សមត្ថកិច្ចចាប់បានអ្នកចែកចាយ និងប្រើប្រាស់ថ្នាំញៀន៧នាក់ ដកហូតបានថ្នាំញៀនម៉ាទឹកក១២កញ្ចប់
ខេត្តកំពង់ឆ្នាំង៖ អ្នកចែកចាយថ្នាំញៀន២នាក់ប្តីប្រពន្ធ និងអ្នកប្រើប្រាស់ថ្នាំញៀន៥នាក់ ត្រូវបា ននគរបាលស្រុកកំពង់ត្រឡាច សហការជាមួយនគរបាលប្រឆាំងញករៀងញៀនខេត្ត តាមចាប់ខ្លួនបាន និងដកហូតបានថ្នាំញៀនម៉ាទឹកកកចំនួន១២កញ្ចប់។ ប្រតិបត្តិការបង្ក្រាបគ្រឿង ញៀននេះបានធ្វើឡើងនៅម៉ោង១២ និង៣០នាទី រហូតដល់ល្ងាច ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិផ្សារត្រាច និងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបាន អោយដឹងថា៖ ក្រោមកិច្ចបញ្ជារដោយផ្ទាល់របស់លោក ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្ត សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តមួយក្រុម បានសហការជាមួយកងកម្លាំងនគ របាលស្រុកកំពង់ត្រឡាច បានចុះបង្ក្រាប និងចាប់បានអ្នកប្រើប្រាស់គ្រឿងញៀនជា បន្តបន្ទាប់ ចំនួន៥នាក់នៅភូមិផ្សារត្រាច ហើយទើបឈានទៅចាប់ខ្លួនអ្នកចែកចាយថ្នាំញៀន ២នាក់ប្តី និងប្រពន្ធបានទៀតនៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច។
ជនល្មើសទាំង៧នាក់ដែលចាប់ខ្លួនបានមាន៖ ១.ឈ្មោះ អ៊ុង គន្ធា អាយុ៣៦ឆ្នាំ ២.ប្រពន្ធគេ ឈ្មោះ ម៉ក់ សុកនី អាយុ៣១ឆ្នាំ មានកូនតូចអាយុ៣ខែម្នាក់ ជាអ្នកចែកចាយថ្នាំញៀន រស់ នៅក្នុងភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ចំណែកអ្នកប្រើប្រាស់ថ្នាំញៀនវិញ គឺ ៣.ឈ្មោះ ធន់ ណាលិក អាយុ១៦ឆ្នាំ៤.ឈ្មោះ ឆេត សុភី អាយុ១៥ឆ្នាំ ៥.ឈ្មោះ ធន់ គន្ធា អាយុ២២ឆ្នាំ ៦.ឈ្មោះ សយ ចិត្រា អាយុ២១ឆ្នាំ ពួកគេទាំង៤នាក់រស់នៅភូមិផ្សារត្រាច ឃុំលង្វែក និង៧.ឈ្មោះ សុខ វាសនា អាយុ២១ឆ្នាំរស់នៅភូមិដូនកែវ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានក្នុងពេលបង្ក្រាបមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន១២ កញ្ចប់ ទូរស័ព្ទដៃ៤គ្រឿង ម៉ូតូ៣គ្រឿង ( គឺម៉ូតូហុងដាឌ្រីម០១៦មួយគ្រឿង និងហុងដាគុប ៧០ ពីរគ្រឿង ) អាវុធកែឆ្នៃ១ដើម និងសម្ភារះសំរាប់ជក់ថ្នាំញៀនមួយចំនួនទៀត។ #ជនល្មើសទាំង៧នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបង្ហាញខ្លួនអោយអ្នកកាសែតថតនៅ ល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ក្រោយពីបានបញ្ជូនខ្លួនមកពីស្រុកកំពង់ត្រឡាច មកដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានអោយដឹងទៀតថា៖ នៅពេលកសាងសំណុំ រឿងរួចរាល់ នៅរសៀលថ្ងៃទី១៩ ខែមករានេះ ជនល្មើលទាំង៧នាក់ និងវត្ថុតាងនិងត្រូវបញ្ជូន ខ្លួនទៅកាន់តុលាការខេត្ត ចាត់ការផ្តន្ទាទោសតាមបញ្ញត្តិច្បាប់៕ រិទ្ធិ ជ័យ
http://ift.tt/1REel1G