Insurance

728x90

អ្នកបើករថយន្ត​កុង​តៃ​នឺ​ទំនង​ស្រវឹងស្រា​បើក​បណ្តើរ​ប្រឡែង​គ្នា​បណ្តើរ​បាន​រេ​ចង្កូត​ទៅបុក​តូប​ប៉ះ​កង់​រថយន្ត​មួយកន្លែង​បង្ក​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​ខូច​ម៉ូតូ​១​គ្រឿង

​ខេត្ត​ព្រះសីហនុ​៖ អ្នកបើករថយន្ត​កុង​តៃ​នឺ​ទំនង​ស្រវឹងស្រា​មាន​គ្នា​៣​នាក់​ប្រុស​ពីរ​ស្រី​មួយ បើក​បណ្តើរ​ស្រែក​ឡូឡា​បណ្តើរ​បាន​រេ​ចង្កូត​ទៅបុក​តូប​ប៉ះ​កង់​រថយន្ត​មួយកន្លែង​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង និង​បង្ក​ឲ្យ​មនុស្សម្នា​ក់រង​របួសធ្ងន់ ខូចខាត​ម៉ូតូ​១​គ្រឿង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៦ និង​៤០​នាទី ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច មុខ​រោងចក្រ​ស្រា​បៀរ​អង្គរ ស្ថិត​ក្នុងភូមិ​១ សង្កាត់​១ ក្រុង​/​ខេត្ត​ព្រះសីហនុ​។​

​យោងតាម​ប្រភព​វរសេនីយ៍ឯក អ៊ី សុខា ស្នងការរង​ទទួលបន្ទុក​ល​សណ្តាប់ធ្នាប់ បាន​ប្រាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង និង​ទីកន្លែង​កើតហេតុ​ខាងលើ មាន​ករណី​គ្រោះថ្នាក់​ច​រា ចរណ៍​មួយ​កើតឡើង បង្កដោយ​រថយន្ត​ម៉ាក​អាមេរិកកាំង (​ក្បាល​សណ្តោង​កុងតឺន័រ​) ពណ៌​ស ស្លាក​លេខ ព្រះសីហនុ 3A-1193 ក្រុមហ៊ុន KKS​។ បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន តែ​ចាប់បាន​ព្រូឡាន​ម្នាក់​។ រត​ថយ​ន្ត​បើកបរ​ក្នុង​ទិស​ពី​លិចទៅ​កើត ចេញពី​ម្តុំ​កំពង់ផែ ឆ្ពោះទៅ​ភ្នំពេញ លុះ​មកដល់​កន្លែងកើតហេតុ ក៏បាន​រេច​ង្កូ​ច​ទៅ​ឆ្វេង​ដៃ​ទៅបុក​កន្លែង​ជួសជុល​រថយន្ត បណ្តាល​ឲ្យ​មនុស្ស​កំពុង​ដេក​ក្នុង​តូប​ប៉ះ​កង់ឡាន​ម្នាក់ ឈ្មោះ លី រ័ត្ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ សង្កាត់​២ ក្រុង​ខេត្ត​ព្រះសីហនុ របួសធ្ងន់ និង​បាន​បញ្ជូនទៅ​ព្យាបាល​នៅ គ្លី​និ​ចរ​ស្មី​កំពង់សោម និង​បុក​ម៉ូតូ 0១​គ្រឿង​ទៀត​ម៉ាក​MOV​ពណ៌​ស ស្លាក លេខ​ព្រះសីហនុ​1C-5946 ខូចខាត​ធ្ងន់​។

ដោយឡែក​យោងតាម​ប្រភពពី​សាក្សី​ឃើញ​ហេតុការណ៍​បាន​អះអាងថា ចំពោះ​មូល ហេតុដែល​ឈានដល់​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះគេ​ឃើញ​នៅក្នុង​រថយន្ត​បង្ក​មាន​មនុស្ស​៣​នាក់ ស្រី​ម្នាក់ និង​ប្រុស​០២​នាក់​(​ដោះអាវ​ទាំងពីរ​នាក់​) ក្នុងស្ថានភាព​ដូចជា​ស្រវឹង បាន​បើករថយន្ត​បណ្តើរ​ស្រែក​ឡូឡា​បណ្តើរ រហូតមកដល់​ចំណុចកើតហេតុ​ក៏​ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង បុក​កន្លែង​ជួសជុល​រថយន្ត បង្ក​គ្រោះថ្នាក់​មួយ​រំពេច ។​ដូចនេះ​ក្នុងនាម​ប្រជាពលរដ្ឋ សូម​ស្នើ​យ៉ាងទទូច​ដល់​សមត្ថកិច្ច​ចរាចរណ៍​មេត្តា រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​ផ្តោតទៅលើ តៃកុង​រថយន្ត​កុង​តៃ​នឺ​ផង ព្រោះ​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​ស្ទើរ​ពាក់កណ្តាល បង្កឡើង​ដោយ​រថយន្ត​កុង​តៃ​នេះឯង​។​ រថយន្ត និង ម៉ូតូ ខូ​ត​ខាត​កំរិតធ្ងន់​បាន យកទៅ រក្សា ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ សមុទ្រ​ខៀវ ​

KA-05-01-2016-09 KA-05-01-2016-10 KA-05-01-2016-12


http://ift.tt/1PHFuNL
អ្នកបើករថយន្ត​កុង​តៃ​នឺ​ទំនង​ស្រវឹងស្រា​បើក​បណ្តើរ​ប្រឡែង​គ្នា​បណ្តើរ​បាន​រេ​ចង្កូត​ទៅបុក​តូប​ប៉ះ​កង់​រថយន្ត​មួយកន្លែង​បង្ក​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​ខូច​ម៉ូតូ​១​គ្រឿង អ្នកបើករថយន្ត​កុង​តៃ​នឺ​ទំនង​ស្រវឹងស្រា​បើក​បណ្តើរ​ប្រឡែង​គ្នា​បណ្តើរ​បាន​រេ​ចង្កូត​ទៅបុក​តូប​ប៉ះ​កង់​រថយន្ត​មួយកន្លែង​បង្ក​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់ និង​ខូច​ម៉ូតូ​១​គ្រឿង Reviewed by yim PH on 5:16 PM Rating: 5

Entertainment

ads
Powered by Blogger.