ចាប់ខ្លួនអធិការស្រុកស្វាយអន្ទរបន្ទាប់ពីបាញ់បុរសម្នាក់ស្លាប់
ខេត្តព្រៃវែង ៖ អធិការនគរបាល លោក ពុំ កាន់ ស្រុកស្វាយអន្ទរ ត្រូវបានចាប់ខ្លួនយកមកឃុំខ្លួន នៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីមានការផ្ទុះអាវុធ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ គ្រាដែលចុះបង្ក្រាប សង្វៀនជល់មាន់ មួយកន្លែង នៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។
លោក ពុំ កាន់ អធិការនគរបាលស្រុកស្វាយអន្ទរ ដឹកនាំកម្លាំងចុះបង្ក្រាបល្បែងស៊ីសង ខុសច្បាប់ (មានជល់មាន់ និងបៀរអាប៉ោង) មួយកន្លែង ស្ថិតនៅភូមិតងឡងទី៣ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦។ លោកដកកាំភ្លើងខ្លី ពីចង្កេះបាញ់ឡើងលើ ប៉ុន្តែមិនដឹងយ៉ាងមិច ស្រាប់តែគ្រាប់កាំភ្លើងនោះ ហោះផ្លាតទៅត្រូវ បុរសម្នាក់ ដែលកំពុងឈរបីកូន បណ្តាលចំដួលស្លាប់មួយរំពេចតែម្តង។ ជនរងគ្រោះមានឈ្មោះ កិះ អ៊ីម អាយុ ៣៧ឆ្នាំ ស្នាក់នៅភូមិឃុំ កើតហេតុខាងលើ ៕
http://ift.tt/1Pd7WEi