ចំណតរថយន្ដក្រុងសែនមនោរម្យត្រូវបានគេបោះបង់ចោលរយៈពេល៥ឆ្នាំ តែរថយន្តបន្តចតអនាធិបតេយ្យពេញក្រុង
ខេត្តមណ្ឌលគិរី៖ ចំណតរថយន្ដក្រុងសែនមនោរម្យត្រូវបានគេបោះបង់ចោលរយៈពេល៥ឆ្នាំ វាប្រៀបដូចជាវាល រហោដ្ឋាន ដែលមានសភាពស្ងាត់ច្រងំទៅហើយ គ្មានរថយន្ដមួយគ្រឿងចូលឈប់ចតនៅទីនោះទេ បែរជានាំគ្នាទៅ ចតនៅកន្លែងចាស់ ទីសាធារណៈដែលបង្កឲ្យមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ទៅវិញ។ ចំណតរថយមនភាព ស្រស់ស្អាត និងមានសោភ័ណ ភាព តែគ្មានឡានក្រុងណាឈប់ចតនៅទីនោះមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងនោះបាននិយាយថា ចាប់តាំងពីមានកន្លែងចំណតរថយន្តក្រុងនោះហើយ គេមិនដែលឃើញមានឡានណាមួយទៅចតទីនោះទេ ពួកគេបានទៅឈប់ចតដាក់ម៉ូយនៅ ឯទីផ្សារដែលធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ រញ៉ែរញ៉ៃប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នករកស៊ីក្នុងផ្សារ ធ្វើមានការកកស្ទះចរាចរណ៍ បង្កឲ្យកើតមានជម្លោះជាមួយអ្នកធ្វើដំណើរ និងមានគ្រោះថ្នាក់ដល់ការបាត់ បង់អាយុជីវិតផងដែរ។ ប្រជាពលរដ្ឋមានការព្រួយ បារម្ភនឹងរូបភាពបែបនេះណាស់ ព្រោះវាធ្វើឲ្យគ្មានសណ្ដាប់ធ្នាប់ក្នុងសង្គម ក្នុងនោះដែលប្រជាពលរដ្ឋមាន ការងឿឆ្ងល់ នឹងបញ្ហានេះណាស់ថា ហេតុអីបានមានកន្លែងដែលគេរៀបចំឲ្យហើយមិនទៅឈប់ចតទៅ បែរជាមកឈប់ នៅកន្លែង សាធារណៈប៉ះពាល់ដល់អ្នកដទៃទៅវិញ។
ទាក់ទងនឹងបញ្ហានេះប្រជាពលរដ្ឋបានមានមតិថាហេតុអីបានជាអាជ្ញាធរខេត្តមិនយកចិត្តទុកដាក់សោះអញ្ចឹង នៅ ទុកឲ្យមានបញ្ហាបែបនេះទៅវិញធ្វើឲ្យមានភាពអនាធិបតេយ្យពីមួយថ្ងៃទៅមួយថ្ងៃកាន់តែកើន ឡើង។ ប្រជាពល រដ្ឋទូទាំងក្រុងសែនមនោរម្យបានស្នើសុំឲ្យអាជ្ញាធរខេត្តមេត្តាជួយចាត់វិធានការ និងដោះស្រាយបញ្ហានេះ ឲ្យមាន ភាពល្អប្រសើរឡើងវិញនិងរៀបចំសណ្ដាប់ធ្នាប់ទីសាធារណៈឲ្យមានសណ្ដាប់ ធ្នាប់ឡើងវិញផង ព្រោះនេះមិនមែន គ្មានទីកន្លែងចតនោះទេ។
សូមបញ្ជាក់ថា ចំណតរថយន្ដដែលគ្មានអ្នកឈប់ចតប្រៀបដូចជា កន្លែងចំណតរថយន្ដ ខ្មោចនោះគេទុក ចោល រយៈពេល២ទៅ៣ឆ្នាំមកហើយ។ ដោយឡែកលោក ឡុង វិបុល អភិបាលក្រុងសែន មនោរម្យ បានមានប្រសាសន៍ ឲ្យដឹងថា ចំណតរថយន្ដក្រុងនេះគេធ្វើបានរយៈពេល៥ឆ្នាំមកហើយ និងកាន់កាប់ដោយក្រុម ហ៊ុនឯកជន ហើយ លោកមកកាន់តំណែងនៅទីនេះទើបតែបានរយៈពេលពីរឆ្នាំ នៅមិនទាន់បានដឹងពីមូល ហេតុឲ្យច្បាស់ លាស់ចំ ពោះបញ្ហាកន្លែងចំណតរថយន្ដក្រុងនេះនៅឡើយ៕ ឦសាន២
http://ift.tt/1ZzvElP