ច្បាប់ចរាចរណ៍ថ្មីអ្នកបើកបររថយន្តដឹកកម្មកររាប់សិបនាក់រាល់ថ្ងៃគ្មានប័ណ្ណបើកបរ មិនត្រូវលើកលែង ឲ្យឡើយ
ខេត្តកំពង់ឆ្នាំង៖ « ច្បាប់ចរាចរណ៍ថ្មីអ្នកបើកបររថយន្តដឹកកម្មកររាប់សិបនាក់រាល់ថ្ងៃគ្មានប័ណ្ណបើកបរ គឺជាគ្រោះថ្នាក់បំផុត មិនត្រូវលើកលែងអោយឡើយ » លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ប្រធានគណៈកម្មាការសុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុ ក្រិត្យលេខ៨៥អនក្រ.បក និងអនុក្រិត្យលេខ៨៦អនក្រ.បក របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដល់ ប្រធានអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកគ្រប់ស្រុក នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នៅក្នុង សាលាខេត្តកំពង់ឆ្នាំង។
លោក ឈួរ ច័ន្ទឌឿន បានបន្តថា៖ កន្លងមកនៅក្នុងស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡា ចកម្មកររោងចក្ររាប់សិបនាក់បានរងរបួសដោយសារអ្នកបើកបររថយន្តដឹកកម្មករគ្មានប័ណ្ណបើកបរ និងនៅមានអ្នកបើករថយន្តដឹកកម្មករជាច្រើនអ្នកទៀតអត់ប័ណ្ណបើកបរដូចគ្នានេះដែលជាប្រការគ្រោះថ្នាក់ខ្លាំងណាស់ដល់កម្មករ ហើយលោកអភិបាលស្រុកនិងសមត្ថកិច្ចនគរបាលស្រុកក៏មិនបានដឹងបញ្ហានេះ។ ដូច្នេះក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះតទៅ អ្នកបើកបររថយន្តគ្មានប័ណ្ណ បើកបរ និងមិនត្រូវលើកលែងអោយឡើយ ពិសេសគឺអ្នកបើករថយន្តដឹកកម្មករ។
លោកបានដាក់ចុះផែនការដល់អាជ្ញាធរស្រុកត្រូវក្តាប់ស្ថិតិយានយន្តគ្រប់ប្រភេទនៅក្នុងស្រុកអោយបាន គឺមានស្លាកលេខ អត់ស្លាកលេខ និងអត់ពន្ធប៉ុន្មានគ្រឿង កិច្ចការងារនេះត្រូវណែនាំលោកមេភូមិនិងប្រជាការពារភូមិជាអ្នកចុះស្រង់ស្ថិតិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងនិងអនុវត្តច្បាប់ចរាចរណ៍។
លោក ឡុច វណ្ណារ៉ា ស្នងការរងនគរបាលខេត្ត និងជាប្រធានការិយាល័យកណ្តាលសណ្តាប់ធ្នាប់ និងចរាចរណ៍ខេត្ត បានបញ្ជាក់អោយដឹងថា៖ ច្បាប់ចរាចរណ៍ថ្មីការផាកពិន័យខុសពីច្បាប់ចាស់គឺ នៅពេ លសមត្ថកិច្ចតាមគោលដៅផាកពិន័យគឺត្រូវសរសេរបណ្ណ័ពិន័យរួចហើយ តម្រូវអោយម្ចាស់យានយន្តកា ន់បណ្ណ័ពិន័យទៅបង់ប្រាក់នៅអធិការដ្ឋាននគរបាលក្រុងស្រុកនោះ ដោយកំណត់ការបង់ប្រាក់រយះពេល ៧ថ្ងៃ លើសពី៧ថ្ងៃដល់១ខែត្រូវពិន័យគុណ និង២ដង លើសដល់៦០ថ្ងៃត្រូវពិន័យគុណនិង៣ដង លើសដល់៩០ថ្ងៃគឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅក្នុងកិច្ចប្រជុំនេះលោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានអានអនុក្រិត្យ លេខ៨៦អនក្រ.បក ស្តីពីការកំណត់ល្បឿនសម្រាប់យានជំនិះគ្រប់ប្រភេទ ហើយលោក ឡុច វណ្ណារ៉ា ស្នងការរងខេត្ត បានអានអនុក្រិត្យលេខ៨៥អនក្រ.បក ស្តីពីការពិន័យអន្តការណ៍ចំពោះអំពើល្មើសនឹង ច្បាប់ចរាចណ៍ផ្លូវគោក ជូនប្រធានអង្គភាពទាំងអស់ស្តាប់ និងក៏បានចែកចាយអនុក្រិត្យទាំងនោះដល់គ្រ ប់ប្រធានអង្គភាពជុំវិញខេត្ត និងលោកអភិបាលស្រុកគ្រប់ស្រុកផងដែរ។
លោក ឈួរ ច័ន្ទឌឿន បានណែនាំដល់ប្រធានអង្គភាព និងលោកអភិបាលគ្រប់ស្រុកទាំងអស់ពេល វិលទៅវិញសូមយកអនុក្រិត្យនេះទៅផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងក្រុងស្រុកខេត្ត និងក្រុមគ្រួសារខ្លួនអោយបានជ្រួតជ្រាប ដើម្បីចូលរួមគោរព និងអនុវត្តច្បាប់ ចរាចរណ៍ថ្មីអោយទទួលបានជោគជ័យ។ លោកក៏បានផ្តាំផ្ញើផងដែរ ដល់មន្ត្រីរាជការទាំងអស់ពិសេ សសមត្ថកិច្ចអ្នកអនុវត្តច្បាប់ចរាចរណ៍ថ្មី ត្រូវតែធ្វើគំរូមុនគេក្នុងការគោរពច្បាប់ ដោយត្រូវតែលប់បំបាត់វប្បធ៌មអន្តរាគម និងបក្ខពួកនិយមអោយបាន៕ រិទ្ធិ ជ័យ
http://ift.tt/1TrK4R9