នគរបាលស្រុកកោះញែកឃាត់ខ្លួនមនុស្ស៤នាក់រឹបអូសបានសម្ភារៈសេពគ្រឿងញៀន និងកាំភ្លើងអាកា១ដើម
ខេត្តមណ្ឌលគីរី៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកោះញែកដឹកនាំដោយលោក កាន់ ពេញ អធិការស្រុកកោះញែកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំស្រែសង្គម កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បាន ឃាត់ខ្លួនបុរស់៤នាក់ នៅចំណុចស្រែជ្រេស ក្នុងភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី សង្ស័យមានការជាប់ពាក់ព័ន្ធរក្សាទុកសារធាតុញៀន និងលាក់ទុកកាំភ្លើងអាកាស្វាយបត់១ដើមខុសច្បាប់។
លោក កាន់ ពេញ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកនេះថា៖ មុខសញ្ញាសង្ស័យខាងលើនេះ សមត្ថ កិច្ចបានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមកហើយរហូតដល់ថ្ងៃនេះកម្លាំងនគរបាលក៍ចាប់ផ្តើមធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វើការសួរនាំ។ ជនសង្សយ័ខាងលើទី១ ឈ្មោះ យន់ ឌី អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិ សាម៉ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ទី២ឈ្មោះម៉ា ម៉ីអយុ១៦ឆ្នាំ ស្រុកកំណើត ភូមិក្បាលកោះ ឃុំស្រែ សង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី, ទី៣ឈ្មោះឆាន់ ឈន់អាយុ២៥ឆ្នាំ ស្រុកកំណើត ភូមិចង្វារ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ, ទី៤ឈ្មោះ ឆុំ វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិស្ពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតា កែវ និងដកហូតបានវត្ថុតាងដូចជា ៖ ម៉ូតូម៉ាកស៊ីរុស ០១គ្រឿង កាំភ្លើង AK ស្វាយបត់មួយដើម គ្រាប់២ គ្រាប់ និង សម្ភារ:សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បនជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ចាត់ការបន្ត។ លោកវរសេនីយ៍ទោឡេវ ប៉ុននាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបានបញ្ជាក់ប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានយើងនៅរសៀលនេះថា ជនសង្ស័យទាំងបួននាក់បានសារភាពថា ពួកគេពិតជាបានជាប់ពាក់ព័ន្ធជាមួយនិងសារធាតុពិតមែន ដោយឡែករឿងកាំភ្លើងជនសង្ស័យពុំទាន់បានសារភាពនៅឡើយទេលោកនាយរងរូបនោះឲ្យដឹងថា ពាក់ព័ន្ធនឹងអាវុធខាងលោក នឹងធ្វើការបញ្ជូនខ្លួនសង្ស័យទៅកាន់ជំនាញការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត។
លោកតូច យ៉ុនស្នងការខេត្ត មណ្ឌលគិរីបានថ្លែងប្រាប់អ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃនេះផងដែរថា លោក បាន និងកំពុងជុំរុញនិងពង្រឹងបន្ថែមដល់កងកម្លាំងនគរបាលទូទាំងខេត្តជាពិសេសកម្លាំងនគរបាលជំនាញ ឲ្យខិតខំជួយទប់ស្កាត់ និងធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងៗដែលកើតឡើងនៅក្នុងតំបន់នេះឲ្យមានគុណភាពនិងតម្លាភាព និងឈានទៅរកការកាត់បន្ថយឱ្យបានកម្រិតទាប៕ ឦសាន២
http://ift.tt/1miikEc