Insurance

728x90

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​បានកើត​ឡើងខណៈ​ដែ ល​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ទិញ​ទឹកដោះគោ​អោយ​កូន ត្រូវ​រថយន្ត​ម៉ាក​កូរ៉េ​បុក​ម៉ូតូ​គាត់​ចំ​ពីក្រោយ ហេតុការណ៍​នេះ​បានកើត​ឡើង នៅវេលា ម៉ោង ២​និង ៣០​នាទី​រសៀល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៌​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយ​យ​ថា​៖ មុនពេល​កើតហេតុ ជនរងគ្រោះ​ឈ្មោះ ជ័យ សុ​ហៃ​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ ភូមិ​ផ្សារ បាន​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ទៅ​ទិញ​ទឹកដោះគោ​អោយ​កូន ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង លុះ​មកដល់​ចំណុខ​កើតហេតុ ស្រាប់​តែមាន​រថយន្ត​ម៉ាក​កូរ៉េ​មួយគ្រឿង ពាក់​ស្លាក​លេខ​កំពង់ឆ្នាំង 2A-0635 បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពីក្រោយ​អូស​ម៉ូតូ​ប្រវែង​៤៧​ម៉ែត្រ បណ្តាលអោយ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៌ តែ​ដោយ​សភាព​ធ្ងន់​ពេក ទើប​បន្ត​ដឹក​មក​មន្ទីរពេទ្យ​ខេត្ត​ជា​បន្តទៀត ។ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​មួយ​កំណាត់​ខាងក្រោយ ។​សមត្ថកិច្ច​នគរបាល​បាន​និយាយថា​៖ អ្នកបើករថយន្ត​បាន​រត់​គេចខ្លួនបាត់​ក្រោយពេល​កើតហេតុ និង​សង្ស័យថា ករណី​បង្ករ​អោយមាន​គ្រោះថ្នាក់​បែបនេះ​ប្រហែល មកពី​អ្នកបើកបរ​រថយន្ត​បើក​ងោកងុយ​។ ​ ​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ ​បរិបូរណ៍ កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ រិ​ទ្ធិ ជ័យ​ ​

KA-10-08-2015-04 KA-10-08-2015-05 KA-10-08-2015-06


http://ift.tt/1UyWuYM
បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ត្រូវ​រថយន្ត​កូរ៉េ​បុក​ម៉ូតូ​គាត់​ពីក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ Reviewed by yim PH on 11:05 PM Rating: 5

Entertainment

ads
Powered by Blogger.