Insurance

728x90

ប្រជា​ការពារ​ព្រួត​គ្នា​ចាប់បាន​ចោរលួច​គោ​ម្នាក់ និង​គោ​៥​ក្បាល​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេលដែល​គេ​ប្រុង​ដេញគោ​ឡើង​ឡាន​

​ខេត្តកំពង់ឆ្នាំង​៖ ចោរលួច​គោ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ត្រូវ​ប្រជា​ការពារ និង​ប្រជាជន​ព្រួត​គ្នា​ចាប់ខ្លួនបាន នៅពេល​គេ​កំពុង ដេញគោ​ចំនួន​៥​ក្បាល​បំបែក​ពី​ហ្វូង​ទៅក្នុង​ព្រៃ​បំណង​លួច​យក​ដឹក​តាម​ឡាន​យកទៅលក់​នៅក្រៅ​ខេត្ត​។ ការចាប់ខ្លួន​ចោរ​រូបនេះ​បានធ្វើ​ឡើង​នៅ​ម៉ោង​៣​ល្ងាច​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រៃស្តុក​តា​និ​ច ក្នុងភូមិ​ទ័ព​តា​ឡា​ត់ ឃុំ​ជៀប ស្រុក​ទឹកផុស​។​​ លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​បានអោយដឹងថា​៖ ជនសង្ស័យ​ជា​ចោរលួច​គោ​រូបនេះ​មានឈ្មោះ តាំ ទើ អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ស្រែ​ចាន ឃុំ​ទួល​ខ្ពស់​ស្រុក​ទឹកផុស ជា​មុខសញ្ញា​ចោរកម្ម​ក្នុង​បញ្ជីខ្មៅ​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​៖ នៅពេល​ព្រឹក​ក្នុង​ថ្ងៃកើតហេតុ មេ​ក្រុ​ ​ម​របស់គេ​ដែល​រត់​គេចខ្លួនបាត់ បាន​ឌុប​ម៉ូតូ​ដឹក​គេ​មក​ទម្លាក់​នៅ​ចំណុច​ស្តុក​តា​និ​ច ដើម្បី​លួច​គោ​ដឹក​តាម​រថយន្ត​យកទៅលក់ នៅ​ខេត្ត កំពង់ស្ពឺ​។ នៅពេល​នោះគេ​លួច​គៀងគោ​បាន​៥​ក្បាល គឺ​គោ​ញី​៤​ក្បាល និង​គោ​ឈ្មោល​១​ក្បាល​ចេញពី​ហ្វូងគោ​ជាច្រើន​ក្បាល ទៀត ដែល​ម្ចាស់​គេ​លែង​ចោល​អោណ​យ​ស៊ី​ស្មៅ​នៅក្នុង​ព្រៃ​។ នៅពេល​គេ​គៀង​បាន​គោ​នោះ​ចេញ​ឆ្ងាយ​ពី​ហ្វូងគោ​ឯទៀត​មក រូបគេ​ក៏បាន រាយការណ៍​អោយ​មេក្រុម​គេ ទូរ​សព្ទ័​ហៅ​ម្ចាស់​ឡាន​ជា​ម៉ូយ​ដឹកគោ​មួយគ្រឿង នៅ​ខេត្តកំពង់ស្ពឺ​អោយមក​ដឹកយក​គោ​ទាំង​៥​ក្បាល​នេះ​។ តែ​ចៃដន្យ​ក៏ត្រូវ​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​នាំគ្នា​ព័ទ្ធចាប់​ខ្លួនគេ​បានតែ​ម្តង ប្រគល់អោយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។ ដោយឡែក​កាលពី​ឆ្នាំ​មុនគេ​ក៏​ធ្លាប់​លួច​គោ​អ្នកស្រុក​បាន​១​ក្បាល​យកទៅលក់​ចាយ​រួចហើយ​ដែរ ។​

លោក លីវ ប៊ុន​សុង អធិការរង​នគរបាល​ស្រុក​ជា​អ្នកដឹកនាំ​ស្រាវជ្រាវ​ករណីនេះ​បានអោយ ដឹងថា​៖​មុខសញ្ញា​មេក្រុម​ចោរលួច គោ​ដែល រត់ គេច ខ្លួន​ខាងលើនេះ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​អស់ហើយ និង​កំពុង​បញ្ចេញ​កម្លាំង​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​។​ ​ ​#​លោក​អធិការរង​បាន​អោយដឹងទៀតថា​៖​ប្រជាពលរដ្ឋ​នៅ​ស្រុកលើ​ជា​ទម្លាប់​ពេល​ច្រូតកាត់​រួច​ពួកគាត់​តែ​នាំគ្នា​លែងគោ​ក្របី​ចោល មិនសូវ​តាម​ឃ្វាល​ជាប់​ជា​រៀងរាល់ថ្ងៃ​ឡើយ ជាហេតុ​ធ្វើអោយ​ពួកចោរ​បាន​ឱកាស​លួច​គោក្របី​យ៉ាង​ងាយស្រួល​។ ជាក់ស្តែង គោ​ទាំង ៥​ក្បាល​នេះ​គឺ​មកដល់​ល្ងាច​ថ្ងៃទី​១៦ ខែមករា​នេះ សមត្ថកិច្ច​មិនទាន់​រក​ម្ចាស់​គោ​ឃើញ​នៅឡើយ​ទេ​។​លោក​សុំ​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ទាំងអស់​ប្រុងប្រយ័ត្ន​ដល់​គោក្របី​របស់ខ្លួន​ដែល​លែង​ចោល​នោះ​ផង​។​ ​ ​

លោក​អធិការរង​បានបញ្ជាក់​អំពី​ល្បិច​ចោរលួច​ប្រ​លះ​យក​សាច់គោ​ថា រូបភាព​ពួកចោរ​បាន​ជិះ​ម៉ូតូ​ដឹក​សំបក​ធុង​ស្បេ​ត្រូ​៤​ធុង ក្លែង​ធ្វើជា​អ្នកដើរ​ចាក់​អ​ង្រ​ង​។ ពេល​គេ​លួច​ព្រលះ​យក​សាច់គោ​ណាមួយ​បាន​ហើយ គឺ​គេ​ដាក់​សាច់គោ​ក្នុង​ធុង​ស្បេ​ត្រូ ហើយ​គេ​ចាក់ ទឹក​ពីលើ​និង​ចាក់​ពង​អ​ង្រ​ង​ពីលើ​ដើម្បី​បន្លំ​ភ្នែក ល្បិច​នេះ​សមត្ថកិច្ច​ធ្លាប់​ជួប​ហើយ សូម​ប្រជាពលរដ្ឋ​ទាំងអស់​ប្រុង​ប្រ យ័​ត្ន​ពេល ឃើញ​ជនសង្ស័យ​ដូចនេះ​សូម​រាយការណ៍​ជាបន្ទាន់​មក​សមត្ថកិច្ច​៕ រិ​ទ្ធិ ជ័យ​ ​

KA-18-01-2016-36 KA-18-01-2016-35

​ ​ ​ ​


http://ift.tt/1S0ohBe
ប្រជា​ការពារ​ព្រួត​គ្នា​ចាប់បាន​ចោរលួច​គោ​ម្នាក់ និង​គោ​៥​ក្បាល​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេលដែល​គេ​ប្រុង​ដេញគោ​ឡើង​ឡាន​ ប្រជា​ការពារ​ព្រួត​គ្នា​ចាប់បាន​ចោរលួច​គោ​ម្នាក់ និង​គោ​៥​ក្បាល​ប្រគល់​ឲ្យ​សមត្ថកិច្ច​ពេលដែល​គេ​ប្រុង​ដេញគោ​ឡើង​ឡាន​ Reviewed by yim PH on 12:25 AM Rating: 5

Entertainment

ads
Powered by Blogger.