ចុះលេងទឹកសមុទ្រក្បែរផ្ទះលង់ស្លាប់១ ឈ្លក់ទឹកបញ្ជូនទៅពេទ្យ២នាក់
ខេត្តព្រះសីហនុ៖ កុមារាម្នាក់ក្នុងចំណោមកុមារា កុមារី៣នាក់ ត្រូវបានស្លាប់ភ្លាមៗដោយសារលង់ទឹក បន្ទាប់ពីពួកគេបានចុះលេងទឹកសមុទ្រនៅក្បែផ្ទះ គ្រាដែលឪពុកម្តាយមិននៅផ្ទះ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង០០នាទីល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះនៅចំណុចផែ រ៉ូយ៉ាល់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
លោក ម៉ន ស៊ីនេត អាយុជាង៣០ឆ្នាំ ដែលជាឪពុកក្មេងរងគ្រោះ បានអោយដឹងថា រូបគាត់មានកូន២នាក់ស្រីម្នាក់ឈ្មោះ ម៉ន ឆវី អាយុ១០ឆ្នាំ និងកូនប្រុសម្នាក់ឈ្មោះ ម៉ន រតនៈ ភេទប្រុសអាយុ៨ឆ្នាំ (លង់ទឹកស្លាប់)។ ជារៀងរាល់ថ្ងៃរូបគាត់ និងប្រពន្ធឈ្មោះ អែម សាវឿន អាយុ២៨ឆ្នាំ ពុំបាននៅផ្ទះទេដោយប្រពន្ធទៅធ្វើការនៅរោងចក្របិតត្រាំង និងរូបគាត់ចេញរត់ម៉ូតូឌុប ដោយទុកកូនទាំងពីរអោយនៅចាំផ្ទះ។
លោក ម៉ន ស៊ីនេត បានបន្តថា នៅថ្ងៃកើតហេតុរូបគាត់ និងប្រពន្ធបានចេញធ្វើការរៀងៗខ្លួនជាធម្មតាដោយទុកកូននៅផ្ទះ រហូតនៅម៉ោងជិត១៧ល្ងាច កូនរបស់គាត់បានទូរស័ព្ទប្រាប់ថា សុំលែងទឹកសមុទ្រក្បែរផ្ទះរហូតដល់ម៉ោងជាង១៧ល្ងាច ក៏ស្រាប់តែគាត់ទទួលបានតំណឹងថា កូនប្រុសរបស់គាត់ឈ្មោះ ម៉ន រតនៈ បានលង់ទឹកស្លាប់នៅផែក្បែរផ្ទះ គ្រាដែលកូនស្រី និង កុមារីម្នាក់ទៀត ត្រូវបានអ្នកជិតខាងជួយស្រង់រួចពីជីវិតតែត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកចំការចេក។ ក្រោយកើតហេតុ សពកុមារារងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃ៕ សមុទ្រខៀវ
http://ift.tt/1l9sntN