Insurance

728x90

ឧកញ៉ា ស៊ឹង សំអុល មេឈ្មួញបំផ្លាញព្រៃឈើ កំពុងប្រើល្បិចបោកប្រាស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបញ្ជាឲ្យបក្ខពួកដុតបំផ្លាញចោលឈើល្មើសច្បាប់ជាភស្តុតាងនៅក្នុងបរិវេណដីក្រុមហ៊ុនប៊ិនហ្វឿក១

ខេត្តមណ្ឌលគិរី៖ ដោយសារតែការអនុវត្តឆែកឆេរ និងបង្ក្រាបឃ្លាំង និងទីតាំងស្តុកឈើកំពុងធ្វើឡើងយ៉ាងក្តៅគគុកដោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាននោះ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិចកចារបានអះអាងកាល ពីល្ងាចថ្ងៃទី២១មករានេះថា គំនរឈើជាច្រើនរបស់ឧកញ៉ា ស៊ឹង សំអុល នៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ប៊ិនហ្វឿក១ (គ្រប់គ្រងដោយអ្នកវិនិយោគវៀតណាម) ដាំដំណាំកៅស៊ូ ដែលមានទីតាំងនៅភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានដៃជើងឧកញ៉ា ស៊ឹង សំអុល ដុតបំផ្លាញភស្តុតាងបទល្មើស ឆេះបើគិតមកដល់ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះមាន រយៈពេលថ្ងៃ៤បីយប់មកហើយ គ្មានសមត្ថកិច្ច ឬមន្ត្រីជំនាញណាពន្លត់នៅឡើយទេ បើទោះជាកម្លាំងចម្រុះរបស់ខេត្តមណ្ឌលគិរីបានចុះទៅពិនត្យឈើហើយឃើញក៏ដោយ ។

សូមរំលឹកថា ក្រុមហ៊ុនដីសម្បទានប៊ិនហ្វឿក១ មានទំហំដីជាង៥០០០ហិកតា បានដាំកៅស៊ូ ពេញដីអស់ទៅហើយជាច្រើនឆ្នាំនេះ គ្មានសល់ដើមឈើសម្រាប់ឧកញ៉ា ស៊ឹង សំអុល កាប់ទៀតទេ ហើយប្រភេទឈើដែលកំពុងស្តុកនៅលើដីនោះគឺជាប្រភេទឈើកាប់ និងដឹកជញ្ជូនមកពីតំបន់ឆ្ងាយៗ។ ហើយ ឧកញ៉ាបំផ្លាញព្រៃឈើជាតិ រូបនេះ បានទទួលសិទ្ធិកាប់ប្រមូលផល និងអនុផលព្រៃឈើលើដីនោះ។ កន្លងមក ឧកញ៉ា ស៊ឹង សំអុល បានប្រើទីតាំងនោះស្តុកឈើទិញចូល និងកាប់ពីតំបន់ផ្សេងៗធ្វើជំនួញយ៉ាអនាធិបតេយ្យបំផុត ដោយអ្នកមានអំណាចនៅខេត្តកំពង់ចាមជាអ្នកកាងពីក្រោយ។

ពលរដ្ឋដែលរស់នៅភូមិចក់ចារបានរៀបរាប់ថា គំនរឈើត្រូវបានគេដុតនៅក្នុងបរិវេណក្រុមហ៊ុនប៊ិនហ្វឿក១ តាំងពីយប់ថ្ងៃទី១៩មកម្លេះ រហូតដល់ថ្ងៃទី២២មករានេះ គំនរខ្លះបានឆេះក្លាយជាផេះអស់ទៅហើយ។ ពួកគាត់បានបន្ថែមថា គេនាំគ្នាដុតចំនួន៦ទៅ៧កន្លែងផ្សេងគ្នាមួយកន្លែងៗ មានចំនួនមិនតិចជាង១០០កំណាត់នោះទេ ហើយជាឈើហ៊ុបប្រភេទសុក្រមនៅក្នុងបរិវេណក្រុមហ៊ុនប៊ិនហ្វឿក១រាប់ពាន់កំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះចុះទៅធ្វើវាសវែងផងដែរ កាលពីព្រឹកថ្ងៃទី២១ ខែមករានេះ។ ទោះយ៉ាងណាគំនិតទុច្ចរិត របស់ ឧកញ៉ា ស៊ឹង សំអុល ក្រោយពីបានប្រព្រឹត្តឧក្រិដ្ឋកម្មព្រៃឈើ ចង់គេចវេស បានដុតបំផ្លាញឈើល្មើសច្បាប់បំបាត់ភស្តុតាងនេះធ្វើឡើង ក្នុងអំឡុងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ មុនកម្លាំងចម្រុះចុះមកត្រួតពិនិត្យឈើ ហើយឧកញ៉ារូបនេះទំនងគិតថាទង្វើនេះ អាចគេចចេញផុតពីការទទួលខុសបានយ៉ាងងាយហើយមើលទៅ។ ហើយអាចគិតថា សម្តេចតេជោ ហ៊ុន សែន និងនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ មើលល្បិចនេះមិនយល់ទេ ហើយមិនអាចចាប់ថ្នាក់ លោកឧកញ៉ា ស៊ឹង សំអុល ដ៏វៃឆ្លាត នេះបានទេ ។

ឧកញ៉ា ស៊ឹង សំអុល មេឈ្មួញឈើដ៏ល្បីល្បាញក្រៅពីមានស្តុកឈើនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ប៊ិនហ្វឿក១ គឺបានស្តុកឈើនៅក្រុមហ៊ុនមួយកន្លែងទៀតឈ្មោះ ដាយថាង ដែលមានទីតាំងនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីហើយទីនោះជាទីតាំងស្តុកឈើដ៏ធំសម្បើម របស់ឧកញ៉ា ស៊ឹង សំអុល មេជំនួញឈើសេះហោះ។ កន្លងទៅមានសេចក្តីរាយ ការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើ នាប៉ុន្មានខែចុកក្រោយ ឧកញ៉ា ស៊ឹង សំអុល បានកេណ្ឌមនុស្សរាប់រយនាក់ ប្រើបា្រស់រណាយន្តរាប់រយគ្រងកាត់រំលំឈើនៅក្នុងព្រៃសហគមន៍ និងនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេចនៅខេត្តមណ្ឌលគិរី ដោយប្រើប្រាស់រថយន្តបង្កុងធំៗ៥០ ទៅ៦០គ្រឿងដឹកជញ្ជូនចូលស្តុកអារច្រៀកក្នុងក្រុមហ៊ុនដាយថាង និងក្រុមហ៊ុនដីសម្បទានប៊ិនហ្វឿក១ ដោយសារ លោក សំរ៉ង ឌីវិចិត្រ នាយដែនជម្រកសត្វព្រៃភ្នំព្រេច អាជ្ញាធរខេត្តមណ្ឌលគិរី ឃុបឃឹត ។ ទីបញចប់ឈើសេះហោះអារច្រៀករួចឧកញ៉ា ស៊ឹង សំអុល ប្រើអាជ្ញាប័ណ្ណបិទបាំង និងរត់ការយកលុយញាត់មាត់សមត្ថកិច្ចបើក ផ្លូវដឹកតាមរថយន្តយីឌុប ចេញទៅវៀតណាមតាមច្រករបៀងខេត្តត្បូងឃ្មុំ ដោយសេរី ហើយត្រូវបានគេសង្ស័យថា លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តទទួលបានដង្វាយយ៉ាងក្រាស់ក្រែលពីជំនួញឈើសេះហោះ របស់ឧកញ៉ាបំផ្លាញព្រៃឈើ ស៊ឹង សំអុល នេះ។

សូមរំលឹកថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានធ្ងន់ទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការរត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាម។ សម្តេចតេជោ ហ៊ុន សែន បានចុចចំឈ្មោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើពីររូប ក្នុងនោះមាន ឧកញ៉ា ស៊ឹង សំអុល បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុកមេមត់ចាត់ការទៅលើឧកញ៉ាកាងឈើទាំងនោះ ប្រសិនបើមិនចង់អស់បុណ្យស័ក្តិ។ ប៉ុន្តែមកដល់ពេលនេះគេមិនទាន់ឃើញសមត្ថកិច្ចឃាត់ខ្លួន ពួកឧកញ៉ាបំផ្លាញព្រៃឈើបានម្នាក់នៅឡើយទេ។ ប្រភពក្រៅផ្លូវការថា ឧកញ៉ា ស៊ឹង សំអុល កំពុងលាក់នៅវៀតណាមជាបណ្តោះអាសន្នរង់ចាំអ៊ុតសភាពការណ៍ល្អនឹង វិលមកកាម បំផ្លាញព្រៃឈើនៅកម្ពុជាបន្តទៀត ដើម្បីចំអកឲ្យពលរដ្ឋខ្មែរទូទាំងប្រទេសកំពុងថ្កោលទោសនោះ៕ កញ្ញាសុភាព

KA-22-01-2016-18

                                                                         ឧកញ៉ា ស៊ឹង សំអុល

KA-22-01-2016-19 KA-22-01-2016-05 KA-22-01-2016-06 KA-22-01-2016-07 KA-22-01-2016-08 KA-22-01-2016-13 KA-22-01-2016-09 KA-22-01-2016-10 KA-22-01-2016-11 KA-22-01-2016-14 KA-22-01-2016-15 KA-22-01-2016-16


http://ift.tt/1nCIT7A
ឧកញ៉ា ស៊ឹង សំអុល មេឈ្មួញបំផ្លាញព្រៃឈើ កំពុងប្រើល្បិចបោកប្រាស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបញ្ជាឲ្យបក្ខពួកដុតបំផ្លាញចោលឈើល្មើសច្បាប់ជាភស្តុតាងនៅក្នុងបរិវេណដីក្រុមហ៊ុនប៊ិនហ្វឿក១ ឧកញ៉ា ស៊ឹង សំអុល មេឈ្មួញបំផ្លាញព្រៃឈើ កំពុងប្រើល្បិចបោកប្រាស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបញ្ជាឲ្យបក្ខពួកដុតបំផ្លាញចោលឈើល្មើសច្បាប់ជាភស្តុតាងនៅក្នុងបរិវេណដីក្រុមហ៊ុនប៊ិនហ្វឿក១ Reviewed by yim PH on 4:56 PM Rating: 5

Entertainment

ads
Powered by Blogger.