នគរបាលក្រុង និងខេត្តសហការគ្នាចាប់បានអ្នកជូញដូរគ្រឿងញៀនម្នាក់ដកហូតបានថ្នាំញៀនម៉ាទឹកកកបាន៣កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ អ្នកជូញដូរគ្រឿងញៀនម្នាក់ត្រូវបាន នគរបាលក្រុងកំពង់ឆ្នាំង និងនគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការឡោមព័ទ្ធចាប់ខ្លួនបាននៅក្នុងលំនៅដ្ឋានក្នុងពេលធ្វើសកម្មភាពលក់ដូរថ្នាំញៀន ដោយរឹបអូសបានថ្នាំញៀនម៉ាទឹកកក៣កញ្ចប់ធំ និងតូច និងឧបករណ៍មួយចំនួន។ ករណីបង្ក្រាប់នេះបានធ្វើឡើងនៅម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នគរបាលការិយាល័យ ប្រឆាំងគ្រឿងខេត្ត បានអោយដឹងថា៖ ជនសង្ស័យជាអ្នកជួញដូរគ្រឿងញៀនខាងលើនេះមានឈ្មោះ វ័ន្ត ហៃ អាយុ៤៣ឆ្នាំ រស់នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាមុខសញ្ញាជួញដូរ និងចែកចាយលក់ដូរថ្នាំញៀនយ៉ាងសកម្ម។ មុនពេលចាប់ខ្លួនរូបគេកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅក្នុងលំនៅដ្ឋាន ហើយនគរបាលក្រុងកំពង់ឆ្នាំង និងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបានតែម្តង ដោយដកហូតបានថ្នាំញៀនម៉ាទឹកកកបាន១កញ្ចប់ធំនិង២កញ្ចប់តូច កាំបិតចុងស្រូចធំមួយ និងសម្ភារៈសម្រាប់ច្រក់ និងជក់ថ្នាំញៀនមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ ថ្នាំញៀនម៉ាទឹក១កញ្ចប់ធំគេទិញមកមានតំលៃ១លានរៀល ចំណែកកញ្ចប់២តូច ទិញមកក្នុងមួយកញ្ចប់តំលៃ១៥ ដុ ល្លា។ ដោយឡែកសមត្ថកិច្ចបានថ្លឹងថ្នាំញៀនទាំង៣កញ្ចប់នេះ លើជញ្ជីងអេឡិចត្រូនិចមានទំងន់៣,០៣មីលីក្រាម។ ជនសង្ស័យរូននេះ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសុំណុំរឿងតាមនិតិវិធីបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំង ដើម្បីផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1PrxsIU