បុរស៣នាក់ស្កាត់ពីខេត្តរតនគិរីដើរលក់ទឹកឃ្មុំក្លែងក្លាយនៅខេត្តមណ្ឌលគិរី ត្រូវបានប៉ូលិសចាប់ខ្លួន
ខេត្តមណ្ឌលគិរី៖ នគរបាលស្រុកកោះញែកឃាត់ខ្លួនបុរស៣នាក់ ពីបទឆបោក ដើរលក់ទឹកឃ្មុំក្លែងក្លាយ កាលពីថ្ងៃ២៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចស្រែជ្រៃ ស្ថិតក្នុងភូមិណងបួរ ឃុំណងគិលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចស្ទាក់សួរនិងបញ្ជូនខ្លួនមកស្នងការដ្ឋាន ខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមច្បាប់។
នគរបាលស្រុកកោះញែកប្រាប់ថា ជនសង្ស័យទី១ឈ្មោះ ជិន គង់ ភេទប្រុស អាយុ៣៣ឆ្នាំ, ទី២ឈ្មោះ វ៉ា ដានី ភេទប្រុសអាយុ២៦ឆ្នាំ នឹងទី៣មានឈ្មោះ ឆាត វីឆៃភេទប្រុសអាយុ២៤ឆ្នាំ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ព្រមទាំងវត្ថុ តាង ទឹកឃ្មុំ ត្រូវបានសមត្ថកិច្ចបញ្ជូនមកស្នងការដ្ឋានខេត្តមណ្ឌលគិរី៕ សុវណ្ណនី
http://ift.tt/1RMjzbv
បុរស៣នាក់ស្កាត់ពីខេត្តរតនគិរីដើរលក់ទឹកឃ្មុំក្លែងក្លាយនៅខេត្តមណ្ឌលគិរី ត្រូវបានប៉ូលិសចាប់ខ្លួន
Reviewed by yim PH
on
9:06 PM
Rating: