ស្ត្រីម្នាក់លេបថ្នាំងុយដេកអស់៨គ្រាប់ ដើរទៅសន្លប់ជិតប៉ុស្តិ៍នគរបាលផ្អើលគេទាំងយប់
ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់តាមផ្លូវ នៅជិតប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំងធ្វើអោយមានការផ្ញាក់ផ្អើលទាំងយប់ ក្រោយពីសមត្ថកិច្ចបានពិនិត្យបានដឹងថា៖ ស្ត្រីម្នាក់នេះបានលេបថ្នាំសម្លាប់ខ្លួន ព្រោះនៅនឹងដៃគាត់មានសល់សំបកថ្នាំងងុយដេក២បន្ទះ ។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំងបានអោយដឹងថា៖ ស្ត្រីរូបនេះមានឈ្មោះ ចូវ ណាវ៉ុន អាយុ៥៦ឆ្នាំ មានទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ។ ក្រោយពីបានពិនិត្យនៅកន្លែងកើតហេតុសម ត្ថកិច្ចបានឃើញក្នុងដៃស្ត្រីខាងលើនេះមានសំបកថ្នាំងុយដេក២បន្ទះ ក្នុងនោះមួយបន្ទះបាត់អស់ថ្នាំ៨គ្រាប់ ទើបសមត្ថកច្ចសន្និដ្ឋានថា៖ ស្ត្រីនេះបានលេបថ្នាំងុយដេកអស់៨គ្រាប់ ហើយបានមកដេកសន្លប់នៅកន្លែងកើតហេតុ។ បន្ទាប់មក សមត្ថកិច្ចក៏បានទូរស័ព្ទហៅកូនៗ អោយមកយកម្តាយទៅកាន់មន្ទីរពេទ្យខេត្ត នៅក្នុងមន្ទីរពេទ្យខេត្តកូនៗ បានប្រាប់គេថា៖ ម្តាយគាត់ មានស្មារតី មិនល្អ ហើយតែងតែធ្វើ បែបនេះជាច្រើនដងមកហើយ។
សមត្ថកិច្ចបានអោយដឹងថា៖ ស្ត្រីឈ្មោះ ចូវ ណាវ៉ុន មានវិបត្តផ្លូវចិត្តក្នុងរឿងគ្រួសារ នឹងចេះតែ ដើរពីសារស្រាញឹកញាប់ ហើយចេះតែចង់សម្លាប់ខ្លួន ។ ចំពោះវិបត្តិនោះ គឺសមត្ថកិច្ចបានដឹងថាកូនៗ បានលក់ដីនិងផ្ទះដែលកំពុងរស់នៅសព្វថ្ងៃអោយទៅគេ ក្នុងតម្លៃរាប់ម៉ឺនដុល្លា ហើយអ្នក ទិញបានកក់ ចំនួន ២ម៉ឺនដុល្លា សិនសម្រាប់រត់ការកាត់ឈ្មោះផ្ទេរកម្មសិទ្ធ ។ ព្រោះហេតុនេះទើបធ្វើអោយ ស្ត្រីជាម្តាយព្រួយបារម្មណ៍ខ្លាចគ្មានផ្ទះនៅ និងខ្លាចកូនមិនគិតគូរដល់គាត់ជាម្តាយ ទើបគាត់ចេះតែគិតខ្លីបែបនេះ ។
ដោយឡែកខាងលើនេះគឺជាប្រភពមួយពីមន្ត្រីនគរបាលមូលដ្ឋានតែប៉ុណ្ណោះ រឿងពិតយ៉ាងណា នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះកូនៗរបស់ស្ត្រីខាងលើយើងមិនអាចសុំការបំភ្លឺបានឡើយ៕ រិទ្ធិ ជ័យ
http://ift.tt/1TlOglu