បុរសជាមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំងម្នាក់រងរបួសធ្ងន់ធ្ងរដោយសារបើកម៉ូតូបុករថយន្ត
ខេត្តកំពង់ឆ្នាំង៖ បុរសជាមន្ត្រីសុរិយោដីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ខណៈដែលជនរងគ្រោះជិះម៉ូតូតាមផ្លូវលំ ចេញមកបុករថយន្តកំពុងបើកតាមបណ្តោយផ្លូវជាតិ ។ ហេតុ ការណ៍នេះបានកើតឡើងនៅម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបែកជា៤ ស្ថិតក្នុង ភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលស្រុកបរិបូណ៌បានអោយដឹងថា៖ បុរសរងគ្រោះមានឈ្មោះ កែប សំអុល អាយុ៥៣ឆ្នាំ រស់នៅស្រុកកំពង់លែង និងធ្វើការជាមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំង ។ នៅមុនពេលកើត ហេតុជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E.0169 តាមបណ្តោយផ្លូវលំ ក្រាលគ្រួសក្រហមមួយក្នុងទិសដៅពីលិចទៅកើត លុះមកដល់កើតហេតុ ជាផ្លូវជាប់ជាមួយ ថ្នល់ជាតិដោយសារម៉ូតូមានល្បឿនលឿនពេក ក៏បានជ្រុលហួសទៅបុកយ៉ាងពេញទំហឹង នឹងកង់ក្រោយផ្នែកខាងឆ្វេងរបស់រថយន្តម៉ាក ហ៊ីយ៉ាន់ដាយធុនធំ មានដងស្ទូចមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3C.8974 ដែលកំពុងបើកបរក្នុងទិសដៅពីត្បូងទៅជើង បណ្តាលអោយជនរងគ្រោះបោកផ្ទប់និងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរ ចំណែកម៉ូតូ បានខូចខាតខ្ទេចអស់មួយកំណាត់មុខ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្យសង្គ្រោះស្រុកបរិបូណ៌ដឹកមកសង្គ្រោះ នៅក្នុងមន្ទីរ ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ដោយឡែកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ក្រោយពេលកើតហេតុ។ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុក បរិបូណ៌ កសាងសំណុំរឿងដើម្បីរង់ចាំការដោះស្រាយ តាមនិតិវីធីច្បាប់ ៕ រិទ្ធិ ជ័យ
http://ift.tt/1R0uSwY