ស្ពានដែកប្រវែង៥០ម៉ែត្រនៅស្រុកពេជ្រាដាបានបាក់ជាពីរកំណាត់ធ្លាក់ចុះទឹកទាំងរថយន្តរថយន្តដឹកគ្រឿងសំណង់
ខេត្តមណ្ឌលគិរី៖ ស្ពានអូរប្លាយដែលស្ថាបនាពីដែកបាឡេប្រវែង៥០ម៉ែត្រ បានបាក់ជាពីរកំណាត់ដោយសាររថយន្តយីឌុបធុនធ្ងន់ដឹកគ្រឿងសំណង់លើសចំណុះ។ ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងកាលពីវេលាម៉ោង 11 និង00នាទីយប់ថ្ងៃទី21 ខែធ្នូ ឆ្នាំ2015 ស្ពាននេះមានទីតាំងនៅស្ថិតនៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាផ្លូវទៅកាន់រមណីដ្ឋានទឹកជ្រោះប៊ូស្រា។
បន្ទាប់ពីបាក់ស្ពាននេះបានបណ្តាលឲ្យកកស្ទះចរាចរណ៍ឆ្លងកាត់ទីនោះមានទាំងអ្នកស្រុកនិងភ្ញៀវទេសចររាប់រយនាក់ដែលទៅលេងរមណីយដ្ឋានទឹកធ្លាក់ប៊ូស្រា។ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី22 ខែធ្នូ ឆ្នាំ2015នេះ បានចាត់ចែងអោយមន្ត្រីនគរបាលចរាចរណ៍ សម្រួល ឲ្យបងប្អូនអ្នកធ្វើដំណើរ និងភ្ញៀវទេសចរបានចរាចរណ៍ជាធម្មតាឡើងវិញ ប៉ុន្តែនៅព្រឹកនេះ អ្នកធ្វើដំណើរទាំងអស់មិនទាន់ធ្វើដំណើរបាននៅឡើយទេ។
លោក សៅ សុវណ្ណរិទ្ធិ អធិការស្រុកពេជ្រាដាត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះធ្វើការរិះគន់ថាហាក់ដូចជាគ្មានការយកចិត្ត ទុកដាក់ក្នុងការជួយសំរួលចរាចរណ៍ជូនបងប្អូននោះឡើយ។
លោកវរសេនីយ៍ទោ យឹម នូច នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរីបានប្រាប់ នៅ ព្រឹកនេះថា លោកកំពុងចាត់ចែងកងកម្លាំងនគរបាលចរាចរណ៍ឲ្យសម្រួលដើម្បីឲ្យបងប្អូនបានធ្វើចរាចរណ៍ជា ធម្មតា ឡើងវិញ ហើយលោកបានធ្វើការរាយការណ៍ជូនទៅលោកប្រធានមន្ទីរសាធារណការណ និងដឹកជញ្ជូនខេត្តឲ្យជួយសហការគ្នារកឡាន ស្ទូចដើម្បីជួយសំរួលចរាចរណ៍ជូនបងប្អូន និងនាំយករថយន្តបង្ក ដែលធ្វើអោយបាក់ស្ពានមករក្សាទុកនៅស្នងការខេត្តរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕ សុវណ្ណនី
http://ift.tt/1Yyg07S