ហាយឡិនឌ័របើកគេចពីអ្នកស្រវឹងស្រាដើរឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ ស្លាប់ក្មេងស្រីម្នាក់ ក្មេង ស្រីម្នាក់ទៀតបាក់ជើង និងរបួសស្រាល៦នាក់
ខេត្តរតនគិរី៖ រថយន្តក្មេហាយឡិនឌ័រ១គ្រងឿងក្រឡាប់ជាច្រើនត្រឡប់បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅ កន្លែងកើតហេតុ និងម្នាក់ទៀតបាក់ជើងម្ខាង ដោយបានបញ្ជូនទៅសង្គ្រោះនៅប្រទេសវៀតណាម។ ហេតុការគ្រោះ ថ្នាក់ ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ លើកំណាត់ផ្លូវ ជាតិ លេខ៧៦ ត្រង់ចំណុចភូមិព្រួកស្រែទាហាន ឃុំបាតាង ស្រុកលំផាត់។
សមត្តកិច្ចមូលដ្ឋានបានបញ្ជក់ឲ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ២AF-៦៥៧៨ បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៧៦ ដែលមានអ្នក រួមដំណើរជាក្រុមគ្រួសារជិះចំនួន៨នាក់ទាំងក្មេងទាំងចាស់។ លុះមកដល់ចំណុចកើតហេតុខាងលើក៍បាន ឃើញ មនុស្សចាស់ម្នាក់ស្រវឹងស្រាដើរឆ្លងផ្លូវក៍វ៉ាក់អឺជាន់ហ្វាំងម្តងមិនជាប់ជាន់ម្តងទៀតក៍ក្រឡាប់ជាច្រើនត្រឡប់នៅលើផ្លូវជាតិតែម្តង។
ប្រភពបន្តទៀតថា អ្នកបើកបរមានឈ្មោះ ចាន់ ស៉ីណា ភេទប្រុស អាយុ៤៣ឆ្នាំ ជាឪពុក ចំណែកកុមារី ឈ្មោះសារ៉ុន លក្ខណា ភេទស្រី អាយុ១០ឆ្នាំត្រូវជកូន(ស្លាប់) មានទីលំនៅភ្នំពេញឯណោះ។ រីឯកុមារីឈ្មោះ ឡាត់សុវណ្ណារដ្ឋ អាយុ៨ឆ្នាំ ជាក្មួយបាក់ជើងខាងស្តាំរបួស ធ្ងន់បញ្ជូនទៅវៀតណាម។ ដោយឡែកអ្នករួមដំណើររបួស តែបន្តិច បន្ទួច ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្តកិច្ចនគបាលមូលដ្ឋានមកអន្តរាគមន៍ និងធ្វើការវាស់វែងយករថយន្តមករក្សាទុកនៅ ស្នងការនគបាលខេត្តដើម្បីដោះស្រាយពេលក្រោយចំណែកសពក្មេងស្រីរងគ្រោះត្រូវបានសមត្តកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ លី វណ្ណ:
http://ift.tt/1R4TuUX