Insurance

728x90

យុវជន​២​នាក់​ត្រូវ PM ឃាត់ខ្លួន​អប់រំ បន្ទាប់ពី​ជិះ​ម៉ូតូ​កែឆ្នៃ​មាន​សម្លេង​រំខាន​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​២​នាក់ រួមជាមួយ​ម៉ូតូ​កែឆ្នៃ​រំពងសម្លេង​ចំនួន​២​គ្រឿង ត្រូវបាន​កម្លាំង កង​រាជ​អាវុធ​ស្រុក​ព្រៃនប់ ប្រដេញ​ចាប់បាន​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៥ វេលា​ម៉ោង​០៩ និង​១០​នាទី​នេះ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​រំពងសម្លេង​តាមផ្លូវ​សារ​ធា​រណៈ​បង្ក​ការរំខាន​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​។​ ​ ​

លោករ​វ​សេនីយ៍​ត្រី ញ៉ែម ចំរើន មេបញ្ជាការ​កង​រាជ​អាវុធ​ស្រុក​ព្រៃនប់​បាន អោយ ដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​២៨​នេះ​កំលាំង​របស់លោក​បាន​ប្រដេញ​ចាប់បាន​យុវជន​ទំនើង​ចំនួន​២​នាក់​រួមជាមួយ​ម៉ូតូ​កែឆ្នៃ​ចំនួន​២​គ្រឿង យកមក​ណែនាំ​អប់រំ នូវ​ការកែឆ្នៃ​ម៉ូតូ ដែល​ខុស ពី​លក្ខណៈ​បច្ចេកទេស​ដើម​ដោយ​កែ​តួ បំពង់​ស៊ី​ម៉ាំង អោយមាន​សម្លេង​ខ្លាំង បង្ក​ការរំខាន់ ដល់​អ្នកជិតខាង​។

​មេបញ្ជាការ​បាន​បន្តថា​៖ មុន​ការ​ឈានដល់​ការឃាត់ខ្លួន​នោះ​យុវជន​ទាំង​២​នាក់​នេះ​បាន​ជិះ​ម៉ូតូ​ចុះឡើង​នៅតាម​ផ្លូវ​ក្នុងភូមិ និង​លើផ្លូវ​ជាតិ​ជាច្រើនលើក​ច្រើន រហូត​មាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ប្រជាពលរដ្ឋ ស្នើអោយ​មន្ត្រី​កងរាជអាវុធហត្ថ ឃាត់ខ្លួន​យកមក​អប់រំ​កែប្រែ បញ្ឈប់​សកម្មភាព​រំខាន​ដល់​អ្នក​ដ៏​ទៃ​តទៅទៀត​។

​យុវជន​ទំនើង​ដែល​បាន​ឃាត់ខ្លួន​យកមក​អប់រំ​នោះ​មានឈ្មោះ ឃួន ចំរើន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ និង​ឈ្មោះ ឯក សុច​ង់ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​០៩ នៅ​វិទ្យាល័យ ហ៊ុន សែន​វាលរេញ មាន​ទីលំនៅ​ដូចគ្នា​។ ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​តម្រូវ​ឲ្យ​យុវជន​ទាំង​២​នាក់ ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​កែច្នៃ​ម៉ូតូ ដែល​ផ្ទុយ​ពី​ទ្រង់ទ្រាយ​ដើម​៕ សមុទ្រ​ខៀវ​ ​

KA-28-08-2015-01 KA-28-08-2015-02 KA-28-08-2015-03


http://ift.tt/1fKUEnP
យុវជន​២​នាក់​ត្រូវ PM ឃាត់ខ្លួន​អប់រំ បន្ទាប់ពី​ជិះ​ម៉ូតូ​កែឆ្នៃ​មាន​សម្លេង​រំខាន​ យុវជន​២​នាក់​ត្រូវ PM ឃាត់ខ្លួន​អប់រំ បន្ទាប់ពី​ជិះ​ម៉ូតូ​កែឆ្នៃ​មាន​សម្លេង​រំខាន​ Reviewed by yim PH on 11:32 PM Rating: 5

Entertainment

ads
Powered by Blogger.