ជនដៃដល់កាប់សម្លាប់មនុស្សមួយគ្រួសារនៅខេត្តព្រះសីហនុ ដោយសាររឿងស៊ីមាន់ច្រឡំ១ក្បាល
ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសិទសារព័ត៌មានព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០១៦នេះថា ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់កាប់ប៉ុនប៉ងសម្លាប់មួយគ្រួសារនោះ ដោយសារស្ត្រីឈ្មោះ អ៊ុំ សុផាន់ បានជេរប្រមាថខ្លួនរឿងរូបគេចាប់មាន់ច្រឡុំយកមកស្ងោរដោយខ្លួនស្មានថា ជាមាន់របស់ម្តាយធម៌ដែលរស់នោះខាងក្រោយផ្ទះជនរងគ្រោះ។ ជេរអស់រយៈពេល២ថ្ងៃជាប់គ្នា (ថ្ងៃ២៦ និង ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៥)។
ជនដៃដល់សារភាពថា ដំបូងឡើយរូបគេមានបំណងកាប់តែស្ត្រីឈ្មោះ អ៊ុំ សុផាន់ នេះ តែនៅពេលគេកំពុងកាប់ ស្ត្រីរងគ្រោះកូនរបស់ស្ត្រីនោះបានស្រែក ហើយជនដៃដល់ក៏បានកាប់ជាបន្តបន្ទាប់ និងចុងក្រោយកាប់ទៅលើជីដូនចាស់ជាងគេ។ បន្ទាប់ពីធ្វើសកម្មភាពហើយជនដៃដល់បានដើរឡើងមកមុខរោងចក្រញូស្តារ រួចបានជិះម៉ូតូទៅលាក់ខ្លួននៅផ្ទះសំណាក់ មុខផ្សារចិន រហូតព្រឹកថ្ងៃទី២៩ ក៏បានជិះរថយន្តមកស្នាក់ ត្រែងត្រយឹងចំនួន២យប់ រួចបន្តមកកាន់ភ្នំពេញ និងបានគេចខ្លួនបន្តទៅស្រុកមុខកំពូល ខេត្តកណ្តាលរហូតថ្ងៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទ៧ ខែមករា ឆ្នាំ២០១៥។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ថ្លែងក្នុងសន្និសិទសារព័ត៌ មានថា ក្រោយពីបានទទួលព័ត៌មានភ្លាមលោកបានបញ្ជាកម្លាំងដោយចែកជាពីរក្រុម ក្នុងនោះ មួយក្រុមពួនស្ទាក់ តាមប្រមាញ់នៅជុំវិញកន្លែងកើតហេតុ និងក្រុមទី០២ បានចុះពិនិត្យកន្លែង កើតហេតុ និងជួយសង្គ្រោះក្រុមគ្រួសារជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកចំការចេក។ ក្រោយពីធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រយៈពេលពីរថ្ងៃក្រោយមក កម្លាំងយើងបាន កំណត់មុខសញ្ញាបានស្ទើរមួយរយភាករយ។ លោកស្នងការខេត្តព្រះសីហនុ បានមានប្រសា សន៍ទៀតថា ដោយមានកិច្ចសហការណ៍រវាងអង្គការ CPU រួមជាមួយស្នងការ ដ្ឋានរាជធានី ភ្នំពេញ និង អធិការស្រុកមុខកំពូល កម្លាំងរបស់លោក អាចឈានដល់ការឃាត់ ខ្លួនបានជន សង្ស័យ នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ០៩និង០០នាទី នៅក្នុងផ្ទះបងប្អូនធ៌សង្ស័យនៅស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧត្តម សេនីយ៍បន្តថា ជនដៃដល់នេះ នេះធ្លាប់ជាប់ពន្ធធនាគារចំនួន០៥ឆ្នាំ ពីបទប្លន់ទ្រព្យសម្បត្តិក្នុងផ្ទះប្រជាពលរដ្ឋកំឡុងឆ្នាំ២០០៦ បង្កឲ្យម្ចាស់ផ្ទះរងរបួសធ្ងន់។ បន្ទាប់ពីចេញ ពន្ឋធនាគា ជនសង្ស័យបានធ្វើការសំណង់រហូតដល់ឆ្នាំ២០១៤ ជនង្ស័យរួមជាបក្ខពួក២នាក់ ផ្សេងទៀត បានធ្វើសកម្មភាពប្លន់មូតូជនរងគ្រោះបានសម្រេច តែត្រូវសមត្ថកិច្ចបង្ក្រាបបានបក្ខពួកម្នាក់ ក្រោយមកជនសង្ស័យនេះក៏ត្រូវតុលាការខេត្តព្រះសីហនុ កាត់ទោសកំបាំងមុខជាប់ទោសរយៈពេល០៤ឆ្នាំ ។
ចាប់ពីពេលនោះមកជនសង្ស័យបានធ្វើការបម្លាស់ទីជាញឹកញ៉ាប់ដើម្បីគេចចេញពីពីការចាប់ ខ្លួនរបស់សមត្ថកិច្ច រហូតនៅចម្លោះថ្ងៃទី២០ទី២៣មករាឆ្នាំ២០១៦ ជនសង្ស័យបានមកស្នាក់ នៅជាមួយអ្នករាប់អានគ្នា ដែលមានទីតាំងនៅខាងក្រោយផ្ទះជនរងគ្រោះ។ បន្ទាប់ពីស្នាក់នៅ បានប៉ុន្មានថ្ងៃស្ត្រីម្ចាស់ផ្ទះ ដែលអោយជនសង្ស័យស្នាក់នៅ បានអោយមាន់ទៅជនសង្ស័យ មួយសម្រាប់កាប់ហូប តែជនសង្ស័យបានគប់មាន់ច្រឡំដោយគប់មាន់របស់ស្ត្រីរងគ្រោះជាហេតុធ្វើអោយស្ត្រីរងគ្រោះមានការក្តៅក្រហាយ បានជេរប្រមាថចំនួន០២ថ្ងៃជាប់គ្នា ។
ទើបធ្វើអោយជនសង្ស័យមានការខឹងសម្បារយ៉ាងខ្លាំង ហើយក៏មានបំណងសម្លាប់ជនរងគ្រោះតែម្តង ដោយជនសង្ស័យបានទៅខ្ចីលុយពីម្ចាស់ការដ្ឋានសំណង់ ហើយនៅថ្ងៃទី២៨ធ្នូ ឆ្នាំ២០១៦ ជនសង្ស័យបាន ដេកអង្រឹងដោយមានពូថៅ រងចាំពេលវេលាល្អ រហូតដល់វេលាយប់ស្ងាត់ម៉ោងជា០១យប់ឈានចូលថ្ងៃទី២៩ ធ្នូ ជនសង្ស័យបានលួចដកគន្លឹះទ្វារផ្ទះជនរងគ្រោះ ចូលទៅកាប់សម្លាប់មនុស្ស១គ្រួសារតែម្តងតែម្តង។
សូមរំលឹកថា ឃាតកម្មនេះបានកើតឡើង កាលពីវេលាម៉ោង០១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តីនិងជាឪពុកចេញទៅនេ សាទ បាត់ ហើយបណ្តាលឲ្យស្លាប់ស្ត្រីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ ។ ៧នាក់ (ប្រុស២ស្រី៥) រួមមាន ទី១ជី ដូន អាយុ៦៥ឆ្នាំ មិនស្គាល់ឈ្មោះរបួសក្បាលធ្ងន់, ទី២ ឈ្មោះ អ៊ុំ ផាន់ណា ភេទស្រី អាយុ៣២ឆ្នាំស្លាប់, ទី៣ ឈ្មោះ គង់ ផាន់ណារីន អាយុ១៣ឆ្នាំ ភេទស្រីស្លាប់, ទី៤ ឈ្មោះ គង់ ផាន់ណារី ភេទស្រី អាយុ១០ឆ្នាំ របួសក្បាលធ្ងន់, ទី៥ ឈ្មោះ គង់ ផាន់ណាសុន ភេទប្រុស អាយុ៥ឆ្នាំ របួសក្បាលធ្ងន់, ទី៦ ក្មេងប្រុស មិនស្គាល់ឈ្មោះ អាយុ៣ឆ្នាំ របួសក្បាលធ្ងន់ និងទី៧ ក្មេងស្រីមិនស្គាល់ឈ្មោះ អាយុ១ឆ្នាំ៕ សមុទ្រខៀវ
ជនដៃដល់
http://ift.tt/1MWRYNb