នគរបាល និងកងរាជអវុធហត្ថ២ស្រុកសហការគ្នាតាមប្រដេញចាប់បានចោរកាច់កម៉ូតូម្នាក់រត់ចុះទឹកបឹង
ខេត្តកំពង់ឆ្នាំង៖ ចោរកាច់កម៉ូតូម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ សហការគ្នាបានដេញស្ទាក់ចាប់ខ្លួនបាន នៅក្នុងបឹងលាជ ចំណុចជិតស្ពានត្រពាំងពោធិ ក្នុងភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យ នៅវេលាម៉ោង ១១ និង៣០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីចោររូបនោះ បានធ្វើសកម្មភាពកាច់កយកម៉ូតូម៉ាកហុងដា សេរី០៨ មួយគ្រឿងរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិព្រៃពីស ឃុំឈូក ស ស្រុកកំពង់ត្រឡាច ។
លោក ម៉ាត់ លី អធិការនគរបាលស្តីទី ស្រុកកំពង់ត្រឡាចបានអោយដឹងថា៖ ជនល្មើសរូបនោះ មានឈ្មោះ ហាក់ តាន់ អាយុ៣២ឆ្នាំ មានទីលំនៅ ភូមិត្រពាំងចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោ ធិសាត់ ។ សកម្មភាពរបស់ចោររូបនេះ នៅវេលាម៉ោង ប្រមាណ៩និង៣០នាទីព្រឹក គេបានធ្វើសកម្មភាព កាច់កម៉ូតូម៉ាកហុងដា សេ១២៥ សេរី០៨មួយគ្រឿងពាក់ស្លាកលេខ កំពង់ឆ្នាំង 1B-1284 របស់ឈ្មោះ នង សាម៉េត អាយុ៥៨ឆ្នាំ មានទីលំនៅភូមិព្រៃពីស រួចគេជិះគេចខ្លួនតែម្តង។
នៅពេលទទួលព័ត៌បានមាននេះ លោកអធិការបានបញ្ជារកម្លាំងសហការជាមួយនគរបាលស្រុក សាមគ្កីមានជ័យ និកងរាជអាវុធហត្ថ ស្ទាក់តាមផ្លូវគោលដៅទាំងអស់ ខណៈនោះចោរក៏បានជិះម៉ូតូដល់ចំណុចសមត្ថកិច្ចពួនស្ទាក់ ហើយចោរនោះក៏បានគេចខ្លួនដោយផ្តួលម៉ូតូចោលនិងបានហក់ចុះក្នុង ទឹកបឹងលាជសមត្ថកិច្ចក៏បានសហការគ្នាហក់ក្នុងទឹករាវរកជាង១ម៉ោងទើបរកឃើញនិងចាប់ខ្លួនបាន ។
ជនល្មើស និងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែធ្នូឆ្នាំ២០១៥នេះ ដើម្បីកសាងសំណុំរឿងបន្ថែមតាមនិតិវិធី បន្តបញ្ជូនទៅតុលាការខេត្តចាត់ការបន្ត ៕ រិទ្ធិ ជ័យ
http://ift.tt/1JrscQQ