សមត្ថកិច្ចចម្រុះដឹកនាំដោយនាយខណ្ឌរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើសនេសាទដាក់ សម្រាស់ចំនួន៧កន្លែងរុះរើសម្រាស់ចោលបាន១០៥០ម៉ែត្រការ៉េ
ខេត្តកំពង់ឆ្នាំង៖ សម្រាស់ចំនួន៧កន្លែងមានទំហំ១០៥០ម៉ែត្រការ៉េ និងមានមែកសម្រាស់ចំនួន២១០០មែក នៅព្រឹកថ្ងៃទី២៩ ខែធ្ន ឆ្នាំ២០១៥ ត្រូវបានសមត្ថកិច្ចចំរុះដឹកនាំដោយ លោកនាយខណ្ឌរដ្ឋបាលកំពង់ឆ្នាំង ចុះរើរុះបំផ្លាញចោលនៅចំណុច២ក្នុងឃុំភូមិពោធិ និងឃុំប្រឡាយមាស ស្រុកកំពង់លែង។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានអោយដឹងថា៖ សមត្ថ កិច្ចចំរុះដែលបានចូលរួមបង្ក្រាបបទល្មើសដាក់សម្រាស់ខាងលើនេះរួមមាន នាយខណ្ឌ នាយផ្នែក នាយសង្កាត់ ក្រុមប្រឹក្សា ឃុំប្រឡាយមាស សហគមន៍នេសាទភូមិអន្លូងកញ្ចុះ និងមន្ត្រីយោធាស្រុកកំពង់លែង សរុបមានចំនួន៣០នាក់ ដោយប្រើប្រាស់កា ណូតបា ឡាស្មាច់ចំនួន៦គ្រឿង ។
លទ្ធផលនៃកិច្ចបង្ក្រាប គឺសមត្ថកិច្ចចំរុះបានរុះរើសម្រាស់ចោលចំនួន៧កន្លែង មានទំហំ ១០៥០ម៉ែត្រការ៉េ ដែលមានមែកសម្រាស់ចំនួន២១០០មែក បទល្មើសដាក់សម្រាស់ នេះ ស្ថិតនៅក្នុងចំណុចទន្លេកោះបាយក្រៀម ស្ថិតក្នុងភូមិពោធិ និងចំណុចក្បាលកោះកុម ឃុំប្រឡាយមាស ស្រុកកំពង់លែង។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ បទល្មើសដាក់ សម្រាស់នេះធ្វើអោយមានផលប៉ះពាល៣យ៉ាងគឺ១.កាប់បំផ្លាញព្រៃលិចទឹក២.ធ្វើអោយគោករាក់ព្រែក និងទន្លេ និងទី៣.ធ្វើអោយត្រីកុម ដែលជាបទល្មើសខុស និងច្បាប់ស្តី ពីជលផល។
សមត្ថកិច្ចផ្នែកសង្កាត់រដ្ឋបាលជលផលប្រឡាយមាសបានដឹងថា៖ បទល្មើសដាក់ សម្រាស់នៅក្នុងឆ្នាំនេះមានការថយចុះជាងឆ្នាំមុន ដោយគេសង្កេតឃើញថា នៅឆ្នាំមុន មានបទល្មើសដាក់សម្រាសទ្រង់ទ្រាយធំច្រើនកន្លែង ប៉ុន្តែឆ្នាំនេះការដាក់សម្រាស់ មាន រូបភាពតូចៗតែប៉ុណ្ណោះ ដែលជារបស់អ្នកធ្វើចំការនៅ តាមមាត់កំពុងទឹកតាម ខ្នងកោះ ដោយរូបភាពសម្រាស់ភាគច្រើនគឺជាកំប្លោកនិងមែកឈើតូចតាច។
លោក សោម ភិរុណ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងទៀតថា៖ ការ បង្ក្រាបបទល្មើសដាក់សម្រាស់នេះ និងត្រូវបន្តធ្វើជាបន្តបន្ទាប់ទៀតនៅគ្រប់សង្កាត់ក្នុង ដែននេសាទ ដែលជាដែនសមត្ថកិច្ចក្នុងខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចជលផល សុំអំពាវ នាវដល់សហគមន៍នេសាទ អាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចចំរុះថ្នាក់ស្រុក ចូលរួមសហ ការជាបន្តទៀតដើម្បីបង្ក្រាបបទល្មើសនេសាទទាំងអស់នៅក្នុងមូលដ្ឋានអោយទទួលបានជោគជ័យ និងការពារដែននេសាទកុំអោយគោករាក់៕ រិទ្ធិ ជ័យ
http://ift.tt/1mimo7C