Insurance

728x90

​ឧកញ៉ា អាន ម៉ារ​ឌី ល្បីល្បាញ​ជា​មេ​ឈ្មួញ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​ដឹក​យកទៅលក់​នៅ​វៀត​ណា​ម​ដោ​យ​​ប្រើប្រាស់​​ឥ​​ទ្ធ​ព​ល​​ថ្នាក់​ដឹ​ក​នាំ​បន្លាច​ម​ន្ត្រី​ជំ​នា​ញ​​តូ​ច​តា​ច​​ម្នាក់​​ៗ​​មិ​ន​​ហ៊ា​ន​ក្អក

​ខេត្តកំពង់ធំ​៖ អង្គការ​សង្គម​ស៊ីវិល​ដែល​អង្កេត​ករណី​ព្រៃ​ឡង់​បាន​លើកឡើងថា ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ អាន​ម៉ារ​ឌី​គ្រុប របស់​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​ដឹងថា ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​រាប់ម៉ឺន​ហិកតា​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​ជាប់​ព្រៃ​ឡង់ សម្រាប់​ដាំ​កៅស៊ូ​។ ក៏ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​របស់​ឧកញ៉ា អាន ម៉ារ​ឌី ដាំ​កៅស៊ូ​បាន​តិចជាង​៥០០​ហិកតា​។ ផ្ទុយទៅវិញ​ក្រុមហ៊ុន​នេះ​បាន​ប្រើប្រាស់​រូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច​ដើម្បី​កាប់​ឈើ និង​ប្រមូល​ទិញ​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ដឹកជញ្ជូន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​រាប់សិប​ឆ្នាំ​មកហើយ​។ ឧកញ៉ា​រូបនេះ​តែងតែ​យក​ឥ​ទ្ធ​ពល​ថ្នាក់ដឹកនាំ​បន្លាច​មន្ត្រី​ជំនាញ​តូចតាច និង​ប្រើប្រាស់​លុយ​បាន​ពី​ការ​លួច​កាប់​ឈើ​ក្នុងព្រៃ​ឡង់​យកមក​បិទមាត់​បិទ​ភ្នែក​មន្ត្រី​ដែលមាន​ភារកិច្ច​បង្ក្រាប​បាន​យ៉ាង​មាន​ប្រស​ទ្ធិ​ភាព ដែល​ធ្វើ​ឲ្យ​ឧកញ៉ា​រូបនោះ​ប្រព្រឹត្ត​ការ​លួច​កាប់​ឈើ​ក្រៅ​ដី​សម្បទាន​បាន​តាម​អំពើ​ចិត្ត​។

​បើតាម​ប្រភពពី​មន្ត្រី​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​របស់​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ បាន​ឲ្យ​ដឹងថា នៅក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មាន​រោងចក្រ​អារច្រៀក​ឈើ​ចំនួន​២​កន្លែង ហើយ​ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​យី​ឌុប​មិនតិចជាង​២០​គ្រឿង​ទេ ដែល​ចូលទៅ​ដឹកឈើ​ចេញពី​រោងចក្រ​នោះ​យកទៅលក់​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​អំពី​ប្រភព​ឈើ ។ ជាក់ស្តែង​នៅក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី ត្រូវបាន​គេ​រកឃើញ​ស្តុក​ទុក​ឈើ​មិន​ប្រក្រតី​ជាច្រើន ។ ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារ​ឌី មិនបាន​ដាំ​កៅស៊ូ​ដូច​អ្វីដែល​មានចែង​ក្នុង​កិច្ចសន្យា​ជាមួយ​ក្រសួងកសិកម្ម និង​រាជរដ្ឋាភិបាល​នោះទេ តែ​បែរជា​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង​កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ឡង់​យកមក​អារច្រៀក​ក្នុង​រោងចក្រ​របស់ខ្លួន​យ៉ាង​ពេញទំហឹង ហើយ​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​វៀតណាម​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។​

​ប្រភព​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ឧកញ៉ា អាន ម៉ារ​ឌី នៅក្នុង​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ហើយ​កន្លងមក​មានកា​រដាក់​ពង្រាយ​កម្លាំងប្រដាប់អាវុធ​យាម​កាន​យ៉ាង​តឹងតែង​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​មិនអាច​ចូល​បានទេ ដែល​ធ្វើ​ឲ្យ​ទីនោះ​ក្លាយជា​ទឹកដី​របស់​ស្តេចត្រាញ់​អាន ម៉ារ​ឌី ប្រព្រឹត្ត​សកម្មភាព​បំផ្លាញ​ព្រៃឈើ​តាម​អំពើ​ចិត្ត​។ មហាជន​គ្រប់​មជ្ឈដ្ឋាន​បាន​អំពាវនាវ​ដល់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ គួរ​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ព្រោះ​ឧកញ៉ា អាន ម៉ារ​ឌី កាប់​ឈើ​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ជា​យូរ​មកហើយ មិនដែល​មានការ​ទប់ស្កាត់ ឬ​បង្ក្រាប​ម្តងណា​ឡើយ បើ​មិន​ចាត់ការ​ទេ ព្រៃ​ឡង់ នឹង​រលាយ​ក្រោម​ដៃ ឧកញ៉ា អាន ម៉ារ​ឌី បន្លំ​កាប់​រលាយ​ហិនហោច​ជាក់​ជាមិនខាន​៕ កញ្ញា សុភាព

KA-20-01-2016-01 KA-20-01-2016-02 KA-20-01-2016-03 KA-20-01-2016-04​ ​


http://ift.tt/1S3nHTw
​ឧកញ៉ា អាន ម៉ារ​ឌី ល្បីល្បាញ​ជា​មេ​ឈ្មួញ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​ដឹក​យកទៅលក់​នៅ​វៀត​ណា​ម​ដោ​យ​​ប្រើប្រាស់​​ឥ​​ទ្ធ​ព​ល​​ថ្នាក់​ដឹ​ក​នាំ​បន្លាច​ម​ន្ត្រី​ជំ​នា​ញ​​តូ​ច​តា​ច​​ម្នាក់​​ៗ​​មិ​ន​​ហ៊ា​ន​ក្អក ​ឧកញ៉ា អាន ម៉ារ​ឌី ល្បីល្បាញ​ជា​មេ​ឈ្មួញ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​ដឹក​យកទៅលក់​នៅ​វៀត​ណា​ម​ដោ​យ​​ប្រើប្រាស់​​ឥ​​ទ្ធ​ព​ល​​ថ្នាក់​ដឹ​ក​នាំ​បន្លាច​ម​ន្ត្រី​ជំ​នា​ញ​​តូ​ច​តា​ច​​ម្នាក់​​ៗ​​មិ​ន​​ហ៊ា​ន​ក្អក Reviewed by yim PH on 1:31 PM Rating: 5

Entertainment

ads
Powered by Blogger.