Insurance

728x90

បុរស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត រងរបួស​ធ្ងន់ធ្ងរ​បា​ក់ដៃ​ស្តាំ​ដាច់​ជើង​ម្ខាង និង​បែក​មុខមាត់​របួសធ្ងន់​ធ្ង​រ បន្ទាប់ពី​ជិះ​ម៉ូតូ​ឡើង​វ៉ា​ត្រូវ​រថយន្ត​ធន់​ធ្ងន់​បុក​ប៉ើង​

​ខេត្តកណ្តាល ៖ យុវជន​ម្នាក់ បាន​របួស​បាក់ដៃ​ស្តាំ ដាច់​ជើង​ម្ខាង និង​បែក​មុខមាត់​របួសធ្ងន់​ធ្ង​រ​បំផុត ដោយសារ​ជិះ​ម៉ូតូ ក្នុង​ល្បឿន​លឿន​ឡើង​វ៉ា​រថយន្ត​១​គ្រឿងក្នុង​ដំណើ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ទៅបុក នឹង​រថយន្ត​ដឹកទំនិញ​១​គ្រឿង​ទៀត​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា​ចំ​ពេញទំហឹង​ប៉ើង​ទាំង​ម៉ូតូ​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៍​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០ នាទី​យប់ ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ ៣៧-៣៨ ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សួង ហ៊ឹម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ជិះ​មូ​តូ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FB-4859 ។ ចំណែក​រថយន្ត​ម៉ាក ហ្វុ​យ​ហ្សូ ពណ៌​សលាយ​ក្រហម ជា​រថយន្ត​ដឹកទំនិញ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1899 ក្រោយ​កើតហេតុ ដោយ​ឃើញ​សភាព​មិន​ស្រួល អ្នកបើកបរ​បាន​រត់​គេចខ្លួន ។ ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ប៉ុស្ដិ៍ និង​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ​បន្ត នីតិវិធី​ប្រមូល​មធ្យោបាយ ទាំង​២​មកកាន់​អធិការដ្ឋាន ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ដែល​កំពុង​រត់គេចខ្លួន​នោះ​។​

សាក្សី​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ​តែម្នាក់ឯង ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​កៀនស្វាយ ទៅ​ភ្នំពេញ ពេលមកដល់ ចំណុចកើតហេតុ បាន​បើក​វ៉ា​ជាមួយ​រថយន្ត​មួយគ្រឿង ដែល​នៅ​ពីមុខ ក៏​ជ្រុល​ទៅបុក រថយន្ត​ដឹកទំនិញ មួយគ្រឿង​ទៀត ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ធ្វើអោយ​ជនរងគ្រោះ បាក់ដៃ​ស្តាំ ដាច់​ជើង​ខាងស្តាំ​និង​បែក​មុខមាត់​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​ក្រុមគ្រួសារ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​រុស្សី ដោយឡែក អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់​៕ ​ ​

KA-05-01-2016-26 KA-05-01-2016-28 KA-05-01-2016-29


http://ift.tt/1kICJ3O
បុរស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត រងរបួស​ធ្ងន់ធ្ងរ​បា​ក់ដៃ​ស្តាំ​ដាច់​ជើង​ម្ខាង និង​បែក​មុខមាត់​របួសធ្ងន់​ធ្ង​រ បន្ទាប់ពី​ជិះ​ម៉ូតូ​ឡើង​វ៉ា​ត្រូវ​រថយន្ត​ធន់​ធ្ងន់​បុក​ប៉ើង​ បុរស​ម្នាក់​សល់​តែ​ដង្ហើមចង្រិត រងរបួស​ធ្ងន់ធ្ងរ​បា​ក់ដៃ​ស្តាំ​ដាច់​ជើង​ម្ខាង និង​បែក​មុខមាត់​របួសធ្ងន់​ធ្ង​រ បន្ទាប់ពី​ជិះ​ម៉ូតូ​ឡើង​វ៉ា​ត្រូវ​រថយន្ត​ធន់​ធ្ងន់​បុក​ប៉ើង​ Reviewed by yim PH on 11:17 PM Rating: 5
Powered by Blogger.