គល់ឈើធ្នង់មួយឡានរបស់លោកអភិបាលស្រុកកំពង់លែងដឹកឆ្លងកាត់ខេត្តគ្មានច្បាប់ត្រូវ សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចាប់ឃាត់ទុក
ខេត្តកំពង់ឆ្នាំង៖ គល់ឈើប្រភេទធ្នង់ធំៗចំនួន៨គល់ ដឹកតាមរថយន្ត១គ្រឿងចេញពីស្រុក កំពង់លែង ឆ្លងកាត់ក្រុងកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចម្រុះស្ទាក់ចាប់បញ្ជូនយកមករក្សា ទុកនៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ព្រោះតែគ្មានសុំច្បាប់អនុញ្ញាត។ ករណីបង្ក្រាបបទល្មើសព្រៃឈើខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចកំពង់ផែកាណូតដរស្ថិតនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអោយដឹងថា៖ រថយន្តដឹកឈើខុសច្បាប់ ខាងលើនេះពាក់ស្លាកលេខភ្នំពេញ 3A- 0800ពណ៌ស បានដឹកគល់ឈើធ្នុងធំៗចំនួន៨ដុំ ក្នុងនោះ៣ដុំបានកែឆ្នៃរួចហើយរបស់លោក មាន់ អ៊ានលី អភិបាលស្រុកកំពង់លែង ដែលបានដឹកចេញពីសាលាស្រុកកំពង់លែង ឆ្លងតាមសាឡាងដរមកកាន់ទីក្រុងកំពង់ឆ្នាំង ឆ្ពោះទៅផ្ទះលោក នៅស្រុកបរិបូណ៍។ ប៉ុន្តែនៅពេលមានអ្នកកាសែតរាយការណ៍ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជារអោយសមត្ថកិច្ចចម្រុះ ចាប់ឃាត់ទុកសិនដើម្បីត្រួតពិនិត្យលិខិតស្នាម។
សមត្ថកិច្ចរដ្ឋបាលព្រៃឈើបានអោយដឹងទៀតថា៖ កន្លងមកលោក មាន់ អ៊ានលី ធ្លាប់បា នយកលិខិតប្រជាពលរដ្ឋស្នើសុំដឹកឈើធ្វើផ្ទះធ្វើជាល្បិចរកលុយដោយអនុញ្ញាតអោយពួកឈ្មួញដឹកឈើខុសច្បាប់ពីខេត្តកំពង់ធំ ចូលមកលក់អោយដេប៉ូលក់ឈើនៅក្នុងស្រុកកំពង់លែង ហើយពេលសមត្ថកិច្ចចាប់បានគាត់បានឡើងមកអន្តរាគមន៍សុំពីលោកអភិបាលខេត្ត ឬតុលាការខេត្តវិញ ថាជាឈើរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកបានសុំដឹកយកមកធ្វើផ្ទះ។
ដោយឡែកលោក មាន់ អ៊ានលី បានបញ្ជាក់អោយដឹងថា៖ គល់ឈើធ្នុងទាំង៨ដុំខាង លើនេះគឺ៣ដុំបានកែឆ្នៃធ្វើជាតុរួចហើយ ឯ៥ដុំទៀតជាគល់ឈើចាស់ៗដែលនៅសល់ពីការ គាស់ ធ្វើផ្លូវនៅក្នុងស្រុកកំពង់លែង ហើយពេលនេះគាត់ជិតចូលនិវត្តន៍ហើយទើបគាត់ដឹក គល់ឈើទាំងនេះយកទៅទុកនៅផ្ទះដើម្បីកែឆ្នៃប្រើប្រាស់នៅក្នុងគ្រួសារ គឺមិនមែនដឹកយកទៅ លក់ដូរនោះឡើយ។ រឿងឈើនេះលោក និងស្នើសុំទៅលោកអភិបាលខេត្តកំពង់ឆ្នាំង អោយ ជួយសម្រួលដោះស្រាយយកគល់ឈើទាំងអស់នេះយកទៅកែឆ្នៃប្រើប្រាស់វិញ។
ដោយឡែកសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានអោយដឹងថា៖ គល់ឈើ និងរថយន្តនេះត្រូវរក្សាទុកជាបណ្តោះអាសន្ននៅក្នុងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ដើម្បី រាយការណ៍ និងសុំយោបល់ថ្នាក់លើសម្រេច។ ចំណែកមតិប្រជាពលរដ្ឋអោយដឹងថា ពួកគាត់ដឹកឈើមួយរទេះ ២រទេះ មេព្រៃចាប់ តែចៅហ្វាយស្រុក ឬអ្នកធំដឹកឈើប្រណឹតទាំងឡានៗ វិញមេព្រៃមិនដែលចាប់ទេ តែបើចាប់បានដូចករណីនេះនេះវិញថាចាំសុំយោបល់ថ្នាក់លើសិន តើតម្លាភាពចំពោះផ្លូវច្បាប់នៅត្រង់ណាទៅ..!!៕ រិទ្ធិ ជ័យ
http://ift.tt/1O5illP