ជនសង្ស័យ២នាក់ម្នាក់ជាវៀតណាម រួមជាមួយថ្នាំញៀនចំនួន១០០ក្រាម ត្រូវកងរាជអាវុធហត្ថព្រះសីហនុឃាត់ខ្លួន
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ រក្សាទុក និងចែកចាយថ្នាំញៀន ត្រូវបានកម្លាំង ជំនាញការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចចំណោទលោកយាយម៉ៅ ស្ថិតក្នុងក្រុមទី១៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានបញ្ជាក់ថា៖ បន្ទាប់ពីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ យ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនខែមកនោះ ទើបនៅល្ងាចថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៥ ជនសង្ស័យចំនួន២នាក់នោះ ត្រូវបានឃាត់ខ្លួន ខណៈពេលជនសង្ស័យទាំង២នាក់នោះកំពុងរៀបចំធ្វើសកម្មភាពលក់ដូរ ដោយជនសង្ស័យបានធ្វើជាមកសែនលោកយាយម៉ៅ ហើយបានយកថ្នាំញៀនទៅលាក់ទុកនៅខាងក្រោយតូបលោកយាយម៉ៅ ដើម្បីផ្តល់ឪកាសអោយភាគីម្ខាងទៀតមកទទួលយកថ្នាំញៀនក៏ត្រូវ ឃាត់ខ្លួនតែម្តង។
ជនសង្ស័យដែលបានឃាត់ខ្លួនទាំង២នាក់មានឈ្មោះ ធី លេដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៧០៧ ផ្លូវជាតិលេខ០៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ និងឈ្មោះ យ៉ យ៉ាំងសាង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិ វៀតណាម មុខរបរធ្វើសំណង់មានទីលំនៅ សង្កាត់យិនអាង ស្រុកចូវថាន់ ខេត្តអាងយ៉ាង ប្រទេសវៀតណាម។ ក្នុងការឃាត់ខ្លួននោះរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន៖ ម្ស៉ៅសថ្លាចំនួន០១កញ្ចប់ធំ ស្មើនឹង១០០ក្រាម ទូរស័ព្ទដៃ០៣គ្រឿង ប្រាក់វៀតណាម៤០០០០ដុង ប្រាក់ដុល្លារចំនួន២៨ដុល្លា។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕ សមុទ្រខៀវ
http://ift.tt/1ME4THZ