ផ្ទះឈើមួយខ្នងត្រូវភ្លើងឆេះអស់៩០%ដោយសារទុយស្សេខ្សែភ្លើងពេលម្ចាស់ចេញទៅ ធ្វើការបាត់
ខេត្តកំពង់ឆ្នាំង៖ ផ្ទះឈើមួយខ្នងរបស់កម្មករមន្ទីរសាធារណការខេត្តម្នាក់ ត្រូវបានភ្លើង ឆេះអស់៩០% ទើបរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្តមកដល់ ជួយពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀ រ ដោយសារការទុស្សេខ្សែភ្លើងពេលម្ចាស់ ចេញទៅធ្វើការបាត់។
មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលស្រែថ្មីបានអោយដឹងថា៖ ម្ចាស់ផ្ទះរងគ្រោះអគ្គីភ័យនេះ មានឈ្មោះ លន់ ផន អាយុ៥៣ឆ្នាំ ប្រពន្ធឈ្មោះ ជួន សុភី អាយុ៥២ឆ្នាំ មានកូនក្នុងបន្ទុក ៥នាក់ ស្រី២នាក់។ ពួគគាត់ទាំង២នាក់ប្តីប្រពន្ធ គឺជាកម្មករបោសសំអាតថ្នល់របស់មន្ទីរ សាធារណៈការខេត្តកំពង់ឆ្នាំង។
ការខូចខាត ផ្ទះខាងលើនេះមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រ ដំបូលក្បឿង ជញ្ជាំងសង្ក័សី ក្រាលក្តារ បានឆេះអស់៩០% ទ្រព្យសម្បត្តិខូចខាតឆេះអស់ប្រាក់ជាងមួយ លានរៀល អង្ករ១០០គីឡូក្រាម និងរបស់ប្រើប្រាស់សម្លៀកបំពាក់មួយចំនួនធំទៀត។
លោក លន់ ផន ជាម្ចាស់បាននិយាយអោយដឹងថា៖ មុនពេលចេញទៅធ្វើការ២ នាក់ប្តីប្រពន្ធនៅមុនម៉ោង៦ព្រឹក គាត់បានផ្តាំអោយកូនស្រី បិទបារ៉ែតភ្លើងក្នុងផ្ទះផងមុនទៅធ្វើការនៅរោងចក្រ ប៉ុន្តែមិនដឹងថាកូនស្រីគាត់បានបិទបារ៉ែតភ្លើងក្នុងផ្ទះដែរ ឬអត់នោះទេ។នៅក្នុងពេលភ្លើងឆេះផ្ទះគឺអ្នកជិតខាងបានឃើញភ្លើងឆេះចេញមកពីជញ្ជាំងកុងផ្លាកេ នៅកណ្តាលផ្ទះ ចំណុចបារ៉ែតភ្លើងតែម្តង គឺឆេះលឿនណាស់ អ្នកស្រុកជួយពន្លត់ដែរតែពន្លត់មិនឈ្នះឡើយ។
សមត្ថកិច្ចបានអោយដឹងថា៖ ការឆេះផ្ទះនេះបណ្តាលមកពីការទុយស្សេខ្សែងភ្លើង នៅកណ្តាលផ្ទះ ហើយក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរ បាលខេត្ត បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ទឹក២រថយន្ត ទើបគ្រប់គ្រងស្ថានភាព នេះបាន ប៉ុន្តែផ្ទះជនរងគ្រោះបានឆេះអស់៩៥ភាគរយទៅហើយ៕ រិទ្ធិ ជ័យ
http://ift.tt/1Tr9eiT