Insurance

728x90

ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ផឹកស៊ី រវល់​ចុច​ទូរស័ព្ទ​បាន​រេ​ចង្កូត​ចូល​រថយន្ត​កុង​តៃ​នឺ​បុក​ស្លាប់​ទាំង​២​នាក់​យ៉ាង​សង្វេគ​

ខេត្ត​ព្រះសីហនុ​៖ បុរស​ពីរ​នាក់​បាន​ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ ចេញពី​វង់​ផឹកស៊ី​បានតែ​បន្តិច​ត្រូវ​រថយន្ត​កុង​តៃ​នឺ​បើក​បញ្ចា​សទិស​គ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឲ្យ​ខ្ទាត​បោក​ផ្ទប់​នឹង​ថ្នល​បែកក្បាល​ស្លាប់​យ៉ាង​សង្វេគ កាលពី​វេលា​ម៉ោង​២១ និង​១៥​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​ ​ ​

​នគរបាល​ចរាចរណ៍​ខេត្ត​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ទាំងពីរ​មានឈ្មោះ​អ៊ុយ គា​ឡាយ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1D-0778 (​ស្លាប់​ភ្លាមៗ​នៅ​នឹង កន្លែង​) និង​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ស៊ូ សាវឿន ភេទ​ប្រុស ងា​យុ​២៧​ឆ្នាំ បាន​ស្លាប់ ភ្លាមៗ នៅនឹងកន្លែង​ដូចគ្នា​។ អ្នក​ទាំងពីរ​ជា​កម្មករ​នៅ​ក្រុមហ៊ុន​ឡាយ​ស៊ីម៉ង់​នៅក្បែរ​កន្លែងកើតហេតុ​។ ចំណែក​តៃកុង​រថយន្ត​ក្រោយ​កើតហេតុ​ភ្លាម​បាន​រត់គេចខ្លួន​បាត់ស្រមោល បន្សល់​តែ​រថ យន្ត មួយ​ម៉ាក ហ្វុ​យ​ស្សូ ពណ៌​ផ្ទៃមេឃ​ពាក់​ស្លាក​លេខ​ភ្នំពេញ 3C -9080​។​ ​ ​

លោក​វរសេនីយឯក អ៊ី សុខា បានធ្វើការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ដោយ​ផ្អែក​តាម​ទីតាំង​កើតហេតុ​វត្ថុតាង​នៅ​កន្លែងកើតហេតុ​ដោយ​ជនរងគ្រោះ​មាន​កាន់​ទូរស័ព្ទ​នៅ​នឹង​ដៃ​ថា​៖ មុន​កើតហេតុ​ជនរងគ្រោះ​អាច​ជនរងគ្រោះ​រវល់​ចុច​ទូរស័ព្ទ ហើយក៏​បាន​រេ​ចង្កូត​មក​ខាង​ចំណែក​ផ្លូវ​រថយន្តបុក​ចំ​ពេញទំហឹង​តែម្តង​។ លោក​បន្តថា​ចំពោះ​គ្រោះថ្នាក់​នេះ​គឺ​ជនរងគ្រោះ​ពុំបាន​ពាក់មួក​សុ​វត្តិភាព​ទេ ដែលជា​ហេតុ​ធ្វើ​ជនរងគ្រោះ​បុក​ក្បាល​ជាមួយ​ក្បាល​រថយន្ត​និង​បោក​ផ្ទប់​ថ្នល់​បែក​ស្លាប់​ភ្លាមៗ​តែម្តង​។​ ​ ​

​យោងតាម​ប្រភព​មិត្ត​ភ័​ត្រ​ជនរងគ្រោះ​ដែល​បាន​និយាយ​នៅនឹងកន្លែង​បាន​បង្ហើប​ថា​មុន​កើតហេតុ​ជនរងគ្រោះ​ទាំងពីរ​បាន​ផឹកស៊ី​ជាមួយ​ពួកម៉ាក​ខ្លួន​មាន​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់ នៅក្នុង​ក្រុមហ៊ុន​លាយ​ស៊ីម៉ង់​ក​ក្បែរ​នោះ ប៉ុន្តែ​មិនដឹង​មានរឿង​អី​ទើប​ជនរងគ្រោះ​ទាំងពីរ ទាញ​ម៉ូតូ​ជិះ​ចេញមកក្រៅ ក៏បាន​ជួប​គ្រោះថ្នាក់​នេះ​តែម្តង​៕ សមុទ្រ​ខៀវ​ ​

KA-29-12-2015-38 KA-29-12-2015-39 KA-29-12-2015-41 KA-29-12-2015-42 KA-29-12-2015-43 KA-29-12-2015-40


http://ift.tt/1Oiniex
ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ផឹកស៊ី រវល់​ចុច​ទូរស័ព្ទ​បាន​រេ​ចង្កូត​ចូល​រថយន្ត​កុង​តៃ​នឺ​បុក​ស្លាប់​ទាំង​២​នាក់​យ៉ាង​សង្វេគ​ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​កន្លែង​ផឹកស៊ី រវល់​ចុច​ទូរស័ព្ទ​បាន​រេ​ចង្កូត​ចូល​រថយន្ត​កុង​តៃ​នឺ​បុក​ស្លាប់​ទាំង​២​នាក់​យ៉ាង​សង្វេគ​ Reviewed by yim PH on 3:27 PM Rating: 5

Entertainment

ads
Powered by Blogger.