមត្ថកិច្ច​បាន​ចាប់​ឃាត់​ជនសង្ស័យ​ចំនួន​៦​នាក់ ក្នុង​២​ករណី ដែល​ក្នុងករណី​ទី​១ ចាប់បាន​៦​នាក់ ដកហូត​ថ្នាំញៀន​បាន​៦​កញ្ចប់ នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឫស្សី ស្រុក​កំពង់ត្រឡាច ករណី​ទី​២ ចាប់បាន​ម្នាក់ ដកហូត​ថ្នាំញៀន​ដកហូត​ថ្នាំញៀន​បាន​៣​កញ្ចប់ នៅ​ភូមិ តា​អត ឃុំ​ពា​នី​ស្រុក​កំពង់ត្រឡាច​។ ករណី​ទី​៣​ចាប់បាន​២​នាក់ ដកហូត​ថ្នាំញៀន​បាន​៥៣​កញ្ចប់ នៅ ថ្ងៃទី​២៣ ខែសីហា នៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី​ស្រុក​សាមគ្គី​មានជ័យ​។​

ជនសង្ស័យ​ទាំង​៦​នាក់​នោះ​មាន ១.​ឈ្មោះ អ៊ូ សុភា​ស់ ហៅ យ៉​ត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង តា​ឯក ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ២.​ឈ្មោះ កុយ សំ​អេ​ន ភេទ​ស្រី អាយុ​២៧ ឆ្នាំ ហៅ​ស្រី​ពេជ្រ មាន ទីលំនៅ​មិន​ប្រាកដ ទាំងពីរ​នាក់​ជា ដៃគូ​ស្នេហា​និង​គ្នា ៣.​ឈ្មោះ ឡៃ គឹម​ហៃ ហៅ​ទ្រី អាយុ​៣២​ឆ្នាំ មាន ទីលំនៅ​ភូមិ​ផ្សារលើ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ៤​ឈ្មោះ សុះ រ៉​សាត អាយុ​៣២​ឆ្នាំ ៥​ឈ្មោះ ម៉ាត់ សុះ អាយុ​២៤​ឆ្នាំ និង ៦.​ឈ្មោះ ស្លេះ ហ្គោ​នី អាយុ​២៩​ឆ្នាំ ទាំង​៣​នាក់​នេះ​មាន​ទីលំនៅ​ភូមិ ច្រក​ល្មៀត ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច​។ ករណី​ទី​៣ ចាប់​ឃាត់ខ្លួន​បាន​២​នាក់​ទៀត មាន​១.​ឈ្មោះ ណន ស្រស់ អាយុ​២២​ឆ្នាំ​និង​២.​ឈ្មោះ ច​ន សា​វិត អាយុ​២៥​ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ស្ពាន​ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ។

វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ក្រាម ចំនួន​៣​កញ្ចប់​ ​ធំ និង​៥៩​កញ្ចប់​តូច ម៉ូតូ​៤​គ្រឿង ប្រាក់​ខ្មែរ​៥០​ម៉ឺន​រៀល និង​សម្ភារៈ សំរាប់​ប្រើប្រាស់​ថ្នាំ ញៀន​មួយចំនួនទៀត​។ ​ជនសង្ស័យ​ទាំង​៨​នាក់​រួមជាមួយ​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ និង​បញ្ជូន​ខ្លួន​ទៅ​តុលាការខេត្ត​កំពង់ឆ្នាំង​នៅ​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ដើម្បី​ចាត់ការ​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕ រិ​ទ្ធិ ជ័យ

KA-@7 KA-@8 KA-@9 KA-@10​ ​


http://ift.tt/1i08If7
នគរបាល​ខេត្តកំពង់ឆ្នាំង​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​| និង​ប្រើប្រាស់​ថ្នាំញៀន​៣​ករណី ចំនួន ៨​នាក់​ដល​ហូត​ថ្នាំញៀន​បាន​៦៣​កញ្ចប់​ នគរបាល​ខេត្តកំពង់ឆ្នាំង​ប​ញ្ចូ​ន​ខ្លួន​ជនសង្ស័យ​ជា​អ្នក​ចែកចាយ​| និង​ប្រើប្រាស់​ថ្នាំញៀន​៣​ករណី ចំនួន ៨​នាក់​ដល​ហូត​ថ្នាំញៀន​បាន​៦៣​កញ្ចប់​ Reviewed by yim PH on 7:14 AM Rating: 5

Entertainment

ads
Powered by Blogger.