ប្រទះឃើញសពរលួយក្រៀមសល់តែឆ្អឹងពុំទាន់ដឹងអត្តសញ្ញាណ
ខេត្តព្រះសីហនុ៖ សាកសពរលួយស្អុយ មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានគេប្រទះឃើញកាលពីវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅចំណុចក្បែផ្ទះជួល មួយកន្លែងស្ថិតក្នុងក្រុមទី២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមប្រភពពីលោក វរសេនីយ៍ឯក កុល ផាលី ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ឲ្យថានៅម៉ោង១០ព្រឹក ថ្ងៃទី២១ ខែមករា ២០១៦ បានឃើញសាកសពមិនស្គាល់អត្តសញ្ញាណ ស្ថិតនៅក្នុងដីឡូតិ៍មួយកន្លែង ក្រុម២ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ មានសភាពស្វិត សល់តែស្បែកគ្របឆ្អឹង ។
លោក វរសេនីយ៍ឯកបន្តឲ្យដឹងថា ឆ្លងតាមការធ្វើកោសល្យវិច្ឆ័យ របស់ការិយាល័យបច្ចេក ទេសវិទ្យាសាស្ត្រ និងលោកវិជ្ជបណ្ឌិត សាកសពនេះ កត់សំគាល់ឲ្តឃើញថា ១.មានសភាពរលួយស្វិត សល៉តែស្បែកគ្របឆ្អឹង ២.គ្មានស្លាកស្នាមអ្វីទាំងអស់ (មនុស្សប្រុស) ៣.សាកសពនេះជា ជនអនាថាដេកស្លាប់ដោយជម្ងឺ (ស្លាប់ប្រហែល១ខែជាង) ។ សាកសពនេះបានប្រគល់អោយ អាជ្ញាធរមូលដ្ឋានបញ្ចុះ ដើម្បីរងចាំស្វែរកសាវតាជាតិ ឬ សាច់ញាតិនៃសព ៕ សមុទ្រខៀវ
http://ift.tt/1SCtMI4