ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ចងករសម្លាប់ខ្លួនដោយពុំដឹងមូលហេតុច្បាស់លាស់
ខេត្តព្រះសីហនុ៖ សពយុវជនវ័យក្មេងម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចងករសម្លាប់ខ្លួនដោយពុំដឹងមូលហេតុច្បាស់លាស់ បង្កអោយមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥ និង១០នាទីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នៅផ្ទះស្ថិតក្នុងភូមិព្រៃនប់ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានបង្ហើបថា ក្មេងប្រុសចងកសម្លាប់ខ្លួននោះឈ្មោះ ស៊ូ រ៉ុង ភេទ ប្រុស អាយុ១៥ឆ្នាំ មុខរបរកម្មកររោងចក្រ សង្ស័យតូចចិត្តមានជំងឺក្តៅខ្លួនជាប្រចាំថ្ងៃនោះ បានដាច់ចិត្តយកខ្សែភ្លើងមកចងកភ្ជាប់ជាមួយឈើមេដំបូលផ្ទះសម្លាប់ខ្លួន ហើយត្រូវបានក្រុមគ្រួសារប្រទះឃើញនៅម៉ោងជិត៣រសៀលថ្ងៃទី២៥ ខែធ្នូនេះ។ក្រោយការពិនិត្យរួចរាល់ រួចសមត្ថកិច្ចបានប្រគល់ សាកសពទៅអោយក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ៕ សមុទ្រខៀវ
http://ift.tt/1YK9rz5
ក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ចងករសម្លាប់ខ្លួនដោយពុំដឹងមូលហេតុច្បាស់លាស់
Reviewed by yim PH
on
8:36 PM
Rating: