Insurance

728x90

បើកឡាន​បុក​ម៉ូតូ​ពីក្រោយ​រួច​បើក​រត់​អាង​ក្រុមហ៊ុន​មានអំណាច​នៅក្រោយ​ខ្នង​សមត្ថកិច្ច​មិន​ហា៑ន​ក្អក​ជា​មូ​យ​

​ខេត្ត​ព្រះសីហនុ​៖ បើទោះបីជា​ច្បាប់​ចរាចរណ៍​កំពុង​ក្លាយជា​ប្រធានបទ​យ៉ាង​ក្តៅគគុក​ក្នុងការ​ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាងណាក្តី​ប៉ុន្តែ​នៅតែមាន​មនុស្ស​ចំនួន​ហាក់​ពុំបាន​យកចិត្តទុកដាក់​ទៅលើ​ច្បាប់​នេះ​នៅឡើយ​ទេ​ជាក់ស្តែង នៅវេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ត្រង់ចំណុច​កែង​ស្តុ​ប​ខា​រ៉ា​អូរ​ខេ​៣៣៣ ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង ដោយ​រថយន្ត​តូ​រី​ស​បុក​ម៉ូតូ​ចំ​ពីក្រោយ​ហើយ​តៃកុង​ថយ​ន្ត​ព្យាយាម​បើករថយន្ត​រត់គេចខ្លួន​តែ​សំណាងអាក្រក់​នគរបាល​ចរាចរណ៍​តាម​ទាន់​ក្របួច​ជាប់​។​

យោងតាម​ប្រភព​សមត្ថកិច្ច​ចរាចរណ៍ បាន​ប្រាប់​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង និង​ទីកន្លែង​កើតហេតុ​ចាង​លើ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយ​រថយន្ត​តូ​រី​ស​ពាក់​ស្លាក​លេខ​ព្រះសីហនុ​2A-5587 ជា​កម្ម​សិទ្ធ​របស់​កាស៊ី​ណូ​ឡាយ​អិន​ស៊ី​ធី បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ យិន សុភា​ន់​ណា​រ៉ា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់នៅ​CT សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ (​ពុំមាន​ប័ណ្ណបើកបរ​ឡើយ​) បាន​បុក​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​ស្គូ​ពី ពណ៌​ស​គ្មាន​ស្លាក​លេខ​។

សមត្ថកិច្ច​ចរាចរណ៍​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ យ៉ាន ជី​រ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​៤ សង្កាត់​៤​ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​រងរបួស​គ្រេច​ចង្កេះ ចំ​ពីក្រោយ ហើយរ​តៃកុង​រថយន្ត​ព្យាយាម​បើករថយន្តរ​ត់ក​គេច​តែ​សំណាងអាក្រក់​នគរបាល​ចរាចរណ៍​តាម​ទាន់​ក្របួច​ជាប់​។ ប៉ុន្តែ​អ្វីដែល​មិន​អួរ​អត់អោន​នោះ គឺ​តំណាង កាស៊ីណូ​ឡាយ​អិន​ស៊ី​ធី​មិន​ប្រគល់​សោរ​ឲ្យ​នគរបាល​យកទៅ​ដោះស្រាយ​តាម​និតិ​វិធី​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថែមទាំង​បញ្ជា​អោយ​សមត្ថកិច្ច​យក​ជនរងគ្រោះ​មក​ដោះស្រាយ​ជាមួយ​ខ្លួន​ទៅវិញ គ្រា​ដែល​ជនរងគ្រោះ​កំពុង សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ដោយ​ប្រាប់​សមត្ថកិច្ច​ថា ចាំ​មេ​អនុញ្ញាត​សិន​ទើប​គេ​ព្រមអោយ​យក​ឡាន​។​

យោងតាម​សាក្សី​នៅនឹងកន្លែង​កើតហេតុ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​បើ​ម៉ូតូ​ស្គូ​ពី​ស្រប​ទិស​គ្នា ជាមួយនឹង​រថយន្ត​បង្ក​លុះ​មកដល់​កន្លែងកើតហេតុ ស្រាប់តែ​រថយន្ត​នោះ​បុក​ម៉ូតូ​ចំ​ពីក្រោយ ធ្លាក់​នារី​ម្នាក់​នោះ​ចេញ​ពីលើ​ម៉ូតូ​ខ្លួន​ភ្លាមៗ​នោះ​រថយន្ត​បង្ក​បាន​តំឡើង​ល្បឿន​បើក​រត់គេចខ្លួន​តែម្តង​៕ សមុទ្រ​ខៀវ​ ​

KA-05-01-2016-04 KA-05-01-2016-05 KA-05-01-2016-07 KA-05-01-2016-08


http://ift.tt/1JUZ4l6
បើកឡាន​បុក​ម៉ូតូ​ពីក្រោយ​រួច​បើក​រត់​អាង​ក្រុមហ៊ុន​មានអំណាច​នៅក្រោយ​ខ្នង​សមត្ថកិច្ច​មិន​ហា៑ន​ក្អក​ជា​មូ​យ​ បើកឡាន​បុក​ម៉ូតូ​ពីក្រោយ​រួច​បើក​រត់​អាង​ក្រុមហ៊ុន​មានអំណាច​នៅក្រោយ​ខ្នង​សមត្ថកិច្ច​មិន​ហា៑ន​ក្អក​ជា​មូ​យ​ Reviewed by yim PH on 7:17 PM Rating: 5

Entertainment

ads
Powered by Blogger.