Insurance

728x90

លោក​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ប្រាយ​ហូ​ម​ម្នាក់​តូចចិត្ត​ប្រពន្ធ​ក្មេង​រត់ចោល​បានសម្រេច​ចិត្ត ចងក​ធ្វើអត្តឃាត​ខ្លួន​

​ខេត្តកំពង់ឆ្នាំង​៖ លោក​សាស្ត្រាចារ្យ​វ័យ​ចំណាស់​ម្នាក់ បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន ព្រោះតែ​ប្រពន្ធចុង​រត់ចោល និង​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំកាយ​ព្យាបាល​ជាច្រើន​ឆ្នាំ​មកហើយ​មិនជា​។​ករណី​ធ្វើអត្តឃាត​ដោយ​ចងក​នេះ បានកើត​ឡើង​នៅ​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ នៅក្នុង​បន្ទប់ដេក​ក្នុងផ្ទះ​ប្អូនប្រុស​បង្កើត​នៅ​ខាងក្រោម​ផ្សារ​ព្រៃ​ខ្មែរ ស្ថិតក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលារ​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថា​៖ បុរស​ធ្វើអត្តឃាត​មានឈ្មោះ ឌិ​ត សុផាន់​ណា ហៅ​(​គ្រូ​អ៊ុយ​) អាយុ​៦២​ឆ្នាំ ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យា ស្ថាន​ប្រាយ​ហូប មាន​ទីលំនៅ​ក្នុងភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​ប្រភពពី​ក្រុមគ្រួសារ អោយ​សមត្ថកិច្ច​ដឹងថា​៖ កាលពី​ថ្ងៃទី​០២ ខែកញ្ញា ប្អូនប្រុស​បង្កើត​ឈ្មោះ សាំង បាំង​សែន បាន​ទៅយក​បងប្រុស ពី​ផ្ទះ​របស់គាត់​ភូមិ​ប្អេ​រ អោយមក​ស្នាក់នៅ​ព្យាបាល​ជម្ងឺ នៅ​និង​ផ្ទះ ប្អូន នៅ​ខាងក្រោយ​ក្នុង​ផ្សារ​ព្រៃ​ខ្មែរ​ក្នុងភូមិ ស្ពក​រាជ​។​ពេល​យក​គាត់​មកដល់​ផ្ទះ​ប្អូន​មើល ទៅ​អាកា​រះ​របស់គាត់​ជា​បង​ហាក់ដូច​ជាធម្មតា​មិនមាន​អ្វី​ប្លែក​ឡើយ​។​

នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៥ ម៉ោង​ប្រមាណ​៥​ភ្លឺ គាត់​ក្រោក​ពី​ដេក​និង​បាន មក​ពរ ប្រឡែង​លេង​ជាមួយនិង​ចៅ​ជាធម្មតា បន្ទាប់មក​គាត់​ក៏​ដើរចូល​ទៅក្នុង​បន្ទប់ដេក របស់គាត់​វិញ​។​រហូតដល់​ម៉ោង​ប្រហែលជា​៧​និង​១៥​នាទី​ព្រឹក​ពេល​អ្នកផ្ទះ​មិនឃើញ​គាត់​ចេញពី​បន្ទប់ដេក​ប្អូនប្រុស​ក៏​ស្រែកហៅ តែ​មិន​ឭ​សូរ​ឆ្លើយ ក៏បាន​នាំគ្នា​គាស់​ទម្លុះ​ទ្វារ​ចូល ទៅ​មើល ក៏​ឃើញ​បងប្រុស​ចងក​ស្លាប់​បាត់ទៅហើយ​។​ ​ ​

​លោក យឹម សុផល នាយការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​នៃ​អធិកា​នគរបាល ស្រុក​រលារ ប្អៀ​រ​បានអោយដឹងថា​៖​ក្រោយពី​បាន​ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​ទៅលើ​សាកសព​តាម​បច្ចេកទេស​រួចមក សមត្ថកិច្ច​អោយដឹងថា ការស្លាប់​របស់លោក ឌិ​ត សុផាន់​ណា ជា​សាស្ត្រា ចា​រ្យ វិទ្យាស្ថាន​ប្រាយ​ហូប ពិត​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្ត​ឃា​ខ្លួនឯង​ប្រាកដ​មែន​។​

​តាម​ការស្រាវជ្រាវ​សមត្ថកិច្ច​អោយដឹងថា​៖ មូល​ហេតុដែល​បណ្តាលអោយ​គាត់ ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​នេះ គឺ​បានដឹងថា កាលពី​ថ្ងៃទី​០២ ខែកញ្ញា គាត់ និង​ប្រពន្ធ​ដែល ចុង​មាន​អាយុ​៣០​ឆ្នាំ បាន​ឈ្លោះប្រកែក​គ្នា ហើយ​ប្រពន្ធ​នោះបាន​រត់ចោល​រូប គាត់​ទៅ ខេត្ត​ប៉ៃលិន​បាត់ទៅ ទើប​គេ​សង្ស័យថា​ធ្វើអោយ​គាត់​ខូចចិត្ត​រហូតដល់​សម្លាប់​ខ្លួន​។ ដោយឡែក​កាលពី​ជាង​២​ឆ្នាំមុន ប្រពន្ធដើម​គាត់​មានមុខរ​បរជា​ជាងកាត់ដេ​រ​នៅផ្ទះ​ក៏ត្រូវ ឃាតករ​ចាក់​សម្លាប់​នឹង​កន្ត្រៃ​នៅក្នុង​ផ្ទះ​ទាំង​កណ្តាល​ថ្ងៃ ដែល​មកដល់ពេលនេះ​សមត្ថ កិច្ច​មិនបាន​ស្វែងរក​ឃាតករ​នោះ​ឃើញ​ឡើយ​៕ សហការី ​

KA-03-09-2015-01 KA-03-09-2015-02 KA-03-09-2015-03


http://ift.tt/1KuUvmV
លោក​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ប្រាយ​ហូ​ម​ម្នាក់​តូចចិត្ត​ប្រពន្ធ​ក្មេង​រត់ចោល​បានសម្រេច​ចិត្ត ចងក​ធ្វើអត្តឃាត​ខ្លួន​ លោក​សាស្ត្រាចារ្យ​វិទ្យាស្ថាន​ប្រាយ​ហូ​ម​ម្នាក់​តូចចិត្ត​ប្រពន្ធ​ក្មេង​រត់ចោល​បានសម្រេច​ចិត្ត ចងក​ធ្វើអត្តឃាត​ខ្លួន​ Reviewed by yim PH on 3:25 PM Rating: 5

Entertainment

ads
Powered by Blogger.