មេក្លោងចោរប្លន់ និងកូនក្រុម២នាក់ដែលប្លន់ម៉ូតូយ៉ាងសកម្មកក្នុងរាជធានីភ្នំពេញសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ មេក្លោងចោរប្លន់ និងបក្ខពួក ដែលតែងធ្វើសកម្មភាពប្លន់ម៉ូតូ យ៉ាងសកម្មកក្រើកក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយសមត្ថកិច្ចខណ្ឌសែនសុខ និងសមត្ថកិច្ចខណ្ឌពោធិ៍័សែនជ័យ ឃាត់ខ្លួននៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ត្រង់ចំណុចភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យជាមេក្លោងមានឈ្មោះ ស៊ឹម រិទ្ធ ភេទប្រុស អាយុជាង៣០ឆ្នាំ ប្រកបរបរបើកហាងបញ្ចាំ នៅក្នុងមូលដ្ឋានកើតហេតុតែម្តង។ សមត្ថកិច្ចបន្ថែមថា ជនសង្ស័យជាមេក្លោងរូបនេះ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកម្លាំងសមត្ថកិច្ចសហការចុះបង្ក្រាបជនសង្ស័យជាបក្ខពួក ចំនួន២នាក់ កាលពីយប់ថ្ងៃទី២១ ខែមករា ម្សិលមិញនេះបានឆ្លើយទម្លាយ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានបញ្ជូនខ្លួនមកឃុំខ្លួនជាបណ្តោះអាសន្នដើម្បីសួរនាំស្វែងរកចាប់ខ្លួនបក្ខពួកបន្ត៕
http://ift.tt/1Ug4NIf