បុរស៣នាក់ពាក់ព័ន្ធនឹងលក់ក្បាលអ្នកតាវត្ថុបុរាណត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកំពង់ធំ៖ ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងការលក់ក្បាលអ្នកតា និងវត្ថុបុរាណ ហើយជាមុខសញ្ញាដើរឆបោកលក់ក្បាលអ្នកតាជាមកយូរហើយ ត្រូវបានសមត្ថកិច្ចដាក់អន្ទាក់ដោយយកលុយចំនួន ១០០០០ ដុល្លាធ្វើជាធ្នាក់ សម្រាប់ការណាត់ទិញពីជនខិលខូចទាំងនោះ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំង៣នាក់។ ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយលោក សាយ ណូរ៉ា ព្រះរាជអា ជ្ញារង ខេត្តកំពង់ធំ សហការជាមួយកម្លាំងឌឺបេជើង គោកខេត្តកំពង់ធំ និងកម្លាំង នៃអធិការស្រុកសណ្តាន់។
ហេតុការចុះឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ បានធ្វើឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នៅចំណុច ភូមិ រការជួរ ព្រំប្រទល់ ឃុំគោល និង ឃុំក្លែង ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំកាលពីវេលាម៉ោង ១១ និង ៣០នាទី ដោយដកហូតបានវត្ថុតាងមានរូបបដិមាករ ចំនួន៧អង្គ យកមករក្សាទុក ។ ចំណែកមនុស្សទាំង៣នាក់ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីកសាងសំណុំរឿងបញ្ជូនតុលាការ ។
លោក អ៊ិត សុធាព្រះរាជអាជ្ញាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ជនសង្ស័យទាំងនេះ គឺត្រូវបានតាមដានជា យូរ កមហើយ គឺជាមុខសញ្ញាសំខាន់ ដែលតែងតែធ្វើសកម្មភាពលក់ក្បាលអ្នកតា ទើបតែពេល នេះទើបសមត្ថកិច្ច អាច ឃាត់ខ្លួនបាន។ លោកបានបន្តថាសម្រាប់វត្ថុតាងរូបបដិមាករទាំង៧អង្គនោះ បើតាមជំនាញសន្និដ្ឋានថា គឺជាវត្ថុបុរាណពិតប្រាកដ។
ជនសង្ស័យទី១ ឈ្មោះ ហៀត, ទី២ ឈ្មោះញៀន ញ៉ិល និងអ្នកទី៣ ពុំស្គាល់អត្តសញ្ញាណ។ ប្រភព ព័ត៌មានចុងក្រោយ បានបង្ហើបថាជនសង្ស័យទាំង៣នាក់ កំពុងមានអ្នករត់ការដោះចេញពីសំណាញ់ច្បាប់ ដោយសំអាង ទៅលើសាច់ញាតិរបស់អ្នកធំនៅពីក្រោយខ្នង ៕
http://ift.tt/1TnHFqD