Insurance

728x90

កសិករ​ប្រមូល​កសិផល​ក្នុង​ចំការ​មក​លក់​ទីផ្សារ​មានតម្លៃ​ថោក​ពេល​ទឹកទន្លេ​ឡើង​

​ខេត្តកំពង់ឆ្នាំង ៖ នៅពេល​ទឹកទន្លេ​ឡើង​លិច​ខ្នង​ចំការ ប្រជាកសិករ​បាន​សម្រុក​កាច់​ពោត យកមក​លក់ ទីផ្សារ ដែល​ធ្វើអោយ​តម្លៃ​ផ្លែ​ពោត​ក្នុង​ផ្សារ​ក្រោម ខេត្តកំពង់ឆ្នាំង មួយ​ផ្លូន​( ៤៤​ផ្លែ ) បាន​ធ្លាក់ចុះ​ដល់ ៦​ទៅ​៨​ពាន់​រៀល ដែល​កាលពីដើម​សប្តាហ៍​កន្លងទៅ មានតម្លៃ មួយ​ផ្លូន ពី​១​ម៉ឺន ទៅ​១២.០០០​រៀល​។​ ​ ​

លោក ពៅ សុភាព ជា​អ្នកទិញ​កសិផល​ពី​ប្រជាពលរដ្ឋ​ដែល​ដឹក​តាម​ទូក​យកមក​លក់ ហើយ​គាត់ បាន​លក់​បន្ត​ទៅអោយ​ម៉ូយ​ដឹក​តាម​រថយន្ត​ទៅ​លក់​នៅ​ភ្នំពេញ បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង ដឹង​ដូចនេះ​នៅ​រសៀល​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៥ នៅ​កំពង់ផែ​ផ្សារ​ក្រោម ក្នុងភូមិ​ចុង​កោះ សង្កាត់​ផ្សារ ឆ្នាំង​ក្រុង​កំពង់ឆ្នាំង​។

​លោក ពៅ សុភាព បាន​និយាយ​អោយដឹងទៀតថា​៖ សព្វថ្ងៃ​គាត់​ទិញ​បន្លែ​គ្រប់​ប្រភេទ​មាន ត្រឡាច ឪឡឹក​ម្ទេស ត្រសក់ ល្ពៅ ជាដើម តែ​សម្រាប់​ផ្លែ​ពោត ក្នុងពេល​ទឹកទន្លេ​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ប្រជាកសិករ​បាន​សម្រុក​កាច់​មក​លក់​គ្រប់ៗ ព្រោះ​ខ្លាច​ទឹក​លិច ធ្វើអោយ​ផ្លែ​ពោត​បាន​ធ្លាក់ចុះ​ពី ៦​ទៅ​៨​ពាន់​រៀល​ក្នុង​មួយ​ផ្លូន ប៉ុន្តែ​ទឹកទន្លេ​ស្រាប់តែ​ស្រក​ទៅវិញ​ជាង​កន្លះ​ម៉ែត្រ ប្រជាកសិករ​បាន​បង្អ​ង់​ដៃ​កាច់​ពោត​មក​លក់ ពោត​បាន​ឡើងថ្លៃ​វិញ​១​ម៉ឺន​ទៅ​១​ម៉ឺន​២​ពាន់​រៀល ក្នុង​មួយ​ផ្លូន​។ គាត់​បញ្ជាក់ថា គាត់​ប្រមូល​ទិញ​ពី​កសិករ​គ្រប់​ទីកន្លែង ហើយ​បាន​លក់​អោយ​ម៉ូយ​ដែល​ចាំ​ទិញ​ដឹក​ទៅ​ភ្នំពេញ និង​តាម​ខេត្ត​ផ្សេងៗ ដោយ​មួយ​ផ្លូន​ចំណេញ​១​ទៅ​២​ពាន់​រៀល​ប៉ុណ្ណោះ នៅ​កាត់ថ្លៃ​កម្មករ​លើកដាក់​ទៀត​មិន​ចំណេញ​ច្រើន​នោះទេ ។

បងស្រី សាន សា​វី​ជា​កសិករ​នៅ​ភូមិ​ព្រែក​ឆ្តោរ ឃុំ​ព្រៃ​គ្រី ស្រុក​ជល​គិរី បាន​និយាយ​អោយដឹងថា​៖ ឆ្នាំនេះ​ពោត​របស់គាត់​បានទទួល​ផល​យឺត​ជា​ឆ្នាំមុន ដែល​តាម​គម្រោងការ​រ​បស់​គាត់​ត្រូវ​ទុក​ពោត​អោយ​ទុំ​ទើប​កាច់​មក​ប្រឡេះ​យក​គ្រាប់​លក់​ទើបបាន​ថ្លៃ​ជាង ប៉ុន្តែ​មិនអាច​ទុក​បាន​ព្រោះ​ទឹកបាន​ឡើង​លិច​ចំការពោត​គាត់​ទៅហើយ​ទើប​គាត់​ប្រញាប់ប្រញាល់​កាច់​មក​លក់ បាន​មួយ​ផ្លូន​តែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ គឹ​តទៅ​មួយ​ផ្លែ​បាន​ប្រមាណ​តែ​២០០​រៀល​ប៉ុណ្ណោះ​។​

ការធ្វើ​ចំការ​បើ​ប្រៀបធៀប​គិតគូរ​ក្នុងការ​ចំណាយ ភ្ជួរ​រាស់​ដី ដាក់​ជី ថែទាំ​វិញ​មិន​រួចខ្លួន​នោះឡើយ តែ​ធ្វើ​ម៉េច​ទេ​ព្រោះ​គាត់​ជា​កសិករ​នៅ​ជនបទ​គ្មាន​មុខរបរ​អ្វី​ក្រៅពី​ធ្វើ​ចំការ​នោះឡើយ​។ ក្រៅពី​ដាំពោត នៅមាន​បន្លែ ដូចជា​ត្រឡាច ល្ពៅ ត្រប់ និង​ម្ទេស​ជាដើម ចេះតែ​ដាំ​ដុះ​ផ្សំគ្នា​ទៅ ប៉ុន្តែ​ដល់​ខែ​ទឹកទន្លេ​ឡើង គឺ​ប្រជាកសិករ​ទាំងអស់​ទាំង​គេ ទាំង​គាត់ នាំគ្នា​សម្រុក​ប្រមូល​ផល​យកមក​លក់​នៅ​ទីផ្សារ ទោះបី​មាន តម្លៃថោក​ឬ​ថ្ងៃ​ក៏ដោយ ព្រោះតែ​ខ្លាច​ទឹកទន្លេ​លិច​ចូល​ខូចខាត​អស់ ៕ រិ​ទ្ធិ ជ័យ​ ​

KA-@11 KA-@13


http://ift.tt/1PDfQIL
កសិករ​ប្រមូល​កសិផល​ក្នុង​ចំការ​មក​លក់​ទីផ្សារ​មានតម្លៃ​ថោក​ពេល​ទឹកទន្លេ​ឡើង​ កសិករ​ប្រមូល​កសិផល​ក្នុង​ចំការ​មក​លក់​ទីផ្សារ​មានតម្លៃ​ថោក​ពេល​ទឹកទន្លេ​ឡើង​ Reviewed by yim PH on 11:48 PM Rating: 5

Entertainment

ads
Powered by Blogger.