Insurance

728x90

ថ្ងៃ​ចូល​រោងការ​កូនក្រមុំ​រត់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ទើប​ត្រឡប់មកវិញ ជីដូន និង​ម្តាយ​បាន​សង​ថ្លៃ​បណ្តា​ការជូន​កូន​ក​ម្លោះ វិញ​ទាំងអស់​ដើម្បី​បញ្ចប់រឿង

​ ​ខេត្តកំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃ​ចូល​រោងការ​ទី​២៣ ខែមករា នៃ​អាពាហ៍ពិពាហ៍​មួយ នៅក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង ស្នាយ ស្រុក​រលាប្អៀរ កូនក្រមុំ​បាន​រត់​បាត់​ពី​ផ្ទះ​តាម​ប្រុស​ម្នាក់​ដែល​នាង​មិន​ធ្លាប់​ស្រឡាញ់​សោះ ហើយ​នាង​បាន ត្រឡប់មក​ដល់ផ្ទះ​វិញ​នៅ​យប់​ថ្ងៃទី​២៥ ខែមករា ដោយ​សំពះសុំទោស​ម្តាយ និង​ជីដូន​ថា នាង​ខុស​ហើយ​មិនគួរ ធ្វើបែបនេះ​ឡើយ​មិនដឹង​មកពី​អ្វី​។ ដោយឡែក​ក្រុមគ្រួសារ​ខាង​ស្រី​បាន​សង​ថ្លៃ​បណ្តា​ការ​ទាំងអស់ ទៅខាង​គ្រួសារ កូន​ក​ម្លោះ​វិញ​នូវ​ប្រាក់​ចំនួន​១.៨០០​ដុល្លា និង​ម៉ូតូ​១​គ្រឿង​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា ដើម្បី​បញ្ចប់រឿង​មង្គលការ​។​

​លោកស្រី​ផាន់ សិរី អាយុ​៣៩​ឆ្នាំ ជា​ម្តាយកូន​ក្រមុំ និង​លោកយាយ រៀល រុំ អាយុ​៧២​ឆ្នាំ ជា​ជីដូន កូនក្រមុំ ឈ្មោះ​សុខា សិរី​រ័ត្ន អាយុ​២១​ឆ្នាំ រស់នៅក្នុង​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ បាន​រៀបរាប់​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមករា​នេះ​ថា​៖ កូន និង​ចៅស្រី​របស់គាត់ ជា​កូនក្រមុំ​ដែល​ត្រូវ​ចូល​រោងការ​ជាមួយ​កូន​ក​ម្លោះ​ឈ្មោះ​ស៊ិន ស៊ីវ​ង៉ុ​ក អាយុ​២២​ឆ្នាំ រស់នៅ ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ ដោយនៅ​ថ្ងៃទី​២៣ ខែមករា ជា​ថ្ងៃ​ចូល​រោងការ​សូត្រមន្ត និង​ធ្វើ​កិច្ចការ​ជា​មង្គល​ផ្សេងៗ ហើយ​នៅ​ថ្ងៃទី​២៤ ខែមករា ជា​ថ្ងៃ​ស៊ីការ​។ ប៉ុន្តែ​អ្វីដែល​ដែល​កូន គាត់​សុខចិត្ត​ភ្ជាប់ពាក្យ និង​សុខចិត្ត​រៀបការ គឺជា​បំណង​របស់​នាង​ទាំងអស់ បែរជា​ធ្វើអោយ​គាត់​ខ្មាស់​គេ​ទៅវិញ គឺ​កូ​នាង​បាន​បាត់​ខ្លួន​ពី​ផ្ទះ​តាំងពី​ម៉ោង​៤​និ​៣០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២៣ ខែមករា ជា​ថ្ងៃ​ចូល​រោងការ រហូតដល់​ម៉ោង​៧​ព្រឹក​ទើប​មានការ​ភ្ញាក់ផ្អើល​ឡើង ហើយ​ក្រុមគ្រួសារ​ក៏​មិនបាន​ដឹងថា​នាង​រត់​ទៅតាម​អ្នកណា​ដែរ​។​ ​ ​

​ក្រោយពេល​បាត់​ខ្ក​លួ​ន​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមករា ដោយ​ខ្លា​ចនាង​ចាញ់បោក​គេ ឬ​មាន​គ្រោះថ្នាក់​ដោយ ប្រការ​ណាមួយ​ដោយ​ជ​នាង​មាន​គ្រឿង​អ​ល​ង្គ​ការ ខ្សែដៃ ខ្សែក ចិញ្ចៀន មាស និង​ប្លា​ទីន​ជាង​១​តម្លឹង​ជាប់​ទៅ​ផង នោះ ក្រុមគ្រួសារ​នាង​ក៏បាន​ប្តឹង​សមត្ថកិច្ច​អំពី​ការបាត់​ខ្លួន​នាង និង​បាននាំគ្នា​បង្ហោះ​ហ្វេ​ស​បុក​ស្រាវជ្រាវ​រក និង អំពាវ នាវ​អោយ​នាង​មក​ផ្ទះ​វិញ​។ ចំណែក​គ្រួសារ​ខាង​កូន​ក​ម្លោះ​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែមករា ក៏បាន​សម្របសម្រួល ជាមួយ​គ្រួសារ​ខាង​កូនក្រមុំ​សុំ​យក​ថ្លៃ​បណ្តា​ការ​វិញ​។ ចំណែក​ថ្លៃ​បណ្តា​ការ​មាន​ប្រាក់​ចំនួន​១.៨០០​ដុល្លា និង​ម៉ូតូ​១ គ្រឿង ត្រូវបាន​ប្រគល់​ជូនទៅ​ម្តាយ​ខាង​កូន​ក​ម្លោះ​រួចហើយ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា​នេះ ដើម្បី​បញ្ចប់រឿង​។​ ​ ​

​ម្តាយ​និង​ជីដូន​កូនក្រមុំ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​អោយដឹងទៀតថា​៖ ក្រោយពេល​ពួកគាត់​បានប្រគល់​ប្រា ក់​ថ្ងៃ​បណ្តា​ការសង​គេ​អស់​វិញ​នៅ​ល្ងាច​ថ្ងៃទី​២៥ ខែមករា នៅ​ពេលយប់​បន្តិច​កូន​និង​ចៅស្រី​គាត់​ក៏​មកដល់ ផ្ទះ វិញ​ដែរ ដោយបាន​បត់ជើង​សំពះ​ពួកគាត់ និង​សុំទោស​ថា​« ខ្ញុំ​មិនគួរ​ហ៊ាន​ធ្វើបែបនេះ​ដោយ​សុខចិត្ត​ទៅជា​មួយ ប្រុស​ផ្សេង​ដែល​នាង​មិនដែល​ស្រឡាញ់​គេ​សោះ តែ​មិនដឹង​ហេតុ​អី​ទេ​នៅ​ព្រឹក​នោះ​ខ្ញុំ​នឹក​គេ​ពេក​សុខ ចិត្ត​ចេញ ពី​ផ្ទះ​ទៅជា​មួយ​គេ​ទៅវិញ​»​។ លោកយាយ រៀល រុំ បានបញ្ជាក់​ទៀតថា រឿង​ចៅ​ប្រសារ​ក្រោយនេះ ទុកអោយ គេ​គិតគូរ​រៀបចំ​តាមតែ​ចិត្ត​គេ​ចុះ​គាត់​លែង​ដឹងឮ​ទៀតហើយ និង​ក៏​សូម​អគុណ​អ្នក​ដន្លង​ចាស់ ខ្លាំងណាស់ ដែល បាន​យោគយល់​មិន​ប្តឹងផ្តល់​គាត់ គ្រាន់តែ​ទារ​យក​បណ្តា​ការ​វិញ​៕ រិ​ទ្ធិ ជ័យ​

MK-26-01-2016-19-01 KA-26-01-2016-23 MK-26-01-2016-19-02 KA-26-01-2016-24 KA-26-01-2016-25 MK-26-01-2016-19-03 KA-26-01-2016-19-04 KA-26-01-2016-26​ ​ ​ ​ ​ ​ ​


http://ift.tt/23s0rDV
ថ្ងៃ​ចូល​រោងការ​កូនក្រមុំ​រត់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ទើប​ត្រឡប់មកវិញ ជីដូន និង​ម្តាយ​បាន​សង​ថ្លៃ​បណ្តា​ការជូន​កូន​ក​ម្លោះ វិញ​ទាំងអស់​ដើម្បី​បញ្ចប់រឿង ថ្ងៃ​ចូល​រោងការ​កូនក្រមុំ​រត់​បាត់​ពី​ផ្ទះ​៣​ថ្ងៃ​ទើប​ត្រឡប់មកវិញ ជីដូន និង​ម្តាយ​បាន​សង​ថ្លៃ​បណ្តា​ការជូន​កូន​ក​ម្លោះ វិញ​ទាំងអស់​ដើម្បី​បញ្ចប់រឿង Reviewed by yim PH on 8:14 AM Rating: 5

Entertainment

ads
Powered by Blogger.