Insurance

728x90

ស្រី្ត​ម្នាក់​ជិះ​ម៉ូតូឌុប​ក្មួយប្រុស​ត្រូវ​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ហើយ​កិន​ចំក្បាល​ទាំង​២​នាក់​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តបន្ទាយមានជ័យ ៖ ស្រី្ត​ម្នាក់​ត្រូវជា​អ៊ំ​កំពុង​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា​ឌុប​ក្មួយប្រុស​តូច​ម្នាក់ ត្រូវ​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង បើក​បុក​ហើយ​កិន​ចំក្បាល​ទាំង ២​នាក់​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង កើតហេតុ​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៥ ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ទល់មុខ​ធនាគា​អេស៊ីលីដា ក្នុងភូមិ​បា​លិ​លេ​យ្យ​១ ក្រុង​ប៉ោយប៉ែត ។​

ជនរងគ្រោះ​មានឈ្មោះ វី (​ជា​អ៊ំស្រី​) អាយុ​៣៥​ឆ្នាំ និង​ក្មួយប្រុស​ឈ្មោះ ខ្វៃ មាន​អាយុ ១០​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។ ដោយឡែក អ្នកបើករថយន្ត​បង្ក ឈ្មោះ ខេន សុភឿន អាយុ ២៤​ឆ្នាំ បើកឡាន​អោយ​ក្រុមហ៊ុន​ដឹក​ដី ឈ្មោះ តាំង តេង​ភៀវ​។​

​បន្ទាប់ពី​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​តៃកុង​រថយន្ត​បាន​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច តាម​ប្រមាញ់ ចាប់បាន​ទាំង​ជាមួយនឹង​រថយន្ត ព្រមទាំង​រៀបចំ​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។ ចំណែក​សព្វ​ជនរងគ្រោះ​សមត្ថ កិច្ច​បានប្រគល់​ឲ្យ​គ្រួសារ​សព​៕ ​

KA-04-01-2016-28 KA-04-01-2016-29 KA-04-01-2016-30


http://ift.tt/1OGgkvG
ស្រី្ត​ម្នាក់​ជិះ​ម៉ូតូឌុប​ក្មួយប្រុស​ត្រូវ​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ហើយ​កិន​ចំក្បាល​ទាំង​២​នាក់​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ស្រី្ត​ម្នាក់​ជិះ​ម៉ូតូឌុប​ក្មួយប្រុស​ត្រូវ​រថយន្ត​បែន​ដឹក​ដី​បើក​បុក​ហើយ​កិន​ចំក្បាល​ទាំង​២​នាក់​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ Reviewed by yim PH on 9:53 PM Rating: 5

Entertainment

ads
Powered by Blogger.