យុវជន៣នាក់កំពុងសប្បាយជក់ថ្នាំញៀន ត្រូវនគរបាលព័ទ្ធចាប់ និងរឹបអូសបានថ្នាំញៀន៤កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យ៣នាក់កំពុងធ្វើសកម្មភាពប្រើប្រាស់ និងជាមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយនឹងសមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ចាប់បានខ្លួនជាបន្តបន្ទាប់ នៅម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៥នៅភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំងក្រុងកំពងឆ្នាំងដោយរឹបអូសបានថ្នាំញៀនចំនួន៤កញ្ចប់។
សមត្ថកិច្ចបានអោយដឹងថា៖ជនសង្ស័យទាំង៣នាក់មាន៖ ១.ឈ្មោះ កុយ ចិន ភេទប្រុស អាយុ២៥ឆ្នាំ, ២. ឈ្មោះខុន មុន្នីឧត្តម ភេទប្រុស អាយុ២៩ឆ្នាំ, និង៣. ឈ្មោះប៊ូ សំអាត ភេទប្រុស អាយុ២៤ឆ្នាំជាម្ចាស់ផ្ទះ ជនសង្ស័យទាំង៣នាក់នេះរស់នៅក្នុងភូមិត្រពាំងបីសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅក្នុងពេលចាប់ខ្លួនជនសង្ស័យវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ ម៉ូតូ២គ្រឿង ដាវសាម៉ូរ៉ៃចំនួន៣ដើម កាំបិតបន្ទួស១ ស្នាប់ដៃ១ ពិលឆក់ឆក់១ និងឧបករណ៍បំរើអោយការជក់គ្រឿងញៀនមួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា៖ ជនសង្ស័យទាំង៣នាក់នេះគឺជាមុខសញ្ញាចាស់ និងត្រូវបានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានលួចរាយការណ៍មកសមត្ថកិច្ច ទើបកម្លាំងសមត្ថកិច្ចនគរបាលក្រុងកំពង់ ឆ្នាំងនិងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការគ្នាធ្វើការតាមដានអំពីសកម្មភាពរបស់ជនសង្ស័យយា់ងប្រកិតៗហើយនៅព្រឹកថ្ងៃទី២៩ ខែធ្នូនេះសមត្ថកិច្ចទទួលព័ត៌មានថាពួកគេបានណាត់ជួបគ្នាធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់នៅផ្ទះឈ្មោះ ប៊ូសំអាត សមត្ថកិច្ចក៏បានសហការគ្នាឡោមព័ទ្ធចាប់ខ្លួនបានតែម្តង។
វត្ថុតាង និងជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការផ្តន្ទាទោសតាមផ្លូវច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1ZBzLh5