Insurance

728x90

ឧកញ៉ា វន្ត ប៊ុន​ថៃ​ហៅ​(​ឧកញ៉ា​ថៃ​)​កំពុងតែ​រត់គេចខ្លួន​បើទោះជា​សម្តេច​តេ​ជោ​មិនបាន​ចុច​ចំឈ្មោះ​ឲ្យ​ចាប់ខ្លួន​ក៏ដោយ​ហើយ​ឃ្លាំង​ស្តុក​ឈើ​នៅ​ស្រុក​អូ​រាំង​ឪ​សមត្ថកិច្ច​ឡោមព័ទ្ធ​ឆែកឆេរ​

​ ខេត្ត​ត្បូងឃ្មុំ ៖ ឃ្លាំង​ឈើ​របស់​ឧកញ៉ា វន្ត ប៊ុន​ថៃ ហៅ​(​ឧកញ៉ា​ថៃ​) បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឡោមព័ទ្ធ​អស់​មួយ​យប់ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ចម្រុះ​មាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ត្បូង នគរ បាល​ស្រុក​អូ​រាំង​ឪ ដឹកនាំ​ដោយ​លោក ហៀ​ង សុ​ភ័​ក្ត ព្រះរាជអាជ្ញា​ខេត្ត​ត្បូងឃ្មុំ បាន​ចូលទៅ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ នោះ ស្ថិតក្នុង​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូរាំងឱ ។ ពេល​កម្លាំងចម្រុះ​ចុះ​ឆែកឆេរ​កាលពី​ព្រឹក​មិញ គេ​មិនបាន ឃើញ​មាន​មនុស្ស​នៅក្នុង​ឃ្លាំង​នោះទេ ដោយ​ឃ្លាំង​នោះ​ត្រូវគេ​បិទ​ទ្វាររបង​ទុកចោល ហើយ​សូម្បីតែ​ឧកញ៉ា វន្ត ប៊ុន​ថៃ ក៏​កំពុង​រត់គេចខ្លួន​ដែរ​ព្រោះតែ​រកស៊ី​ឈើ​មិន​ស្របច្បាប់​។ ទោះជា​យ៉ាងណាក៏ដោយ សមត្ថកិច្ច​កំពុងតែ​ឡោមព័ទ្ធ​នៅឡើយ និង​ធ្វើការ​វាស់វែង​ឈើ​ទាំងនោះ​។​

សូម​រំលឹកថា ឧកញ៉ា វន្ត ប៊ុន​ថៃ ហៅ​(​ឧកញ៉ា​ថៃ​) នេះ​ជា​ឈ្មួញ​ឈើ​ជើង​ខ្លាំង​មួយ​ដែល​គេច​ផុតពី​ការ​ចុច​ឈ្មោះ​ឲ្យ​តាម​ចាប់ខ្លួន​ដែល​អាច​និយាយថា​មា​នៃំ​ណា​ង​ជាង​ឧកញ៉ា លឹម ប៊ុណា ហៅ (​ខ្នា​) និង ឧកញ៉ា ស៊ឹង សំអុល​។ ប៉ុន្តែ ឧកញ៉ា វន្ត ប៊ុន​ថៃ ហៅ​(​ឧកញ៉ា​ថៃ​) ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​មួយរូប​ខាង​ប្រមូល​ទិញ និង​ដឹកជញ្ជូន​ឈើ​សេះ​ហោះ​ទៅ​វៀតណាម​ស្មើ​ដៃ​គ្នា​ជាមួយ ឧកញ៉ា លឹម ប៊ុណា ហៅ (​ខ្នា​) និង ឧកញ៉ា ស៊ឹង សំអុល ពួកគេ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ប្រមូល​ទិញ​ឈើ​ពី​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន ប៉ុន្តែ​អាជ្ញាប័ណ្ណ​និ​មួយៗ​ពួកគេ​ដឹកឈើ​មិនចេះ​អស់​រាប់សិប​ឆ្នាំ ហើយ​រហូត​ធ្វើជា​ខែល​បិទបាំង ការកាប់​ឈើ​មិន​រើស​កន្លែង​ចេញពី​ព្រៃ​ការពារ​របស់​សហគម​ន៍ និង​ឧទ្យាន​ជីវៈចំរុះ​កែវ​សីមា ព្រៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ព្រមទាំង​បំផុស​ឲ្យ​ពលរដ្ឋ​ចូល​កាប់​ឈើ​ខុសច្បាប់​ពួកគេ​ចាំ​ប្រមូល​ទិញ​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​គ្រប់​ជំនាញ​។

​ការឡោមព័ទ្ធ​នេះ​ធ្វើឡើង​ក្រោយពី​មាន​បទបញ្ជា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦​នោះបាន​ព្រមាន​ធ្ងន់​ទៅលើ​ឈ្មួញ និង​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មានការ​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​បានចេញ​បញ្ជា​ឲ្យ​បិទ​គ្រប់​ច្រក​រត់ពន្ធ​ឈើ​ទៅ​ប្រទេស​វៀតណាម ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានតែងតាំង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕​កញ្ញា​សុភាព​

KA-19-01-2016-01 KA-19-01-2016-02 KA-19-01-2016-03 KA-19-01-2016-04


http://ift.tt/1lq7s60
ឧកញ៉ា វន្ត ប៊ុន​ថៃ​ហៅ​(​ឧកញ៉ា​ថៃ​)​កំពុងតែ​រត់គេចខ្លួន​បើទោះជា​សម្តេច​តេ​ជោ​មិនបាន​ចុច​ចំឈ្មោះ​ឲ្យ​ចាប់ខ្លួន​ក៏ដោយ​ហើយ​ឃ្លាំង​ស្តុក​ឈើ​នៅ​ស្រុក​អូ​រាំង​ឪ​សមត្ថកិច្ច​ឡោមព័ទ្ធ​ឆែកឆេរ​ ឧកញ៉ា វន្ត ប៊ុន​ថៃ​ហៅ​(​ឧកញ៉ា​ថៃ​)​កំពុងតែ​រត់គេចខ្លួន​បើទោះជា​សម្តេច​តេ​ជោ​មិនបាន​ចុច​ចំឈ្មោះ​ឲ្យ​ចាប់ខ្លួន​ក៏ដោយ​ហើយ​ឃ្លាំង​ស្តុក​ឈើ​នៅ​ស្រុក​អូ​រាំង​ឪ​សមត្ថកិច្ច​ឡោមព័ទ្ធ​ឆែកឆេរ​ Reviewed by yim PH on 5:27 PM Rating: 5

Entertainment

ads
Powered by Blogger.