កម្លាំងចម្រុះខេត្តរតនគិរីចុះឆែកឆេររោងចក្រកែច្នៃឈើក្នុងក្រុមហ៊នដូនពេញអាហ្គ្រីកូ ស្រុកលំផាត់ រកឃើញឈើ៥៣៩៥, ៥៨៧ ម៉ែត្រ សុទ្ធតែមានច្បាប់យ៉ាងពិសេស
ខេត្តរតនគិរី៖ យោងតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅសុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នឹងជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះកម្លាំងចម្រុះខេត្តរតនគិរីដែលមានសមាជិក១៤រូបដឹកនាំដោយឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានចុះឆែកឆេរត្រួតពិនិត្យឃ្លាំង និង រោងចក្រកែច្នៃឈើក្រុមហ៊ុនដូនពេញអាហ្គ្រីកូ មានទីតាំងក្នុងចំការដូងប្រេងក្រុមហ៊ុនហ័ងអាញ់លំផាត់ ស្តិតក្នុងភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
លទ្ធផលឆែកឆេរនោះ សមត្តកិច្ចចម្រុះបានឲ្យដឹងថា ឈើដែលមានស្តុកក្នុងឃ្លាំង នៃរោងចក្រកែច្នៃឈើក្រុមហ៊ុន ដូនពេញអាហ្គ្រីកូដែមានឈើប្រណីត៥៤៤,០៥៦ម៉ែត្រត្រីគុណ ឈើលេខ១មាន១៧៧៩,៦៩៨ម៉ែត្រត្រីគុណ ឈើ លេខ២មាន២៩៤៣,៩៣២ម៉ែត្រត្រីគុណ និងឈើលេខ៣មាន១២៧,៩០១ម៉ែត្រត្រីគុណ សរុបទាំងអស់ ៥៣៩៥, ៥៨៧ ម៉ែត្រត្រីគុណ ហើយឈើទាំងនោះមានច្បាប់ត្រឹមត្រូវទាំងអស់។
ជាមួយនឹងលទ្ធផលឆែកឆេរនោះ ឃ្លាំងស្តុកឈើ នៃរោងចក្រកែច្នៃឈើក្រុមហ៊ុនដូនពេញអាហ្គ្រីកូ ភាគច្រើនប្រជាសហគមន៍ និងពលរដ្ឋនៅស្រុកលំផាត់ នាំគ្នាសើចហួសចិត្ត ខណៈអ្នកខ្លះនិយាយថា ក្រុមហ៊ុននោះកន្លងមកមានការជាប់ពាក់ព័ន្ធប្រមូលទិញឈើពីដែនជំម្រកសត្វព្រៃលំផាត់ នឹងយកចេញពីព្រៃសហគមន៍ អារច្រៀកនាំចេញទៅទីផ្សារយ៉ាងគគ្រឹកគគ្រេង តែពេឆែកឈេរសុទ្ឬតែឈើស្របច្បាប់៕ ដោយ យក្សតូច
http://ift.tt/201AHyX