សមត្ថកិច្ចចម្រុះឆែកឃ្លាំងឈើរបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅខេត្តស្ទឹងត្រែងតំណាងក្រុមហ៊ុនថាឈើមានច្បាប់ តែពលរដ្ឋថាឈើភាគច្រើនប្រមូលទិញពីការលួចកាប់ក្នុងឧទ្យានជាតិ វីរៈជ័យ
ខេត្តស្ទឹងត្រែង៖ ឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញឈើជាច្រើនម៉ែត្រ ប៉ុន្តែមិនទាន់ដឹងពីចំនួននៅឡើយទេដោយមន្ត្រី ជំនាញកំពុងធ្វើការវាស់វែងនៅឡើយ។ លោកឧកញ៉ា ទ្រី ភាព អ្នកជំនួញឈើដ៏ត្រូវបានល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ជាសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពល។
ឆ្លើយតបចំពោះកម្លាំងសមតម្ថកិច្ចចុះត្រួតពិនិត្យនោះ តំណាងរបស់ក្រុមហ៊ុន ទ្រី ភាព បានបង្ហាញលិខិតនិងឯកសារ ការពារឈើនោះថាមានច្បាប់ទាំងអស់ ដែលក្រុមហ៊ុនទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលទិញ និងស្តុកឈើនៅក្នុងខេត្តស្ទឹងត្រែង។ ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅឃ្លាំងស្តុកឈើទី១ នាក្រុងស្ទឹងត្រែង កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ ហើយនៅរសៀលថ្ងៃទី២០មករានេះ បន្តប្រតិបត្តិការ របស់ខ្លួនបន្តទៅចុះឆែក ឃ្លាំងស្តុកឈើដ៏ធំមួយទៀតរបស់ ឧកញ៉ា ទ្រី ភាព ស្ថិតនៅស្រុកសៀមប៉ាង ។
គេរំពឹងថាប្រតិបត្តិការបង្ក្រាបការស្តុកឈើ ឃ្លាំងស្តុកឈើរបស់ ឧកញ៉ា ទ្រី ភាព នេះទំនងដូចពលរដ្ឋក្នុងក្រុងស្ទឹងត្រែបានជជែកគ្នានៅតាមទាមកាហ្វេថា ធ្វើឡើងបង្គ្រប់កិច្ច មិនអាចរកកំហុសការកាប់ និងការទិញឈើរបស់ លោក ឧកញ៉ា ទ្រី ភាព បានទេ ព្រោះលោក ឧកញ៉ា មេជំនួញឈើរូបនេះបានរៀចំឯកសារចាំស្វាគមន៍ កម្លាំងចម្រុះរបស់ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា ដែលកន្លងទៅជាប់រវល់ឆែកឃ្លាំងឈើនៅខេត្តត្បូងឃ្មុំ និងខេត្តក្រចេះអស់ពេលពីរថ្ងៃទៅហើយនោះ។
ពលរដ្ឋរងចាំមើលនូវលទ្ធផលឆែកឆេរឃ្លាំឈើទាំងពីររបស់ ឧកញ៉ា ទ្រី ភាព នាថ្ងៃនេះតើមានរឿងអ្វី ចម្លែកទេ? ពលរដ្ឋនៅក្រុងស្ទឹងត្រែងបានលើកឡើងថា ឃ្លាំងឈើទាំងពីរនៅក្នុងក្រុងស្ទឹងត្រែង និងមួយទៀតនៅស្រុកសៀមប៉ាងរបស់ ឧកញ៉ា ទ្រី ភាព កន្លងមកមេការប្រមូលទិញឈើចូមឃ្លាំងទាំងពីរនោះឧកញ៉ា ស្រេង ម៉េង ហៅ(ម៉េង៣ពូថៅ)។ ជាទូទៅឧកញ៉ា ស្រេង ម៉េង បានប្រមូលទិញឈើ ពីប្រជាពលរដ្ឋ និងពីសមត្ថកិច្ច ដឹកតាមទូក តាមរថយន្ដ ប៉ាកុងកែច្នៃ យ៉ាងអនាធិបតេយ្យ ចេញពីតំបន់ឧទ្យានជាតិ វីរៈជ័យ ជាប់ព្រំដែន ខេត្ដរតនគិរី និងតំបន់ព្រៃសហគមន៍ ដែលត្រូវការពារ ដោយព្រះរាជក្រឹត្យ គ្មាននរណា ហ៊ានប៉ះពាល់ទេ។
ក្រោយមក ឧកញ៉ា ស្រេង ម៉េង ហៅ(ម៉េង៣ពូថៅ) ត្រូវបាត់ឈ្មោះពីឋានៈមេការប្រមូលទិញឈើពីក្រុមហ៊ុន ទ្រី ភាព តែបានលេចចេញមុខឧកញ៉ា អ៊ុក គឹមសាន ឈរជើងជាមេការល្បីខ្ទ័រពេញខេត្តស្ទឹងត្រែបានយកងារជាមេការដ៏មានឥទ្ធិពលនោះធ្វើការទំនាក់ទងជាមួយសមត្ថកិច្ច និងអ្នកសារព័ត៌មានមួយចំនួនលើការបន្តសកម្មភាពពីឧកញ៉ា ស្រេង ម៉េង ហៅ(ម៉េង៣ពូថៅ) ដោយចាត់ចែងឲ្យឈ្មោះ សារ៉ាត ធ្វើសកម្មភាពប្រមូលទិញឈើក្រៅដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនទ្រីភាពយ៉ាងក្រអឺតក្រទមគ្មានសមត្ថកិច្ចណាហ៊ាប៉ះបាល់ឡើយ។ ភ្ជាប់នឹងបញ្ហានេះពលរដ្ឋសួរថា តើឈើនៅក្នុងឃ្លាំងទាំងពីររបស់ឧកញ៉ា ទ្រី ភាព នោះមានភាពស្របច្បាប់ប៉ុណ្ណាដែរ?៕ កញ្ញា សុភាព
http://ift.tt/1PgAHpI