ខឹងនឹងប្រពន្ធរត់ចោលញយដង ប្តីកំណាចទាញកាំបិតប័ងតោកាប់ចិញ្ច្រាំប្រពន្ធគ្មានញញើតដៃដើម្បីបថ្ថយកំហឹង
ខេត្តព្រះសីហនុ៖ បុរសជាអ្នកដើររើសអេតចាយម្នាក់បានយកកាំបិតប័ងតោមុខសស្ញាច កាប់ចិញ្ច្រាំក្បាលប្រពន្ធនិងកាប់ដៃជាច្រើនកាំបិតបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រូវបានបញ្ជូនយកទៅសង្គ្រៅនៅមន្ទីរពេទ្យខេត្ត។ អំពើកាប់ប្រហារនេះបានកើតមានឡើងនៅម៉ោង១៦ និង៣០នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅផ្ទះជួលក្នុងតំបន់ទំនប់រលកក្នុងក្រុម៣១ភូមិ៣សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។
មូលហេតុបង្កឲ្យមានអំពើហិង្សានេះ ជនដៃឆៅនិយាយប្រាប់សមត្ថកិច្ចថា ដោយសារតែរូបគេខឹងនឹងប្រពន្ធឧស្សាហ៍រត់ចោលគេញឹកញាប់ពេក។ ជនសង្ស័យជាប្តីមានឈ្មោះគង់ នៅ អាយុ៣៩ ចំណែកជនរង គ្រោះ ជាប្រពន្ធមានឈ្មោះ នួន ស៊ីណា អាយុ៣៨ឆ្នាំ ពួកគេស្នាក់នៅផ្ទះជួលក្នុងតំបន់ទំនប់រលកក្នុងក្រុម៣១ភូមិ៣សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។ បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលប៉ុស្តិ៍ចាប់ឃាត់ខ្លួនហើយ៕ សមុទ្រខៀវ
http://ift.tt/1OFB32I