Insurance

728x90

ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅក្នុង​ភូមិ​សន្ទៃ​សំណូមពរ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ជួយ​ដោះស្រាយ​រឿង​មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ប្រជាពលរដ្ឋ​មា្ន​ក់រំ​លោភ​យក​ដីចំការ​ពួកគាត់​ជាង​៥​ហិកតា​

​ខេត្តកំពង់ឆ្នាំង​៖ មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ប្រជាពលរដ្ឋ​ម្នាក់​ដែលមាន​ឪពុក​ជា​អតីត​ជា​មេឃុំ​ពង្រ​ចាស់ បាន​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ចំនួន​៣៥​គ្រួសារ នៅក្នុង​ភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ថា​បាន លួច​ធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ​រំលោភ​យក​ដីចំការ​ពួកគាត់​ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៦​រហូតមក​។​នៅ​ព្រឹក​ថ្ងៃទី​០១​ខែមករា ឆ្នាំ​២០១៥ ជួប​ជាមួយ​ក្រុមអ្នកកាសែត​ប្រជាពលរដ្ឋ​បានស្នើ​សុំ​លោក​អភិបាល ស្រុក​រលាប្អៀរ និង​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​ចុះមក​ស្រាវជ្រាវ​ដោះស្រាយ​រឿងនេះ​ជូន​ពួកគាត់​ផង​។​

លោក ប៉ែន ចាន់​យឿន ជា​មេភូមិ​សន្ទៃ ឃុំ​ពង្រ ស្រុក​រលាប្អៀរ បាន​រៀបរាប់​អោយដឹងថា​៖ ប្រជាពលរដ្ឋ ៣៥​គ្រួសារ​នៅក្នុង​ភូមិ​សន្ទៃ មាន​ដីចំការ​បន្តិចៗ​ម្នាក់​ចំនួន​៥​ហិកតា​ដែល​ទទួលបាន​ការបែងចែក​ពី​ ​លោក សោម ឈឹង អតីត​មេភូមិ​ក្នុង​ឆ្នាំ​១៩៨៦​។ បន្ទាប់មក​ពួកគាត់​បាននាំគ្នា​ធ្វើ​ប័ណ្ណ​ស្នើសុំ​កាប់​កាប់​ដី​ ​ចំការ​តាមផ្លូវ​ច្បាប់ និង​បាន​ប័ណ្ណ​ទទួល​ពាក្យស្នើសុំ​កាន់កាប់​ដីចំការ​ពី​សុរិយោដី​ស្រុក និង​លោក​អភិបាល​ ​ស្រុក​នៅ​ឆ្នាំ​១៩៩៤ ហើយក៏​បានការ​ពារ​កា​ន់​កាប់​ដាំ​ដុះ និង​អាស្រ័យ​ផល​រហូតមក​។​

ស្រាប់តែ​នៅ​ដើមឆ្នាំ​២០១៥ ក៏​លេចមុខ​លោក ស៊ីវ ចន្ថា​រី មាន​ឪពុក​ជា​អតីត​មេឃុំ​ពង្រ និង​លោក​ ​ប៉ិល ចន្ថា ជា​មន្ត្រី​សុរិយោដី​ខេត្ត មកឃាត់​ឃាំង​មិនអោយ​ប្រជាពលរដ្ឋ​គាស់​រាន​ដី​ធ្វើ​ចំការ ដោយ​អះអាង និង​បង្ហាញ​ប័ណ្ណ​កម្ម​សិទ្ធ​ដែល​គេ​លួច​ធ្វើ​តាំងពី​ឆ្នាំ​១៩៩៥​ថា ដីចំការ​ទាំងនោះ​ជា​កម្ម​សិទ្ធ​របស់គេ​។​មិនតែប៉ុណ្ណោះ​កន្លងមក គេ​បាន​នាំ​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ខេត្ត​មក​គំរាម​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក និង​គំរាម​ប្តឹងទៅ​តុលាការខេត្ត ប្រសិនបើ​នៅតែ​ប៉ះពាល់​ដីចំការ​របស់គេ​ទៀត​នោះ​។​

លោក​មេភូមិ​សន្ទៃ និង​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដីចំការ​ជាច្រើន​នាក់​បានអោយដឹងថា​៖ ពួកគាត់​ឆ្ងល់​ណាស់ ថា ដី​ក្នុងភូមិ​គាត់​ត្រូវបាន​អាជ្ញាធរខេត្ត និង​រាជរដ្ឋាភិបាល​ចាត់ទុកជា​ដី​ចំណុច​ខ្មៅ​របស់​ព្រលានយន្តហោះ មិន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​ទេ ប៉ុន្តែ​ហេតុអ្វី​ក៍លោក ប៉ិល ចន្ថា ជា​មន្ត្រី​សុរិយោដី​ខេត្ត​បាន​ប័ណ្ណ​កម្ម សិទ្ធ​នៅលើ​ដី​នេះ ចំណែក​ពួកគាត់​ដែល​បានរស់នៅ​ក្នុងភូមិ​និង​កាន់កាប់​ដីស្រែ​ដីចំការ​ទាំងនេះ​ជាង​៣០​ឆ្នាំ មកហើយ​បែរជា​គេ​មិន​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ដីធ្លី​អោយទៅ​វិញ​។

ដោយឡែក​បើ​ពិនិត្យមើល​នៅលើ​ប័ណ្ណ​កម្ម​សិទ្ធ​ដីចំការ​របស់លោក ប៉ិល ចន្ថា មាន​ទំហំ​២៥.០០០​ម៉ែត្រការ៉េ គឺ​ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​តូច សោះ​ហេតុ​អី​មក​រំលោភ​យក​ដីចំការ​នៅក្នុង​ភូមិ​សន្ទៃ របស់​ពួកគាត់​ទៅវិញ​។ ម្យ៉ាងទៀត​នៅលើ​ប័ណ្ណ​នោះបាន​បញ្ជាក់ថា ព្រុំប្រទល់​ខាងជើង​ទល់នឹង​ផ្លូវ​, ខាងត្បូង​ទល់នឹង​ភ្នំ (​តើ​ ​ដី​ជើងភ្នំ​របស់​រដ្ឋ​គេ​អាច​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​អោយ​ដែរ​ឬ​) , ខាងកើត​ទល់នឹង​ដី​លោក កែ ហ៊ីម (​ជា​មន្ត្រី​សុ​រិ​ ​យោ​ដី​ខេត្ត​) , ខាងលិច​ទល់នឹង​ដី​លោក មុំ សុ​រ័ត្ន ( ក៍​ជាម​ន្ត្រី​សុរិយោដី​ខេត្ត​ដូចគ្នា​ដែរ​) ប្រជាពលរដ្ឋ​យល់ថា​ប័ណ្ណ​កម្ម​សិទ្ធ​នេះ​មាន​ភាពមិនប្រក្រតី​ឡើយ គឺ​នៅមាន​ដីចំការ​ច្រើន​ទៀត​ដែល​ពួកគេ​រំលោភ​យក​។​ ​ ​

​លោក​មេភូមិ និង​ប្រជាពលរដ្ឋ​ទាំង​៣៥​គ្រួសារ បានធ្វើ​លិខិត​សំណើរ​ចុះ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​ដាក់ជូន​លោក​អភិបាលស្រុក​រលាប្អៀរ​ជួយ​ដោះស្រាយ​រួចហើយ តែ​មកដល់ពេលនេះ​ស្ងាត់ឈឹង​មិន​ឃើ​ ​ញ​ចុះមក​ពិនិត្យ​ដោះស្រាយ​ឡើយ​។​ហេតុនេះ​ពួកគាត់​ស្នើសុំ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ ឆ្នាំង​មេត្តា​ពិនិត្យ​ដោះស្រាយ ប្រគល់​ដីចំការ​នេះ​អោយ​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​វិញ​ផង​។​

ដោយឡែក​លោក ប៉ិល ចន្ថា មន្ត្រី​សុរិយោដី​ខេត្ត​បានបញ្ជាក់​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​០១ ខែមករា​ឆ្នាំ​២០ ១៦​នេះ​ថា​៖ ដីចំការ​នេះ​លោក​បាន​ដោះដូរ​ជាមួយ​គេ​ហើយក៏​បានធ្វើ​ប័ណ្ណ​កម្ម​សិទ្ធ ចំណែក​រដ្ឋ​មិន​ចេញ ប​ណ្ណ័​កម្ម​សិទ្ធ​អោយ​ក្នុង​ចំណុច​ខ្មៅ​នេះ​គឺ​ចាប់ពី​ឆ្នាំ​១០៩៧​មក​ទេ​។​ពាក់ព័ន្ធ និង​រឿងនេះ​ជំហរ​លោក​នឹង​ត្រៀមខ្លួន​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​បើ​ពួកគាត់​ចង់​សម្រួល​៕ រិ​ទ្ធិ ជ័យ

KA-02-01-2016-20 KA-02-01-2016-22 KA-02-01-2016-24 KA-02-01-2016-25 KA-02-01-2016-26 KA-02-01-2016-27 KA-02-01-2016-28​ ​ ​ ​


http://ift.tt/1mvybit
ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅក្នុង​ភូមិ​សន្ទៃ​សំណូមពរ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ជួយ​ដោះស្រាយ​រឿង​មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ប្រជាពលរដ្ឋ​មា្ន​ក់រំ​លោភ​យក​ដីចំការ​ពួកគាត់​ជាង​៥​ហិកតា​ ប្រជាពលរដ្ឋ​៣៥​គ្រួសារ​នៅក្នុង​ភូមិ​សន្ទៃ​សំណូមពរ​អាជ្ញាធរ​ស្រុក​និង​ខេត្ត​ជួយ​ដោះស្រាយ​រឿង​មន្ត្រី​សុរិយោដី​ខេត្ត​ម្នាក់ និង​ប្រជាពលរដ្ឋ​មា្ន​ក់រំ​លោភ​យក​ដីចំការ​ពួកគាត់​ជាង​៥​ហិកតា​ Reviewed by yim PH on 10:37 PM Rating: 5

Entertainment

ads
Powered by Blogger.