Insurance

728x90

ជនជាតិ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​មិនដឹង​មូលហេតុ​

ខេត្ដ​ព្រះសីហនុ​៖ បុរស​ជនជាតិ​បរទេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់ នៅក្នុង​បន្ទប់​ផ្ទះជួល តែ​គេ​ពុំទាន់​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​នៅឡើយ​នៅក្នុង​បឹង​ការ​ឡូ​យីហោ សា​រ៉ែ​ន​ឌី​ភី​ធី ។ សព​ជនរងគ្រោះ​ត្រូវបាន​គេ​ប្រទះឃើញ នៅ​យប់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៦ ស្ថិត ក្នុង​ក្រុមទី​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​- ខេត្ដ​ព្រះសីហនុ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ELOWSSON TOM FLEMMMING ភេទ ប្រុស អាយុ​66​ឆ្នាំ ជនជាតិ​ដា​ណឺ​ម៉ាក កាន់​លិខិតឆ្លងដែន​លេខ 207680120putkMNt ថ្ងៃទី​08 ខែវិច្ឆិការ ឆ្នាំ​2024 ។ បើតាម​នគរបាល​ជំនាញ​ការិយាល័យ បច្ចេកទេស​វិទ្យាសាស្ដ្រ​ដែល​បាន​ចុះ ពិនិត្យ​សាកសព​ជាមួយនឹង​គ្រូពេទ្យ​ជំនាញ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ពុំមាន​ស្លាក ស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះទេ ។

​ប្រភពពី​មន្ដ្រី​ខាងលើ​មិនបាន បញ្ជាក់​មូលហេតុ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ស្លាប់​នោះឡើយ គ្រា​ដែលមាន​ការសន្និដ្ឋាន​ពីរ​ផ្សេងគ្នា​ថា ជនរងគ្រោះ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង និង​ដោយសារ​កើត​ខ្យល់​គ្មាន​អ្នកដឹង និង​គ្មាន​អ្នក​ជួយ ។ បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​សមត្ថ កិច្ច​បាន​យកមក​រក្សាទុក​នៅ​សាល​តម្កល់់សព រង់ចាំ​តំណាង​ស្ថានទូត​មក​ពិនិត្យ​និង​ទទួល​សាកសព​ជនរងគ្រោះ ៕ សមុទ្រ​ខៀវ​ ​

KA-04-01-2016-25 KA-04-01-2016-26


http://ift.tt/1O62Z0h
ជនជាតិ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​មិនដឹង​មូលហេតុ​ ជនជាតិ​ជនជាតិ​ដា​ណឺ​ម៉ាក​ម្នាក់​ស្លាប់​ក្នុង​បន្ទប់​បឹង​កា​ឡូ​មិនដឹង​មូលហេតុ​ Reviewed by yim PH on 8:23 PM Rating: 5

Entertainment

ads
Powered by Blogger.