Insurance

728x90

រ​ម្មណី​ដ្ឋា​ន​បឹង​កំសាន្ត ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ដើម្បី​ទាក់ទាញ និង​សម្រួល​ដល់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវ មក​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​ងាយស្រួល

​ខេត្តរតនគិរី​៖ ក្នុងចំណោម​រមណី​ដ្ឋា​ន​ជាច្រើន​កន្លែង​ដែលមាន​នៅក្នុង​ខេត្តរតនគិរី​បច្ចុប្បន្ននេះ រ​ម្មណី​ដ្ឋា​ន​មាត់បឹង​កំសាន្ត​អម​ទៅដោយ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​ស្នាក់នៅ ក៏​ជា​រមណី​ដ្ឋា​ន​មួយ​ដែល​កំពុងតែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ខណៈ​ពួកគេ​មក​កម្សាន្ត​នៅ​ខេត្តរតនគិរី​។ ជា​រៀងរាល់ថ្ងៃ​មិនជា​រៀងរាល់ថ្ងៃ​មាន​ភ្ញៀវ​ចូ​ម​មក​កម្សាន្ត​មិនដែល​អាក់ខាន​ឡើយ​។ រមណី​ដ្ឋា​ន​មាត់បឹង​កំ​សាន​ន្ត នៅ​ចំ​កណ្តាល​ក្រុង​បាន​លុង ស្ថិតនៅ​ក្នុងភូមិ​ថ្មដា សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

​ដើម្បី​ជួយ​សម្រួល​ដល់​ការចូល​កម្សាន្ត របស់​ភ្ញៀវ​នៅរ​ម្មណី​ដ្ឋា​ន​នេះ អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​មានការ សាងសង់​អោយមាន​ផ្លូវ​១​ខ្សែ​នៅ​ត្រើយម្ខាង​ទៀត ដើម្បី​សម្រួល​ឲ្យ​ភ្ញៀវ​ធ្វើដំណើរ និង​ពង្រីក​ទីតាំង​កម្សាន្ត​ឲ្យ​ន​កាន់តែ​ទូលាយ​។ កន្លងទៅ ភ្លៀង​ទេសចរណ៍​នាំគ្នា​ទៅ​ទស្សនា​កម្សាន្តរ​ម្មណី ដ្ឋា​ន​មួយ​នេះ​បាន ត្រឹម តែ​មុជទឹក​ដើរលេង តែមួយ​ចំហៀង​ប៉ុណ្ណោះ ពុំបាន​ធ្វើដំណើរ​កម្សាន្ត​ជុំវិញ​បឹង​ទាំង​នោះទេ​។ ជាមួយគ្នានេះ ភ្ញៀវ​ទេសចរណ៍ ក៏ដូចជា​ពលរដ្ឋ​ដែលមាន​មុខរបរ​ពាក់​ព័ន្ធ​បាន​អបអរ​សារ​ទរ ចំពោះ​ការយកចិត្តទុកដាក់​ស្ថាបនា​ផ្លូវ​បន្ថែម​នេះ​។​

​ជាមួយគ្នានេះដែរ​លោកស្រី លី សុខ​ងី​ម ជា​ម្ចាស់​រមណី​ដ្ឋា​ន​បឹង​កំស​ន្ត សណ្ឋាគារ និង​ភោជនីយដ្ឋាន​SN ដែលមាន​ទីតាំង​នៅជាប់​បឹង​កម្សាន្ត​នេះ​បានអោយ​អ្នក​សារពត៌មាន​ខ្មែរ​អង្គរ​បានដឹងថា​៖ លោកស្រី ព្រមទាំង​ភ្ញៀវ​ដែល​មក​ស្នាក់អាស្រ័យ​នៅ​សណ្ឋាគារ​របស់លោក​ស្រី មានការ​ពេញចិត្ត និង​ត្រេកអរ​យ៉ាងខ្លាំង ខណៈ ផ្លូវ​១​ខ្សែ​ថ្មី​នេះ​បាន​ផុស​ឡើង​ធ្វើអោយ​បរិយាកាស​នៅរ​ម្មណី​ដ្ឋា​ន​បឹង​កំសាន្ត​ន្ត​កាន់ តែ​ទាក់ទាញ​ផ្ញៀវ​មក​ទស្សនា​។ លោកស្រី​បន្តទៀតថា ចាប់តាំងពី​អាជ្ញាធរខេត្ត​បាន​កសាង​ផ្លូវ​នេះឡើយ​ទាំង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​បាន​ចូលមក​ស្នាក់អាស្រ័យ​សណ្ឋាគារ​SN របស់លោក​ស្រី​មានការ​កើនឡើង​ទ្វេ​រដង​។

លោកស្រី លី សុខ​ងី​ម បាន​មានប្រសាសន៍ថា សណ្ឋាគារ និង​ភោ​ជនី​ដ្ឋា​ន​SN របស់លោក​ស្រី បាន​សម្រិតសម្រាំង​យ៉ាង​ប្រណីត ប្រកបដោយ​ផាសុខភាព និង​សុ​វត្ថ​ភាព​សម្រាប់​ការ​ស្នាក់នៅ មាន​បន្ទប់​ទូលាយ មាន​ម៉ាស៊ីនត្រជាក់​គ្រប់​បន្ទប់​ទាន់សម័យ បុគ្គលិក​បម្រើភ្ញៀវ​ដោយ​រាក់ទាក់​សេវា​ទាន់​ចិត្ត​។ ចំណែក ម្ហូបអាហារ​មាន​ចុងភៅ​ជំនាញៗ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​អាច​បរិភោគ​អាហារ​ពេល​ល្ងាច​ជួបជុំ​មិត្ត​ភ័ក្ត្រ និង​សាច់ញាតិ​បងប្អូន​បាន​តាម​តម្រូវការ ជាមួយគ្នា​នោះ​ភោ​ជនី​ដ្ឋា​ន​របស់​អ្នកស្រី​មាន​តន្ត្រី​កំដរ យ៉ាង​សប្បាយរីករាយ​ទៀតផង​៕ លី វណ្ណៈ​ ​

KA-16-08-2015-01 KA-16-08-2015-02 KA-16-08-2015-03 KA-16-08-2015-04 KA-16-08-2015-05 KA-16-08-2015-06


http://ift.tt/1hFssVa
រ​ម្មណី​ដ្ឋា​ន​បឹង​កំសាន្ត ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ដើម្បី​ទាក់ទាញ និង​សម្រួល​ដល់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវ មក​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​ងាយស្រួល រ​ម្មណី​ដ្ឋា​ន​បឹង​កំសាន្ត ស្ថាបនា​ផ្លូវ​ថ្មី​មួយ​ខ្សែ​ដើម្បី​ទាក់ទាញ និង​សម្រួល​ដល់​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ភ្ញៀវ មក​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន ស្នាក់នៅ​សណ្ឋាគារ​ងាយស្រួល Reviewed by yim PH on 9:49 AM Rating: 5

Entertainment

ads
Powered by Blogger.