Insurance

728x90

ក្មេងស្រី​ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ហែសព​សាច់​ញាតិមិត្ត​ភ័​ត្តិ ត្រូវ​រថយន្ត​ទំនើប​ថៅកែ​ភោជនីយដ្ឋាន​ឆ្នេរ​មាស​ក្រុងព្រះសីហនុ បុក​ស្លាប់​១​នាក់ របួសធ្ងន់​១​នាក់​យ៉ាងសង្វេគ​

​ខេត្ត​ព្រះសីហនុ​៖ យុវតី​២​នាក់​បងប្អូន​ជា​សិស្សសាលា​ឯកជន​អន្តរ​ទ្វឹ​ប​ខេត្ត​ព្រះសីហនុ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​ឌុប​គ្នា ត្រឡប់​មកពី​ដង្ហែ​សព​ក្រុមគ្រួសារ​មិត្ត​ភ័​ត្តិ ត្រូវបាន​រថយន្ត​ម៉ាក​អេ​ស្កា​លែ​ត​បើក​ក្នុង​ល្បឿ​ង​លឿន​ស្ទើរ​ហោះ​ក្នុងទិសដៅ​ផ្ទុយគ្នា​បាន​បុក​ចំ​មួយ​កំណាត់​ម៉ូតូ​ផ្នែក​ខាងក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ផ្លោង​ចេញពី​ផ្លូវស្លាប់​ម្នា​ក់នៅ​កន្លែងកើតហេតុ និង​រងរបួស​ធ្ងន់​ម្នាក់​សង្ឃឹម​រស់​តិចតួច​ណាស់ ហើយ​នៅ​ខណៈ​តៃកុង​ឡាន​បាន​រត់គេច​ខ្លូន​បាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩ និង​១៥​នាទី ព្រឹក​ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០១៥​នេះ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​២១២ និង​២១៣ ស្ថិតក្នុង​ភូមិ​ពូ​ធឿ​ង ឃុំ​បិ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

យោងតាម​ប្រភពពី​លោក​វរសេនីយ៍ ឯក​អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​សណ្តាប់ធ្នាប់​បាន​ប្រាប់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក​អេ​ស្កា​លែ​ត​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២U-៦៩៦៩ ទិសដៅ​ពី​ភ្នំ​ពរ​ញ​មក​ខេត្ត​ព្រះសីហនុ មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ត​បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ស្កូ​ពី​ពណ៌​ស​គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ កុយ អេង​លី ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ក្រុងព្រះសីហនុ ស្លាប់​ភ្លាមៗ​កន្លែងកើតហេតុ (​ជា​អ្នកបើកបរ​) និង​អ្នករួមដំណើរ​ជិះ​ពីក្រោយ​ម្នាក់ទៀត​ឈ្មោះ កុយ អេង​លីន អាយុ​១៤​ឆ្នាំ ជា​ប្អូនស្រី​បង្កើត បាន​រងរបួស​ធ្ងន់​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​។ យុវតី​រងគ្រោះ​ទាំងពីរ​ជា​សិស្ស​ថ្នាក់​ទី​១០​សាលា​ឯកជន​អន្តរទ្វីប បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​សង្កាត់​លេខ​៣ ក្រោយ​សាលាខេត្ត​ព្រះសីហនុ​។​

សាច់ញាតិ និង​ជា​អាណាព្យាបាល​របស់​ក្មេងស្រី​រងគ្រោះ​ដែលជា​មន្ត្រី​នៅ​មន្ទីរ​ប្រៃសនីយ៍ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​អះអាងថា​៖ យុវតី​រង​គ្រោះជា​ប្អូនស្រី​ឈ្មោះ កុយ អេង​លីន អាយុ​១៤​ឆ្នាំ ដែល​រងរបួស​ធ្ងន់ធ្ង​រ​បំផុត​នោះ ត្រូវបាន​ដឹក​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្ត​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។ ចៅស្រី​ទាំង​២​របស់គាត់​ដែល​រងគ្រោះថ្នាក់​នេះ​កើតឡើង​ក្នុងពេលដែល​ពួកគេ​ទាំង​២​ជិះ​ម៉ូតូឌុប​គ្នា​រួមជាមួយ​មិត្តភក្តិ​របស់គេ​ផ្សេងទៀត​នាំគ្នា​ទៅ​ដង្ហែ​សព​គេ​ទៅ​វត្ត​សមាធិ​ឃុំ​រាម​ស្រុក​ព្រៃនប់​។ ចៅស្រី​ទាំង​២​នាក់​បងប្អូន​នេះ​រស់នៅ​រៀនសូត្រ​ក្នុង​ក្រុងព្រះសីហនុ​ជាមួយ​យាយ​តា ចំណែក​ឪពុកម្តាយ​របស់​ពួកគេ​រស់នៅក្នុង​ឯ​ខេត្តកំពុងចាម​។​

លោក​វរសេនីយ៍ ឯក​អ៊ី សុខា បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​បង្ក និង​ម៉ូតូ​ជនរងគ្រោះ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួចរាល់ បាន​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រងចាំ​ការស្រាវជ្រាវ​ដោះស្រាយ​នៅពេល​ក្រោយ​។​

​សូមបញ្ជាក់​ផងដែរ​ថា យុវតី​រងគ្រោះ​ទាំងពីរ គឺជា​សិស្ស​ពូកែ​ប្រចាំ សាលា​អន្តរ ទ្វិ​ប (​យុវ​សិស្ស​ដែល​ស្លាប់​ជា​ប្រធាន​ថ្នាក់​) សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីដូន ឯ​ឪពុកម្តាយ​រស់​នៅឯ​ខេត្តកំពុងចាម​។ ដោយឡែក​ម្ចាស់​រថយន្ត​បង្ក បើ​យោងតាម​ប្រភព​ជំ​ហ៊ាន​ដំបូង​បានអោយដឹងថា​គឺជា​ថៅកែ​ភោជនីយដ្ឋាន​ឆ្នេរ​មាស ក្រុងព្រះសីហនុ ដែលមាន​ទីតាំង ស្ថិតនៅ តាម​ប​ណ្តោ​ឆ្នេរ ក្បែរ​សាលាខេត្ត​ព្រះសីហនុ (​ក្នុង​តំបន់​មិន​ឆ្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​) ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ៕ សមុទ្រ​ខៀវ​ ​

KA-22-12-2015-01 KA-22-12-2015-02 KA-22-12-2015-03 KA-22-12-2015-04 KA-22-12-2015-05 KA-22-12-2015-06 KA-22-12-2015-07 KA-22-12-2015-08 KA-22-12-2015-09 KA-22-12-2015-10 KA-22-12-2015-11 KA-22-12-2015-12


http://ift.tt/1PhRzsN
ក្មេងស្រី​ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ហែសព​សាច់​ញាតិមិត្ត​ភ័​ត្តិ ត្រូវ​រថយន្ត​ទំនើប​ថៅកែ​ភោជនីយដ្ឋាន​ឆ្នេរ​មាស​ក្រុងព្រះសីហនុ បុក​ស្លាប់​១​នាក់ របួសធ្ងន់​១​នាក់​យ៉ាងសង្វេគ​ ក្មេងស្រី​ពីរ​នាក់​បងប្អូន​ជិះ​ម៉ូតូឌុប​គ្នា​ត្រឡប់​មកពី​ហែសព​សាច់​ញាតិមិត្ត​ភ័​ត្តិ ត្រូវ​រថយន្ត​ទំនើប​ថៅកែ​ភោជនីយដ្ឋាន​ឆ្នេរ​មាស​ក្រុងព្រះសីហនុ បុក​ស្លាប់​១​នាក់ របួសធ្ងន់​១​នាក់​យ៉ាងសង្វេគ​ Reviewed by yim PH on 5:07 PM Rating: 5

Entertainment

ads
Powered by Blogger.